សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទា​ហ៊ាន​ខ្មែរ​ចិន​បើក​លេង​លេងល្បែង​ធើ​សង្គ្រាម​លើក​ទី​៣​នៅ​កំពត​

​ទា​ហ៊ាន​ខ្មែរ​ចិន​បើក​លេង​លេងល្បែង​ធើ​សង្គ្រាម​លើក​ទី​៣​នៅ​កំពត​

កំពត ៖ សមយុទ្ធ​យោធា​នាគ​មាស​ឆ្នាំ​២០១៩​ដែល​ជា​ល្បែង​ធ្វើ​សង្គ្រាម​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ចិន បាន​ចាប់ផ្តើម​ជា​ផ្លូវកា​រហើយ ចាប់ពី​ថ្ងៃ ទី​១៣​ដល់​ថ្ងៃ​ទី​២៧​ខែ​មីនា ឆ្នាំ​២០១៩ ។

​លំ​ហាត់​យោធា​នាគ​មាស​ឆ្នាំ​២០១៩ ធ្វើ​នៅ​ទីលាន​បាញ់​គ្រាប់​ពិត សាលា​ហ្វឹកហ្វឺន​តេជោ​សែន​ជុំ​គីរី​របស់​កងពល​តូច​លេ​ខ​៧០ ដែល​ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្ត​កំពត​។​នេះ គឺជា​លំ​ហាត់​នាគ​មាស​លើក​ទី​៣ ហើយ​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​ដែល​សមយុទ្ធ​នេះ​បាន​ធ្វើឡើង​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។​

​លើក​នេះ មាន​ភាគី​កងទ័ព​រំដោះប្រជាជន​ចិន​ចូលរួម​ចំនួន​២៥២​នាក់ និង​ភាគី​កម្ពុជា​ចំនួន​២.៥៤២​នាក់​ក្នុងនោះ​មាន​៖ កម្លាំង​ធ្វើ​លំ​ហាត់​ចំនួន​៣៨២​នាក់​, កម្លាំង​បម្រើការ​ក្នុង​លំ​ហាត់​ចំនួន​៤៤៨​នាក់​, កម្លាំង​ចូលរួម​ក្នុង​ពិធី​បើក​-​បិទ ចំនួន​១.៦៨៥​នាក់​។​

​ឧត្ដមសេនីយ៍ទោ ហ្វេ​ង ហ្ស៊ា​ង (Feng Xia ng) នាយរង​សេនាធិការ​កងទ័ពជើងគោក​តំបន់​យោធភូមិ​ភាគ​ខាងត្បូង នៃ​កងទ័ព​រំដោះប្រជាជន​ចិន បានឲ្យដឹងថា កងទ័ព​រំដោះប្រជាជន​ចិន​ស្ម័គ្រចិត្ត​ដើរ​រួមគ្នា​ជាមួយ​កង យោធពលខេមរភូមិន្ទ ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ ទំនង រវាង​កងទ័ព​ទាំង​ពីរ ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ក្នុង​គោលបំណង ។ រួមចំណែក​ថែរក្សា​ការពារ​សន្តិភាព និង​ស្ថេរភាព​ក្នុង​តំបន់​។​

​ឧត្ដមសេនីយ៍ទោ ហ្វេ​ង ហ្ស៊ា​ង​បាន​អះអាង​ថា ទំនាក់ទំនង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​ចិន កំពុងតែ​ឈាន ចូល​ដំណាក់កាល​ថ្មី​ហើយ នឹង​រួមគ្នា​ចាប់យក កាលានុវត្តភាព នេះ​ពង្រីក​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដោយ​ភាពស្មោះត្រង់ រួមចំណែកគ្នា​ដើម្បី​អភិវឌ្ឍន៍ ប្រទេសជាតិ​ទាំង​ពីរ​កាន់តែ​ប្រសើរ​ក្លាំងក្លា​បន្ថែមទៀត​។​«​យើងខ្ញុំ​ស្ម័គ្រចិត្ត​រួម​គ្នា​ដើរ​ជាមួយ​ភាគី​កម្ពុជា​ជំរុញ​លំ​ហាត់​សម យុទ្ធនា​គ​មាស​នេះ​ឲ្យ​ដើរ​តួនាទី​កាន់តែ​សំខាន់​ក្នុង​ការពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ធ្វើឲ្យ​កាន់តែ​ស៊ីជម្រៅ​លើ​គ្រប់ស្រទាប់​ក្នុង​ការលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​តែ​ខ្ពស់​ជំរុញ​ទំនាក់ទំនង​កងទ័ព​ទាំង​ពីរ​ឲ្យ​កាន់តែ​រីកចម្រើន ដើម្បី​រួមចំណែក​ថែរក្សា​ការពារ​សន្តិភាព​ស្ថេរភាព​ក្នុង​តំបន់​»​។

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​លើកឡើង​ផង​ដែរ​ថា សមយុទ្ធ​នាគ​មាស​លើក​ទី​៣ ដែល​កម្ពុជា​បាន​ធ្វើឡើ​ជា​លក្ខណៈ​ទ្វេភាគី ក្រោម​ការជួយ ឧបត្ថម្ភ គាំទ្រ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​សុទ្ធតែ​បាន​ឆ្លុះបញ្ចាំង និង​ផ្សារភ្ជាប់​យ៉ាង​ជ្រាលជ្រៅ​ទៅ និង​កិច្ចសហប្រតិបត្តិការ​លើ​ក​ស្ទួយ​ទំនាក់ទំនង​ល្អ បង្កើត​ចំណង​សាមគ្គី សម្ព័ន្ធ មេត្រី បណ្ដុះបណ្ដាល​ចំណេះដឹង ផ្លាស់ប្ដូរ​បទពិសោធន៍ អភិវឌ្ឍន៍​ធនធាន​កងទ័ព ធ្វើឲ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​កិច្ចស​ហ​ប្រតិបត្តិការ​ជា​លក្ខណៈ​ពហុភាគី ឲ្យ​យោធិន​គ្រប់រូប​ចេះ​សម្របសម្រួល​ចេះ​រស់នៅ និង​ចេះ​ធ្វើ​ការងារ​រួមជាមួយ​ជាតិ​សាសន៍​ជាច្រើន​ក្នុង​ពេល​ធ្វើ​ប្រតិបត្តិ​ការរួម​គ្នា​ក៏​ដូចជា​ឆ្លើយតប​ទៅ នឹង​បញ្ហា​ប្រឈម​នានា ដែល​មិនមែន​ជា​ប្រពៃណី​។​

Filed in: ព័ត៌មានជាតិ