សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ព្រះមហាក្សត្រ​យាង​ចេញ​ទៅ​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ភ្នំពេញ​តុលារ​ការចេញ​ដិការចាប់ខ្លួ​ន​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​៧​នាក់​

​ព្រះមហាក្សត្រ​យាង​ចេញ​ទៅ​ពិនិត្យ​ព្រះរាជសុខភាព​នៅ​ភ្នំពេញ​តុលារ​ការចេញ​ដិការចាប់ខ្លួ​ន​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​៧​នាក់​

ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចម៉ែ មុនិនាថ សីហនុ​ដែល​បាន​យាង​ចាកចេញ​ពី​ប្រទេស​កម្ពុជា នៅវេលា​ម៉ោង​៩៖០០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ បាន​យាង​ទៅដល់​ទីក្រុង​ប៉េកាំង​ហើយ នៅ​រសៀល ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៩​នេះ ដើម្បី​សម្រាក​ពិនិត្យ​ព្រះរាជសុខភាព​។

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​ហេង សំរិន ប្រធានរដ្ឋសភា បាន​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​របស់​ព្រះអង្គ​នៅ​ក្នុង​ការយាង​ទៅពិនិត្យ​ព្រះរាជសុខភាព​នៅ​ថ្ងៃ​អាទិត្យ​នេះ ផង​ដែរ​នៅ​ព្រលានយន្តហោះ​។

​ក្នុងពេល​ដែល​កិច្ចការ​ប្រមុខ​រដ្ឋ​កម្ពុជា ធ្លាក់​ទៅលើ​សម្តេច​សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃនេះ​បណ្តាញ​ផ្សព្វផ្សាយ​បាន​ប្រាប់​ឲ្យដឹង​ពី​ដិកា​ររបស់​លោក​កុយ​សៅ​ចៅក្រម​ស៊ើបសួរ​តុលាការ​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​១២​មិនា​ចេញ​ឲ្យ​ចាប់ខ្លួន​មន្ត្រី​ជាក់​ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​រូប​ដែល​ក្នុងនោះ​មាន​ជាអាទ៍​១៖ លោក សម រង្ស៉ី ២៖ លោក អេង ឆៃអ៊ាង ៣៖ លោកស្រី មូរ សុខ​ហួរ ៤៖ លោក អ៊ូ ច័ន្ទ​ឫទ្ធិ ៥៖ លោក ហូ វ៉ាន់ ៦៖ លោក ឡុង រី ៧៖ លោក ម៉ែន សុថា​វ​រិន្ទ្រ និង​៨៖ លោក តុ វ៉ាន់​ចាន់​។​អតីត​មេ​ក្រុមប្រឆាំង​ទាំងនេះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ «​រួមគំនិត​ក្បត់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​»​។​

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​១៦​មិនា បាន​ចេញ​ចេញ​ចក្តី​ថ្លែងការណ៍ ស្នើ​ឲ្យ​គ្រប់​និន្នាការ នយោបាយ ទោះបីជា​មកពី គណបក្សនយោបាយ ណាក៏ដោយ ត្រូវ​រួបរួម ដើម្បី​រំដោះ​ប្រទេស​ជាតិ​។​

​យោង​តាម​សេចក្តីថ្លែងការណ៍ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​ចេញមក​ពី​ក្រៅ​ប្រទេស បាន​អ​ពា​វ​នាវថា “​យើង​ត្រូវតែ​ឈរ​ជាមួយ ប្រជារាស្ត្រ​ខ្មែរ ដែល​ជា​ម្ចាស់​ទឹក ម្ចាស់​ដី​តែ​មួយគត់ ។ យើងទាំងអស់គ្នា ត្រូវតែ​រួមគ្នា ដើម្បី​ដណ្តើមយក ប្រទេស​កម្ពុជា មក​ប្រគល់​សង ប្រជារាស្ត្រ​ខ្មែរ​វិញ​”​។​

​ការចេញ​ដិការចាប់ខ្លួ​ន​នេះ​គឺ​កៀក​ពេលដែល​លោក​ស្រី​រ៉ូ​ណាល់​ស្មីធ​អ្នករាយការ​ពិសេស​អំពី​សិទ្ធមនុស្ស​មក​ទស្សនៈកិច្ច​ការ​ការងារ​និង​ប្រតិភូ​សហគមន៍​អឺរ៉ុប​មក​ពិនិត្យ​សភាពការណ៍​សិទ្ធមនុស្ស​ស្រុក​ខ្មែរ​នៅ​ចុង​ខែ​មិនា​និង​អំឡុង​ខែ​មេសា​ខាង​មុខ​នេះ​ផង​ដែរ​។​

 

Filed in: ព័ត៌មានជាតិ