សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ផ្ទះ​នៅ​(​បុរី​ពិភពថ្មី​ឈូក​វ៉ា​៣)​សង់​គ្មាន​គុណភាព​ភ្លៀង​មួយ​មេ ទឹក​លិច​ហូរ​ចូល​ពី​លើ​ពិ​ដាន អំពូល​ភ្លើង ស្រក់​ពេញ​បន្ទប់ ដូច​នៅ​ផ្ទះស្លឹក​!

​ផ្ទះ​នៅ​(​បុរី​ពិភពថ្មី​ឈូក​វ៉ា​៣)​សង់​គ្មាន​គុណភាព​ភ្លៀង​មួយ​មេ ទឹក​លិច​ហូរ​ចូល​ពី​លើ​ពិ​ដាន អំពូល​ភ្លើង ស្រក់​ពេញ​បន្ទប់ ដូច​នៅ​ផ្ទះស្លឹក​!

ភ្នំពេញ​៖ សង់​សំណង់​បុរី​ពិភពថ្មី​ឈូក​វ៉ា​៣​សង​ឲ្យតែ​រួច​ពី​ដៃ​លក់​យកចំនេញ​កប់​ក្តោង​តែ​គុណភាព​វិញ​ហ្សេ​រ៉ូ​។​ជាក់ស្តែង​គ្រាន់តែ​ភ្លៀង​តែ​១​មេ​សោះ កាលពី​យប់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២១៩ ផ្ទះល្វែង​ក្នុង​(​បុរី​ពិភពថ្មី​ឈូក​វ៉ា​៣) គឺ​មាន​ទឹកភ្លៀង​បាន​ជ្រៀបចូល​តាម​ពិ​ដាន តាម​អំពូល ក្នុង​បន្ទប់​ហូរ​ដូច​ទឹកបាក់​ទំនប់​។

​នេះ​បើ​តាម​ម្ចាស់ផ្ទះ​មួយ​បាន​ថត​បង្ហោះ​ពី​ទិដ្ឋភាព​ជាក់ស្តែង​ដែល​មាន​ទឹក​កំពុង​ហូរ​ធ្លាក់ ជាមួយ​និង​ពាក្យពេចន៍ ដ៏​ផ្អែម តែ​បង្កប់ន័យ​ជ្រៅ ថា​ខ្លួន​បាន​ឆ្លង​ហែល​ហើយ​និង​ការរស់នៅ​ក្នុង​បុរី​គ្មាន​ស្តង់ដារ​គុណភាព​នេះ​។​

​នៅក្នុង​ហ្វេ​សប៊ុក​មួយ​បាន​សសេរ និង​បង្ហោះ​រូបភាព​ជា​វីដេអូ​ថា​៖ សុំទោស​ម៉ោង ២ ក្នុង​(​បុរី​ពិភពថ្មី​ឈូក​វ៉ា​៣).. អគុណ​ដល់​ក្រុមការងារ​ធ្វើ​ផ្ទះ​ដ៏​ល្អឥតខ្ចោះ ថ្ងៃ​ទី​មួយ​នៃ​ការ​ភ្លៀង​មួយ​មេ​ធំ បាន​ខ្ញុំ​ដឹង​ថា​ផ្ទះ​ដែល​ខ្ញុំ​នៅ​សព្វថ្ងៃនេះ​គឺជា​ផ្ទះ​ដែល​ល្អផ្ដាច់គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​គាត់​បាន​បន្តថា​៖ នៅក្នុង​ផ្ទះ​សោះ​ក៏​អាច​មុជទឹក​ភ្លៀង​បាន​ដែរ​!?​។ អ្នកណា​យល់​អារម្មណ៍​មួយ​នេះ ចំ​ពេល​ដាច់​ភ្លើង​ទៀត ព្រះ​អើយ​ព្រះ ជា​ប់ស​សៃករ ហើយ​ត្រូវ​ជូត​ទឹកភ្លៀង​ទាំង​ខ្លួន​ឈឺ ចង់​គ្រុនផ្ដាសាយ​ហើយ​។​

​ម្ចាស់ផ្ទះ​បន្ត​ដោយ​ភាសារ​ចំអក​ថា​៖ និយាយ​មួយ​ម៉ាត់​ចុះ ពេល​យើង​ពិបាក​ម្ចាស់​បុរី និង​ជាង អត់​មាន​មក​ពិបាក​ជាមួយ​យើង​ទេ តែ​យើង​ទេ​ជា​ម្ចាស់ផ្ទះ​មក​វេទនា​ជាមួយ​ផ្ទះ​របៀបនេះ​! បើ​ខូច​ឥ​វ៉ាន់ យ៉ាង​ច្រើន​គេ​សុំទោស តែឯង​រក​លុយ​ទិញ​ចង់​ងាប់ បើ​ឆក់​ងាប់​វិញ​ណា យ៉ាង​ច្រើន​គេ​សងលុយ ជីវិត​អើយ​ជីវិត​! សុំទោស​ម្ចាស់​បុរី វា​ជា​អារម្មណ៍​ខ្ញុំ​ព្រោះ​អ្នក​មិន​ធ្លាប់​បាន​ជួបប្រទះ​ជីវិត​បែបនេះ​ទេ​!

​ពាក់ព័ន្ធ​និង​ការ​ត្អូញត្អែ​របស់​អ្នក​ជាវ​ផ្ទះល្វែង ហើយ​ជួប​រឿង​អពមង្គល​ផ្ទាល់​ខ្លួន​នេះ គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​បកស្រាយ​ពី​ឧកញ៉ា​ចិត្ត​ធ​ម៍ ចិត្តបុណ្យ​សប្បុរស​មាន​ប្រពន្ធ​ក្មេង​ឈ្មោះ ហុង ពី​វ​ទេ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ ។ ប៉ុន្តែ​បើ​អ្នកឧកញ៉ា ហុង ពី​វ បាន​ហែល​ឆ្លង​នូវ​ហេតុ​ការ​បែប​នេះ​ដោយ​ខ្លួន​ឯង​វិញ ប្រាកដជា​មាន​ការ​តូចចិត្ត​មិនតិច​ទេ ត្រង់​ថា​រកលុយ​លំបាក​ដើម្បី​សន្សំ​ទិញ​ផ្ទះ​នៅ អ្វីដែល​លំបាក​ជាង​រកលុយ​ទៅទៀត​គឺ ទិញ​ចំ​ផ្ទះ​ធ្វើអោយ​រួច​ពី​ដៃ ច្នៃ​តែ​សោភ័ណភាព តែ​គុណភាព​គ្មាន ដូចជា​ភ្លៀង​មួយ​មេ​សោះ ទឹក​ហូរ​ចូល​ពេញ​បន្ទប់​ទៅហើយ តើ​សេចក្តីសុខ ការ​រំងាប់​ចិត្ត មាន​នៅ​ត្រង់​ណា​ក្នុង​អារម្មណ៍ ។​

 

Filed in: ព័ត៌មានជាតិ