សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ​៖​កូរ៉​ជួយ​ខ្មែរ​៧០០​លាន​សម្រាប់​បី​ឆ្នាំ​

​សម្តេច​តេជោ​៖​កូរ៉​ជួយ​ខ្មែរ​៧០០​លាន​សម្រាប់​បី​ឆ្នាំ​

​ភ្នំពេញ ៖ “​សម្រាប់​ឆ្នាំ​២០១៩ ដល់​២០២៣ សាធារណរដ្ឋ​កូរ៉េ បាន​បន្ត​ផ្តល់​ឥណទាន​សម្បទាន សរុប​ចំនួន ៧០០ លាន​ដុល្លារ​អាមេរិក លើ​ហេដ្ឋារចនាសម្ព័ន្ធ វិស័យ​ធនធានទឹក និង​សុខុមាលភាព​សាធារណៈ វិស័យ​អប់រំ​និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​វិស័យ​អភិវឌ្ឍន៍​ជនបទ​មាន​ជាអាទិ៍ គម្រោង​បង្កើត​មជ្ឈមណ្ឌល បណ្តុះបណ្តាល​អាកាសចរ​ស៊ីវិល គម្រោង​ស្ដារ​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​២២ ជាមួយ​នឹង​ទំហំ នៃ​ការ​វិភាគទាន​ដ៏​ច្រើន របស់​រដ្ឋាភិបាល​និង​ប្រជាជន សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ជួយ​ដល់​ការស្ដារ និង​កសាង និង​អភិវឌ្ឍន៍​” ។

​នេះ​ជា​ការ​ថ្លែង​ឲ្យដឹង​ដោយ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅក្នុង​វេទិការ​ធុរកិច្ច​កម្ពុជា​-​កូរ៉េ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩​ជាមួយ​និង​លោក មូន ចេ​អ៊ីន ។​បើ​គិត​ពី​ឆ្នាំ​១៩៩៦ មកដល់​ឆ្នាំ​២០១៨ រដ្ឋាភិបាល​កូរ៉េ​បានផ្ដល់ ហិរញ្ញប្បទាន​ប្រមាណ ៦៣២ លាន​ដុល្លារ ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង​មាន ប្រមាណ​ជា​៣០០ លាន​ដុល្លារ​។​

​សម្ដេច​បាន​ស្នើ​ឲ្យ​វិស័យ​ឯកជន និង​អ្នកវិនិយោគ​កូរ៉េ ដែល​មិនទាន់​បាន​មក​កម្ពុជា មក​សិក្សា​ស្វែងយល់ អំពី​សក្តានុពល​និង​កាលានុវត្តភាព វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស នឹង​ទាញយក​ផលប្រយោជន៍​ជា​អតិបរមា​។​

​ការវិនិយោគ​របស់​កូរ៉េ​នៅ​កម្ពុជា មាន​ចំនួន​២១២​គម្រោង ដែល​មាន​ទឹកប្រាក់​
​វិនិយោគ​សរុប​ចំនួន​៤,៥៦​ពាន់​លាន​ដុល្លារ ចាប់ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៨​។ ចំណែក​ពាណិជ្ជកម្ម​ទ្វេភាគី មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់ ដោយ​នៅ​ក្នុង​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​សរុប មាន​ចំនួន​៩៧៥​លាន​ដុល្លារ កើនឡើង​១១% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។ ឆ្នាំ​កន្លងទៅនេះ ភ្ញៀវ​ទេសចរ​កូរ៉េ​មក​ទស្សនា​កម្ពុជា មាន​ចំនួន​ជាង​៣០​ម៉ឺន​នាក់​។ ជាងនេះទៅទៀត វប្បធម៌​កូរ៉េ ជាពិសេស ភាពយន្ត និង​តន្ត្រី បាននិងកំពុង​ទទួល​បាន​នូវ​ប្រជាប្រិយភាព ក្នុងចំណោម​ប្រជាជន​កម្ពុជា​។​

​សូមបញ្ជាក់​ថា កម្ពុជា​-​កូរ៉េ មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ជា​យូរ​មក​ហើយ ប៉ុន្តែ​ទំនាក់ទំនង​នេះ ត្រូវបាន​ផ្អាក​មួយរយៈ ដោយសារ​បញ្ហា​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ។ ទំនាក់ទំនង​ការទូត​នេះ ត្រូវបាន​ត​ភ្ជាប់​ឡើងវិញ នៅ​ថ្ងៃ​ទី​៣០ ខែតុលា​ឆ្នាំ​១៩៩៧ បន្ទាប់ពី​សម្តេច​បាន​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ នា​ខែ​កក្កដា​ឆ្នាំ​១៩៩៦ និង​បាន​សម្រេច ឲ្យមាន​ការចាប់ផ្ដើម​ឡើងវិញ នូវ​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំង​ពីរ ។​

​សូម​បញ្ជាក់​ដែរ​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​មូន ចេ​អ៉ិន (Moon Jae-in) ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​ឯកសារ​សំខាន់ៗ​ចំនួន​៥​រួមមាន​៖

១-​កិច្ចសម្របសម្រួល​ក្រប​ខណ្ឌ ស្ដីពី​ការ​ផ្ដល់​ឥណទាន​សម្បទា​ន នៃ​មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ 2019-2023 ។​
២-​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន សម្រាប់​គម្រោង​បង្កើត​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។​
៣-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​រ៉ែ និង​ថាមពល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល នៃ​សាធារណរដ្ឋ​កូរ៉េ ស្ដីពី​គម្រោង​ផ្គត់ផ្គង់​ថាមពល សម្រាប់​ប្រព័ន្ធ​បណ្ដាញ​អគ្គិសនី​ខ្នាត​តូច​បំផុត និង​ស្ថានីយ​សាក​អាគុយ​នៅ​កម្ពុជា​។​
៤-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ទីភ្នាក់ងារ​ជំរុញ​វិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រាប់​កិច្ចសហប្រតិបត្តិការ​សម្រួល​ការវិនិយោគ​ពី​កូរ៉េ ។​
៥-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​រាជបណ្ឌិតសភា​កម្ពុជា និង​ក្រុមប្រឹក្សា​ស្រាវជ្រាវ​ជាតិ សម្រាប់​សេដ្ឋកិច្ច មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ នៃ​សាធារណរដ្ឋ​កូរ៉េ​។​

​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា នា​រសៀល ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ជា​លើកដំបូង រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៩​។​

​នៅ​ព្រឹក​ថ្ងៃទី​១៥ មីនា ២០១៩ វេលា​ម៉ោង​១១​និង​០០ នាទី​ព្រឹក សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទី​បំផុត​ចំពោះ ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ លោក​មូន ចេ​អ៉ិន (Moon Jae-in)​ប្រធានាធិបតី សាធារណរដ្ឋ​កូរ៉េ​។​

​លោក​ប្រធានាធិបតី កូរ៉េ​បាន​ចូលគាល់​ព្រះមហាក្សនៅ​ព្រះបរមរាជវាំង បំពាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​ផងដែរ​។​

 

Filed in: ព័ត៌មានជាតិ