សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​បាន​ជនជាតិ​ចិន​៨​នាក់​ករណីយ៍​បើក​សិប្បកម្ម​រុករក​រ៉ែ​ខុសច្បាប់​៣​កន្លែង​នៅ​ភ្នំ​ជី ខេត្ត​កំពង់ធំ តើ​អាច​រកឃើញ​សាច់​ស្អុយ​ត្រូវ​វះកាត់​ទៀត​អត់​?

​ចាប់​បាន​ជនជាតិ​ចិន​៨​នាក់​ករណីយ៍​បើក​សិប្បកម្ម​រុករក​រ៉ែ​ខុសច្បាប់​៣​កន្លែង​នៅ​ភ្នំ​ជី ខេត្ត​កំពង់ធំ តើ​អាច​រកឃើញ​សាច់​ស្អុយ​ត្រូវ​វះកាត់​ទៀត​អត់​?

​កំពង់ធំ​៖ ជនជាតិ​ចិន​៨​នាក់​ដែល បាន​លប​លួច​បើក​សិប្បកម្ម​រ៉ែ​ដោយ​ខុសច្បាប់ ត្រូវបាន ក្រសួង​រ៉ែ​ថាមពល សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស កម្លាំង​អាវុធហត្ថ​ខេត្ត​កំពង់ធំ និង​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ដែនដី ចុះ​ឃាត់​ផ្អាក​ទី​តាំងធ្វើ​សិប្បកម្ម រ៉ែ​មាស​និង​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៤​មិនា​កន្លងមកនេះ​។

​កម្លាំង​ចម្រុះ​បាន ចុះបង្ក្រាប​សិប្បកម្ម​រុករក​រ៉ែ​ចំនួន​៣​គោលដៅ នៅ​តំបន់​ភ្នំ​ជី ចាប់តាំងពី​ថ្ងៃ​ទី​១១ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ក្នុងនោះ​អាវុធហត្ថ​ខេត្ត​១៤​នាក់ កម្លាំង​ស្រុក​៦​នាក់ រថយន្ត​៤​គ្រឿង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​, ក្រសួង​រ៉ែ និង​ថាមពល​, អភិបាលរង​ខេត្ត អភិបាលស្រុក នគរបាល​ខេត្ត ប៉ុស្តិ៍ មេឃុំ ក្រោម​ការសម្របសម្រួល​ពី​តំណាង​អយ្យការ​តុលាការខេត្ត​កំពង់ធំ​។​

​សមត្តកិច្ច​បាន ឃាត់ខ្លួន​ជន​ជាតិចិន​ចំនួន​៨​នាក់ ភេទ​ប្រុស ។​នៅ​តំបន់​បរ​តា​ពេជ្រ សមត្ថកិច្ច​បាន​រឹបអូស ទី​១ ម៉ាស៊ីនភ្លើង​៣​គ្រឿង ម៉ាក (Nisho) Isokva និង​២​គ្រឿង​ទៀត មិន​ស្គាល់​ម៉ាក ទី​២ ស៊ីទែន​ប្រេង Tela ចំណុះ​២,០០០​លីត្រ ចំនួន​១ ទី​៣ ឌី​ណា​ម៉ូ​ចំនួន​៤​គ្រឿង (​តូច​២ ធំ​២) ក្បាល​កិន​ថ្ម​រ៉ែ​២, ម៉ាស៊ីន​ក្រឡុក​ស៊ីម៉ង់​១​គ្រឿង ទី​៤ អង្គប់​កិន​ថ្ម រ៉ែ​៣​គ្រឿង​, កញ្ច្រែង​រែង​ថ្ម​រ៉ែ​២​គ្រឿង​, តៅ​ច្រក​ថ្ម​រ៉ែ​១ ទី​៥ ម៉ាស៊ីនភ្លើង​តូច​១​គ្រឿង​, ម៉ាស៊ីន​ស្វាន​បាញ់​ខ្យល់​ម៉ាក (kaishan) iso១​គ្រឿង​, ម៉ាស៊ីន​យោង​ថ្ម​រ៉ែ​ម៉ាក​Jd១​គ្រឿង​, ម៉ូទ័​របូម​ខ្យល់​១​គ្រឿង​, ទុយោ​បូមទឹក​៤​ដុំ និង​ទី​៦ ម៉ាស៊ីន​ខួង​ថ្ម​ម៉ាក (corteh) ១​គ្រឿង​។​
​ចំណែក​នៅ​តំបន់​បរ​រាត្រី សមត្ថកិច្ច​បាន​ដកហូត ម្សៅ​សូ​ដា caustic soda ១​បាវ ស្មើ​២៥​គីឡូក្រាម ចំនួន​១៦០​បាវ​, អាស៊ីត​ទំ​ម្ងន់​២៥​គីឡូក្រាម ចំនួន​៣០​បាវ​, ម៉ាស៊ីនភ្លើង kw01​គ្រឿង​, ធុង​ជ័រ​ចំនួន​១២​ធុង​, ម៉ូទ័រ​បូមទឹក​២​គ្រឿង​, ទុយោ​ជ័រ​១​ដុំ​, ទុយោ​ជ័រ​រឹង​១​ដុំ​, ទុយោ​ជ័រ​រឹង​ខ្មៅ​២​ដុំ សម្ភារៈ​ទាំងអស់ ត្រូវបាន​រក្សា​ទុក​កន្លែង​មាន សុ​វត្តិភាព​។​

