សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច ស ខេង នឹង​មិន​ចូលរួម​កម្ទេច​ផលិតផល​ក្លែងក្លាយ ទៀត​ទេ​បើ​ចាប់​ជន​ទុច្ចរឹត​មិនបាន​?!

​សម្តេច ស ខេង នឹង​មិន​ចូលរួម​កម្ទេច​ផលិតផល​ក្លែងក្លាយ ទៀត​ទេ​បើ​ចាប់​ជន​ទុច្ចរឹត​មិនបាន​?!

ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​ប្រកាស​នៅ​ចំពោះ​លោក មៀច សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) ថា លើក​ក្រោយ បើ​ចាប់​ម្ចាស់​ដែលជា​អ្នក​ផលិតផល​ក្លែងក្លាយ​មិន​បាន​ទេ គឺ​សម្តេច នឹង​មិន​ចូលរួម​ក្នុង​ការដុត​បំផ្លាញ​ចោល​ទៀត​ទេ​។

​សម្តេច ស ខេង បញ្ជាក់ថា “​ដាក់បទបញ្ជា​ទៅ​គណៈកម្មាធិកា​រថា លើក​ក្រោយ​… មិន​មែន​ថា ចង់​កាត់ទោស​អ្នក​នេះ អ្នកនោះ​ទេ លើក​ក្រោយ​បើ​ថា ចាប់​បាន​ផលិតផល​ហ្នឹងហើយ ត្រូវតែ​ចាប់បាន​ម្ចាស់ បើ​មិន​ចាប់​បាន​ម្ចាស់​ទេ ខ្ញុំ​មិន​មក​បំផ្លាញ​ទៀត​ទេ នេះ​លក្ខខ័ណ្ឌ​ខ្ញុំ​ស្តាប់​ឲ្យបាន​”​។​

​ផលិតផល​ក្លែងក្លាយ ខូច​គុណ​ដែល​យក​មក​កម្ទេច​ចោល​នៅ​ផ្លូវ​៦០​ម៉ែត្រ រួមមាន ថ្នាំពេទ្យ​ក្លែងក្លាយ​១០៦​មុខ​, ទឹក​សុទ្ធ​ម៉ាក Evian, Saint Amanda, Montcalm ជិត​៦​ពាន់​កេស និង​ផលិតផល​ជីក​កសិកម្ម​ជិត​៨​តោន សរុប​ទាំងអស់ មាន​ជាង​៧០​តោន​។​
​សម្តេច​ក្រឡាហោម​ថា បើ​គ្រាន់តែ​ចាប់​បាន​ផលិតផល​ក្លែងក្លាយ​បែបនេះ តើ​ពេល​ណា​ទៅ​បាន​អស់​ផលិតផល​ក្លែងក្លាយ​? បើ​មិន​ព្រម​ចាប់​ម្ចាស់​អ្នក​ផលិត​។ “​លក្ខខ័ណ្ឌ​បើ​ចង់ឲ្យ​ខ្ញុំ​មក ត្រូវ​ចាប់​ម្ចាស់ ឬ​អ្នក​ទទួលខុសត្រូវ លើ​ផលិតផល​ក្លែងក្លាយ​នេះ​”​។​

​សម្ដេច​បាន​គូសបញ្ជាក់ថា ផលិត​ដែល​ក​ម្ទេស​ចោល​នៅថ្ងៃនេះ ភាគច្រើន​ត្រូវ​បាន​បង្ក្រាប​ចេញពី​ឃ្លាំង​លួចលាក់ ហើយ​សម្ដេច​បាន​ចោទ​ជា​សំណួរ​ថា​តើ​ក្រុម​ជន​ទុច្ចរិត នឹង​បន្ត​នាំ​ផលិតផល​ទាំងអស់​នេះ​ប៉ុន្មាន​ទៀត​ចូល​កម្ពុជា ។ ដូច្នេះ​សម្ដេច​បាន​ស្នើឲ្យ​គណៈកម្មការ​ប្រយុទ្ធប្រឆាំ​ង​ផលិតផល​ក្លែងក្លាយ និង​ភាគី​ពាក់ព័ន្ធ​បន្ត​ធ្វើ​ការងារ​នេះ​ដោយ​យកចិត្តទុកដាក់​បំផុត​។​សម្ដេច​បាន​ក្រើនរំលឹក​ថា​យើង​មិន​អាច​នៅតែ​បក់ផ្សែង​ក្នុង​បញ្ហា​នេះ​រហូត​ឡើយ​។​

​កន្លងមក យ៉ាងហោចណាស់ មាន ៣​លើក​រួចមកហើយ ដែល​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម បាន​រៀបចំ​ពិធី​កិនកម្ទេច​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ។​

​កាលពី​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៧ កម្ទេច​ផលិតផល​គ្រឿងសម្អាង ក្លែងក្លាយ ខុសច្បាប់ ចំនួន ៨១​តោន នៅ​ទីលាន​ចាក់​សំរាម ស្ថិតនៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​កាលពី​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ​២០១៨ កម្ទេច​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់ ចំនួន​ប្រមាណ​ជាង ១១០​តោន នៅ​បរិវេណ​ជាប់​នឹង​សាលាសង្កាត់​បឹង​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា កម្ទេច​ផលិតផល​ចំណីអាហារ​ក្លែងក្លាយ ហួស​កាលបរិច្ឆេទ និង​ខុសច្បាប់ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ ចំនួន​ជាង ១០០​តោន​។ ពិធី​កម្ទេច​ចោល​ផលិតផល​ទាំងនេះ បាន​ធ្វើឡើង នៅ​ភូមិ​ថ្មី​ពីងពុង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ។

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ផ្ដល់​អនុសាសន៍​ឲ្យ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ សិក្សា និង​ពិនិត្យ​លទ្ធភាព ឈានទៅ​រៀបចំ​ឲ្យមាន​ការចុះ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​នាំចូល​ផលិតផល ដើម្បី​ឲ្យ​ពួកគេ​កាន់តែ​មាន​ការទទួលខុសត្រូវ​ក្នុង​ការចូលរួម​ទប់ស្កាត់​ការ​នាំចូល​ផលិតផល​ក្លែងក្លាយ និង​ខូចគុណភាព ៕

 

Filed in: ព័ត៌មានជាតិ