សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សេដ្ឋី​ចិន លោក Jack Ma មក​លេង​នៅ​សៀម​រាម​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​?!

​សេដ្ឋី​ចិន លោក Jack Ma មក​លេង​នៅ​សៀម​រាម​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​?!

ខេត្តសៀមរាប ៖ មហាសេដ្ឋី​លំដាប់​ពិភពលោក​របស់​ចិន​កុំមុយនិស្ត និង​ប្រធាន​ក្រុមហ៊ុន Alibaba ដែលជា​ក្រុមហ៊ុន​លក់ទំនិញ​អន​ឡាញ​ធំ​បំផុត​នៅ​ប្រទេស​ចិន​លោក Jack Ma​ត្រូវបាន​គេ​ឃើញ​មាន​វត្តមាន នៅ​ខេត្ត​សៀមរាប​កាលពី​យប់​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩ ដែល​គេ​ជឿ​ថា​ក្រៅពី​ដើលេង​លោក​នឹង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។

​តាម​ប្រភព័ត៌មាន​ដែល​ទទួ​លបាន​បញ្ជាក់ថា លោក​មក​ទស្សនកិច្ច​ខេត្ត​សៀមរាប​កម្ពុជា​យើង​នេះ តាមរយៈ​ក្រុមហ៊ុន​មួយ និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ លោក Jack Ma គឺជា​មហាសេដ្ឋី​លំដាប់​ពិភពលោក​ក្តី តែ​គេ​សង្កេត​ឃើញ​លោក​ធ្វើ​ខ្លួន​យ៉ាង​សាមញ្ញ ដោយ​ជិះ​រថយន្ត​១២​កៅអី និង​គ្មាន​អង្គរក្ស​ការពារ​អ្វី​ឡើយ​។ ហើយ​លោក Jack Ma នឹង​ចាកចេញ​ពី​ទឹកដី​អង្គរ នៅវេលា​ម៉ោង​២៖០០​រសៀល​នេះ​ផងដែរ​។​

​បើ​តាម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឲ្យដឹងថា ភាពល្បីល្បាញ​នៃ​រមណីយដ្ឋាន​អង្គរ មិន​ត្រឹមតែ​ទាក់ទាញ​អ្នកស្រាវជ្រាវ និង​ភ្ញៀវទេសចរ​ទូទៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បុគ្គល​ល្បីៗ​ក្នុង​ពិភពលោក រួម​នឹង​អ្នកមានៗ​លំដាប់​ពិភពលោក​ច្រើន​រូប ក៏​ទាក់ចិត្ត​មិន​ខកខាន ក្នុង​ដំណើរ​មក​ទស្សនា​អង្គ​រដែរ​។ ថ្ងៃទី​១២ ខែ​មីនា អាច​ចាត់ទុកជា​ថ្ងៃ​ពិសេស​មួយ ដែល​មហាសេដ្ឋី​ស្រុក​ចិន និង​ជា​ប្រធាន​ក្រុមហ៊ុន Alibaba គឺ​លោក ចេក ម៉ា (Jack Ma) បាន​មក​បំពេញ​ទស្សនកិច្ច​ពេញ​មួយថ្ងៃ នៅ​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ​។​

​លោក សុខ សង្វា​រ​អគ្គនាយករង​អាជ្ញាធរ​អប្សា​រា បានឲ្យដឹងថា តាម​ការបញ្ជាក់​របស់​លោក Jack Ma លោក​ពិតជា​ស្ញើចសរសើរ នូវ​ភាព​អស្ចារ្យ​នៃ​ប្រាសាទ​ខ្មែរ និង​កោតសរសើរ​នូវ​ការគ្រប់គ្រង​រមណីយដ្ឋាន​អង្គរ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ លោក​បញ្ជាក់ថា លោក ចេក ម៉ា បាន​និយាយថា​នឹង​មក​កាន់​រមណីយដ្ឋាន​អង្គរ នា​ឱកាស​ក្រោយ​ទៀត ដោយ​ការធ្វើដំណើរ​របស់​លោក​នាពេលនេះ គ្រាន់តែ​ជា​លើក​ដំបូង​ប៉ុណ្ណោះ តែ​ច្បាស់​ណាស់​នឹងមាន​លើក​ទី​២ ឬ​ទី​៣​បន្តទៀត ។​

​មន្ត្រី​ដដែល​បានបញ្ជាក់​ថា លោក Jack Ma មក​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប តាមរយៈ​ក្រុមហ៊ុន​ឯកជន​មួយ ប៉ុន្តែ​មិនដឹងថា លោក​នឹង​ស្នាក់​នៅ​កម្ពុជា ប៉ុន្មាន​ថ្ងៃ និង​គ្រោង​ជួប​មន្ត្រី​ណា នៅឡើយ​ទេ​។ ក្រៅ​ពី​ខេត្ត​សៀមរាប លោក​នឹង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