សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ច្បាប់​មួយ​សន្លឹក​ឧកញ៉ា​តុ​ប​វិដា​ដឹកឈើ​រូងដី​ធើ​សេដ្ឋី​ចិញ្ចឹម​ថ្នាក់លើ​?

ច្បាប់​មួយ​សន្លឹក​ឧកញ៉ា​តុ​ប​វិដា​ដឹកឈើ​រូងដី​ធើ​សេដ្ឋី​ចិញ្ចឹម​ថ្នាក់លើ​?

ខេត្ត​ត្បូងឃ្មុំ​៖ ​លោក​ឧកញ៉ា តុ​ប វី​រ៉ា​ដា​ត្រុវបានគ​ស្កាល់​ថា​ជា​ឈ្មួញ​ឈើ​ដ៏​សកម្ម​ម្នាក់​នៅ​ខេត្ត​ភូមិភាគ​ឥ​សាន្ត​ដែល​មាន​បក្ខពួក​ជាមួយ​មន្ត្រី​ពុករលួយ​ក្នុងការ ដឹកជញ្ជូន​ឈើ​យ៉ាង​សកម្ម​ចេញពី​ស្រុក​កោះ​ញ៉ែ​ក​ខេត្តមណ្ឌលគិរី យក​ទៅ​ផ្គត់ផ្គង់​នៅ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​និង​ទៅ​ស្រុក​យួន​នា​ពេលកន្លងមក ។

​ថ្មីៗ​នេះ​សេចក្តីរាយការណ៍​ពី​អ្នករកស៊ី​បានឲ្យដឹង​ថា​កាលពី​យប់​ថ្ងៃ​ទី ១៣ ខែ មីនា ឆ្នាំ ២០១៩ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​សហការ​ជាមួយ​ជំនាញ​ស្ទាក់​ចាប់​បាន​រថយន្ត​វេ​អងដឹក​ឈើ​រាប់រយ​ម៉ែត្រគូប នៅ​ចំណុច​ភូមិ​កោះ​ថ្ម ឃុំ​អន្លូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​បម្រុង​លោតឆ័ត្រ​តាម​ច្រក​ទន្លេ​ចាម និង ច្រករបៀង​ផ្សេងៗ​ទៀត​ទៅ​ប្រទេស​វៀតណាម ។​

​នេះ​ជា​លើក​ទី​១​ដែល​ឡាន​ដឹកឈើ​ឧកញ៉ា​តុ​ប​វិដា​ត្រុវបាន​ចាប់ឃាត់​ព្រោះ​បើតាម​ប្រភព​ខាងលើ​បាន​បន្តថា រថយន្ត​ដឹកឈើ​ប្រភេទ​នេះ បាន​ឆ្លងកាត់​តាម​ច្រក​ទន្លេ​ចាម​ជា​ញឹកញាប់​មិន​ដែល​ឃើញ​សមត្ថកិច្ច​បង្ក្រាប​ម្ដង​ឡើយ ។​បើ​តាម​សេចក្ដីរាយការណ៍​ឲ្យដឹងថា នៅលើ​ក្រដាស់​ប៉េសេ​មួយ​សន្លឹក​នោះ បញ្ជាក់ថា​រថយន្ត​ដឹកឈើ​ដែល​ប៉េអឹម​ឃាត់ ជា​របស់​លោក​ឧកញ៉ា​ឈ្មួញ​ឈើ​ដុះ​ស្លែ​ប្រចាំ​នៅ​ភាគ​ឦសាន​ឈ្មោះ តុ​ប វី​ដា ។​

​ប្រភព​ច្បាស់​ការណ៍​បានឲ្យដឹងថា លោក​ឧកញ៉ា​ម្នាក់នេះ តែងតែ​រកស៊ី​កាប់បំផ្លាញ​ព្រៃឈើ​ជា​ច្រើន​ឆ្នាំ​មកហើយ នៅលើ​ទឹកដី​ភាគ​ឦសាន ដោយ​គាត់​អាង​លើ​ប៉េសេ ដែល​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចេញ​អោយ តែ​ផ្ទុយទៅវិញ លោកឧ​ញ៉ា​ម្នាក់​នេះ​បាន​ដឹក​ឈើ​ឆ្លង​ទៅ​ប្រទេស​វៀតណាម​ដោយ​ខុស​ពី​ច្បាប់​អនុញ្ញាត​ទៅវិញ​ក្រោម​ង្វើ​ឃុប​ឃឹត​ជាមួយ​សមត្តកិច្ច​នានា ។​

​ពាក់ព័ន្ធ​ប្រភព​ខាងលើនេះ សា​រពតិ​មាន​យើង​មិន​មាន​លេខ​ទូរស័ព្ទ​លោក​ឧកញ៉ា ដើម្បី​សុំ​ការបំភ្លឺ​នៃ​ការចោទប្រកាន់​ខាងលើ​…​ម្យ៉ាង​ក៏​មិនទាន់​ទទួលបាន​ព​តិមាន​លំអឹត​ថា​តើ​សមត្តកិច្ច​មានវិធាន​ការ​បន្ត​ទៀត​បែបណា​ផងដែរ ៕

 

Filed in: ព័ត៌មានសំខាន់