សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់​បាន​ជ្រូក​យួន​លោត​ឆត្រ័​មួយ​ឡាន​ធ្លាយ​រឿង​នគរបាល​និង​ទា​ហ៊ាន​ព្រុំដែន​ពុករលួយ​!

ចាប់​បាន​ជ្រូក​យួន​លោត​ឆត្រ័​មួយ​ឡាន​ធ្លាយ​រឿង​នគរបាល​និង​ទា​ហ៊ាន​ព្រុំដែន​ពុករលួយ​!

ស្វាយរៀង​ ៖​ ក្រុម​ចល័ត​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៩ ឃាត់​បាន​រថយន្ត​កូរ៉េ​មួយ​គ្រឿង​លួច​ដឹក​ជ្រូក​១៨​ក្បាល​ឆ្លងដែន​ពី​ប្រទេស​វៀតណាម​ចូល​ស្រុក​ខ្មែរក​តាម​ច្រកទ្វារ​តំបន់​ព្រំដែន ខ្សែ​ដែក ស្ថិតក្នុង​ឃុំ​ត្រស់ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង គោលដៅ​ចូលទៅ​ទឹកដី​ខេត្ត ព្រៃវែង​។​

​បើតាម​អ្នកបើក​រថយន្ត​បានឲ្យដឹងថា គាត់​មិន​មែន​ជា​ម្ចាស់​ជ្រូក​ទេ​គ្រាន់តែ​រកស៊ី​ដឹក​ជ្រូក​ឲ្យគេ​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​ក្បាល​ឈ្នួល​ដឹក​៣​ម៉ឺន​រៀល ហើយ​ម្ចាស់​នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង​ដែល​មានឈ្មោះ រ៉ា និង ឈ្មោះ សៅ គេ​ឲ្យ​ដឹក​ទៅ​មេសាង ។

​មាន​រថយន្ត​ជាច្រើន​គ្រឿងក្នុង មួយថ្ងៃៗ​ចូល​ដឹក​ជ្រូក​រស់​តាម ច្រកទ្វារ​តំបន់​ព្រំដែន​ខ្សែ​ដែក​នេះ ដោយ​បង់លុយ​ឲ្យ​ខាង​នគរបាល​ឈរជើង​ច្រកទ្វារ​តំបន់​ព្រំដែន ខ្សែ​ដែក​នេះ ក្នុង​មួយ​រថយន្ត​៣​ម៉ឺន​រៀល និង​ទាហាន​២​ម៉ឺន​រៀល ក្រៅពី​នេះ​គ្មាន​បង់​ទៀត​ទេ ។​

​លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ស្វាយរៀង​បាន​ឲ្យ​អ្នកសារព័ត៍មាន​ដឹង​ថា​មន្ត្រី​លោក​បាន​ធ្វើ​ការឃាត់​រថ​យន្ត​ដឹក​សត្វ​ជ្រូក​រស់​ចំនួន​១៨​ក្បាល​យក​មក​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ស្វាយរៀង​ដើម្បី​អនុវត្ត​បច្ចេកទេស បូម​ឈាម​ជ្រូក​ទាំងអស់នោះ យក​ទៅ​ពិសោធន៍​នៅ​រាជធានី​ភ្នំពេញ ។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្ត ទៀតថា បើ​បូម​ឈាម​សត្វ​ជ្រូក​ទាំងនោះ យក​ទៅ​ពិសោធន៍​ហើយ​រកឃើញថា​មាន​ជំងឺ​នោះ ត្រូវតែ​កម្ទេចចោល​តែម្តង តែ​បើ​គ្មាន​ជំងឺ​គឺ​ផាកពិន័យ តាម​ផ្លូវច្បាប់ ។ បើតាម​គោលការណ៍​របស់​ក្រសួង កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ គឺ​បិទ​ទាំងស្រុង​មិន​អនុញ្ញាត ឲ្យ​នាំ​សត្វ​ជ្រូក​ចូលមក​ប្រទេស​កម្ពុជា​ទៀត​ទេ ដោយសារ​ប្រទេស​វៀតណាម កំពុងតែ​ផ្ទុះ​ជំងឺ​ដ៏​កាច​សាហាវ នៅលើ​សត្វ​ជ្រូក និង​អាច​ឆ្លង​មក​មនុស្ស ។​បើ​ចឹង​អ្នក​លួច​នាំ​ចូល​និង​អ្នក​ឃុប​ឃឹ​តត្រូវតែមាន​ទោស​មិន​មែន​ចាប់លេងៗ​គោះ​យកលុយ​នោះទេ​?​។​”

 

Filed in: ព័ត៌មានជាតិ