សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ធនាគារ ADB ស្វាគមន៍​សំណើរ​សាលា​រាជធានី​ដើម្បី ស្ថាបនា​ផ្លូវ​អម​ផ្លូវ​រថភ្លើង ប្រវែង​ជាង​១០​គីឡូម៉ែត្រ ពីក្រោយ​សា​សាលា តិច​ណូ ដល់ អូឌឹម​

​ធនាគារ ADB ស្វាគមន៍​សំណើរ​សាលា​រាជធានី​ដើម្បី ស្ថាបនា​ផ្លូវ​អម​ផ្លូវ​រថភ្លើង ប្រវែង​ជាង​១០​គីឡូម៉ែត្រ ពីក្រោយ​សា​សាលា តិច​ណូ ដល់ អូឌឹម​

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ៨​កើត ខែ​ផល្គុន ឆ្នាំច ត្រូវ​នឹង​ថ្ងៃទី ១៣ ខែ​មីនា ឆ្នាំ​២០១៩ បាន ស្នើ​ឲ្យ​ធនាគារ ADB ជួយ​ស្ថាបនា​ផ្លូវ​អម​ផ្លូវ​រថភ្លើង​ប្រវែង​ជាង​១០​គីឡូម៉ែត្រ ចាប់​ពីក្រោយ​សា​សាលា​តិច​ណូ ដល់​មហាវិថី​វិមាន​ឈ្នះ ឈ្នះ​( អូឌឹម​) ។

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី សាន់​នីយ៉ា ឌូ​រ៉ានី ចា​មែ​ល (Sunniya Durrani-Jamal) នាយក​តំបន់​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នៅ​សាលា​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បាន លើកឡើងថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន បាន​ធ្វើឲ្យ​រាជធានី​ភ្នំពេញ​មាន​ការរីកចម្រើន យ៉ាងខ្លាំង ។ ទន្ទឹម​នឹង​ការរីកចម្រើន​នេះ រាជធានី​ភ្នំពេញ ក៏​បាន​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ផង​ដែរ ដូចជា​បញ្ហា​ការកកស្ទះ ចរាច​រណ៍ និង​បញ្ហា​សំរាម​ជាដើម ។​

​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​លោក​អភិបាល​រាជធានី​បាន​ស្នើសុំ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB​ជួយ​ស្ថាបនា​ផ្លូវ​អម​ផ្លូវ​រថភ្លើង​ចាប់​ពីក្រោយ​សាលា​តិច​ណូ​រហូត​ដល់​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ( ផ្លូវ​អូ​ដឹម ) ដែល​មាន​ប្រវែង​ជាង​១០ គីឡូម៉ែត្រ ។ លោក​បញ្ជាក់ថា​៖ ផ្លូវ​នេះ ពិតជា​មាន​សារសំខាន់​ក្នុង​ការដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ​លើ បណ្តោយ​ផ្លូវ​រុស្ស៊ី និង​ស្របពេល​ដែល​រាជរដ្ឋាភិបាល គ្រោង​នឹង​បើកផ្លូវ​ថ្មី​មួយទៀត​ចាប់ពី​មហាវិថី​ឈ្នះ ឈ្នះ (​អូឌឹប​កប់​ស្រូវ​)​ផ្លូវ​រហូត​ទៅ​ដល់​ក្រុងព្រះសីហនុ ដែល​ជា​ប្រភេទ​ផ្លូវ BOT​។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​បញ្ហា​សំរាម លោក​អភិបាល​រាជធានី​ក៏​បាន​ស្នើសុំ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB ជួយ​ជ្រោមជ្រែង​ផងដែរ ខណៈ​ដែល​ការដោះស្រាយ​បញ្ហា​សំរាម​នៅតែ​មាន​បញ្ហា​ប្រឈម​នៅឡើយ​។​

​លោកស្រី សាន់​នីយ៉ា ឌូ​រ៉ានី ចា​មែ​ល បាន​ទទួលយក​ការស្នើសុំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយ​រងចាំ​អោយ ក្រុម​ការងារ​ធ្វើ​ការចុះ​សិក្សា លើ​បញ្ហា​កកស្ទះ​ចរាចរ ដើម្បី​រក​វិធានការ​ដោះស្រាយ​។ លោកស្រី​បាន​បញ្ជាក់ថា​ការដោះស្រាយ​ជួយ​ជ្រោមជ្រែង​ទៅលើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើឡើង​ជា​កញ្ចប់​ធំ​មួយ ដោយ​មិន​អាច​ធ្វើ ឡើង​ដាច់​ដោយ​ដុំ​នោះទេ ហើយ​ការងារ​ជាច្រើន​ខាង ធនាគារ ADB ក៏​បាន​ជួបពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ហើយ​ដែរ​។​

​លោកស្រី​នាយក​តំបន់​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ក៏​បាន​សម្ដែង​នូវ​ការ កោតសរសើរ​ចំពោះ​ភាព​រីកចម្រើន​របស់​រា​ជ​ធានី​ភ្នំពេញ​ក្នុង​អំឡុង​ពេល​ចុង​ក្រោយ​នេះ​ដោយ​មាន​កំណើន​យានយន្ត​កំណើន​មនុស្ស​និង​កំណើន​អ​ចន​ទ្រព្យ​ផង​ដែរ​។​

​គួរបញ្ជាក់​ថា បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​អនុវត្ត​គម្រោង​ជំនួយ​បច្ចេកទេស និង ការផ្លាស់ប្តូរ​ព័ត៌មាន​ស្ថានភាព​គមនាគមន៍​ក្នុង​ទីក្រុង​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ (១​លាន​៥​រយ​៤៥​ពាន់​ដុល្លារ​អាមេរិក​) ដែល​ជា​មូលនិធិ​ជប៉ុន​សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ​នឹង​ផ្តល់​ចំនួន (១​លាន​៥​រយ​ពាន់​ដុល្លារ​អាមេរិក )​ហើយ​គម្រោង​នេះ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​០៦ មេសា​ឆ្នាំ​២០១៨​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១៕

Filed in: ព័ត៌មានជាតិ