​ទីតាំង​តំបន់ភ្នំ​ជី គឺជា​តំបន់​រ៉ែ​មាស ស្ថិតនៅក្នុង​ឃុំ​មាន​រិទ្ធ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ និង​ជា​កន្លែង​ជាទី​ប៉ងប្រាថ្នា របស់​ក្រុម​ពួក​អ្នក​ចូលចិត្ត​វិនិយោគ ដោយ​ប្រើ​ល្បិច​កន្ទេល​ធំ​បន្លំ​ដេក ដោយ សំអាង​លើ​លិខិត​អនុញ្ញាតិ​ស្រាវជ្រាវ រាប់សិប​ឆ្នាំ​មកហើយ ចំណែក​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​លិខិត​អី​សំអាង ត្រូវ​បាន​ចាកចេញ​ដោយ​សម្រួល ដោយសារ​គ្មាន​លទ្ធភាព​នាំ​គ្រឿងចក្រ​ទំនើប មក​ប្រកប​អជីវ​កម្ម​រ៉ែ រីឯ ក្រុមហ៊ុន​លោតឆ័ត្រ​របស់​សិន ក៏​កាន់តែ​រីកចម្រើន​បន្ត​ការងារ​ស្រាវជ្រាវ​ចង់​អស់​រ៉ែ​ភ្នំ​ជី​។​

​គេ​មិនដឹងថា​តើ​ហេតុ​អី​អាជ្ញាធរ​មូលដ្ឋាន​ទីតាំង​ខាងលើ​អត់​ដឹង​ខ្យល់​បណ្តោយ​ឲ្យ​ចិន​មក​បើកក​រដ្ឋា​ន​រុករក​រ៉ែ​ធំ​សម្បើម​យ៉ាង​នេះ​នោះ​ទេ​។​ចឹង​បានថា​ទ​ល្មើស​មួយ​នេះ​ប្រើ​សិន​បើ​គ្មាន​ចៅហ្វាយខេត្ត​ពាក់​ពន្ធ​ទេ​គួ​តែ​អនុវត្ត​អភិក្រម​ទី​៥​របស់​សម្តេច​តេ​ជោគឺ​វះកាត់​សាច់​ស្អុយ​មួយ​ករណិយ៍​ទៀត​មើល​!​។​

​សូម​បញ្ជាក់​ដែរ​ថា​កាលពី​នៅ​ថ្ងៃទី​២៣​ខែ​ធ្នូ​ឆ្នាំ​២០១៥​លោក គង់ វិមាន អភិបាលរង​ខេត្ត​កំពង់ធំ​បាន​សហការ​ជាមួយ​លោក​អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដឹកនាំ​កម្លាំងចម្រុះ​ប្រមាណ​ជាង​៧០​នាក់ ចុះ​ប្រតិបត្តិ​ការទប់ស្កាត់​និង​បង្ក្រាប​ទីតាំង​ធ្វើ​រ៉ែ​មាស ចំនួន​បួន​ចំណុច​
​ផ្តុំ​ភ្នំ​ជី ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​សុចិត្រ​ស្រុក​សណ្តាន់​ដែរ​។​

​ប្រភព​ព័ត៍មាន​ពី​លោក​យ៉ង់​ប៊ុន​អៀង ជា​មេភូមិ​បណ្តោះអាសន្ន​នៅ​តំបន់​នោះ បាន​ប្រាប់ថា​ប្រជាពលរដ្ឋ មួយចំនួន​បាន​មក​រស់នៅ​តំបន់ភ្ន​ជីនេះ​អស់​រយៈពេល​៣​ឆ្នាំ​៤​ឆ្នាំ​មកហើយ ខ្លះ​បាន​ប្រកប​មុខរបរ​ជីក​រ៉ែ​មាស និង​ខ្លះទៀត​បាន​ប្រកប​មុខរបរ​កាប់​ជ័រ​វ័ល្លិ​ផ្តៅ ដោយ​ពឹង​លើ​អនុផល​ព្រៃឈើ​!

​ប្រភព​ដដែល​នេះ​បាន​បន្តថា​!​កន្លែង​ធ្វើ​សិប្បកម្ម​ធ្វើ​រ៉ែ​មាស​នៅ​តំបន់​ភ្នំ​ជី​មាន​ចំនុច​ស្នង​អន កំណប់ អូរ​ផ្អាវ និង​បរ​រាត្រី មុខសញ្ញា​ដែល​មាន​ទីតាំង​ធ្វើ​រ៉ែ​ធំៗ​ជាង​គេ​ឈ្មោះ មាស ដា​រ៉ា លឹម សុធា និង​ឈ្មោះ​លឹម តេង ជា​មេក្លោង នៅ​តំបន់​បរ​រាត្រី​។​ទោះជា​យ៉ាងណា​គ្មាន​ក្បាល​អា​ណាមួយ​ត្រុវ​ផាកពិន័យឬ​ផ្តន្ទាទោ​សស្អី​ឡើយ​!​។​ចឹង​បាន​វា​បាន​ចិត្ត​នោះ​៕

Filed in: ព័ត៌មានជាតិ