សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែកធ្លាយ​រឿងអាស្រូវ ពុករលួយ​គាបសង្កត់​សិស្សានុសិស្ស ជំរិត​ទារលុយ​ដែល​ប្រព្រឹត្ត​ឡើង​ពី​អ្នកគ្រូ លឹម សុវណ្ណនី នៅ​វិទ្យាល័យ​កោះកុង​

​បែកធ្លាយ​រឿងអាស្រូវ ពុករលួយ​គាបសង្កត់​សិស្សានុសិស្ស ជំរិត​ទារលុយ​ដែល​ប្រព្រឹត្ត​ឡើង​ពី​អ្នកគ្រូ លឹម សុវណ្ណនី នៅ​វិទ្យាល័យ​កោះកុង​

​កោះកុង ៖ សម្តេច​តេជោ ហ៊ុន សែន អមដំណើរ​ដោយ​លោក ហង់ ជួនណា​រ៉ុង កុង្សីយ៍​ក្រសួង​អប់រំ និង​កីឡា​បាន​អញ្ជើញ​ទៅ​កាត់​ខ្សែបូរ​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​វិទ្យាល័យ​កោះកុង ជា​ផ្លូវការ​ព្រឹក​ថ្ងៃ​ទី ១៣ ខែ មីនា ឆ្នាំ ២០១៩ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ ប្រតិភូ​អមដំណើរ​អញ្ជើញ​ទៅ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់ ជា ផ្លូវការ​នៅ​សាលា​វិទ្យាល័យ​កោះកុង ។

​តែ​អ្វី​ដែល​ជា​ប្រការ​គួរអោយ​ចាប់អារម្មណ៍​បំផុត​ពី​មហាជន​នោះ​គឺ​ក្រៅពី​ការទទួល ស្វាគមន៍​ពី​ប្រជា​ពលរដ្ខ និង​មន្ត្រីរាជការ សិស្សានុសិស្ស​យ៉ាង ច្រើន​កុះករ ស្រាប់តែ​មាន​ការ​បែកធ្លាយ​នូវ​រឿងអាស្រូវ​គាប សង្កត់​ជំរិត​ទារលុយ​ពី​សិស្សានុសិស្ស នៅក្នុង​វុទ្យាល័យ​កោះកុង ដែល​ប្រព្រឹត្ត​ឡើង​ពី​អ្នកគ្រូ​ឈ្មោះ លឹម សុវណ្ណនី យ៉ាង​ល្បី រញ្ជួយ​ពេញ​បណ្តាញ​សង្គុម facebook ។​

​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហោះ​បានបញ្ជាក់​ថា សិស្ស​ថ្នាក់​ទី​៧ មួយចំនួន នៃ​វិទ្យាល័យ​កោះកុង បាន​ថ្លែង​ចោទប្រកាន់​ចំពោះ អ្នកគ្រូ លឹម សុវណ្ណនី ដែល​ជា​គ្រូបង្រៀន​មុខវិជ្ជា ពលរដ្ឋ និង សីលធម៌ ថ្នាក់​ទី​៧ A-E នៃ​សាលា​វិទ្យាល័យ​កោះកុង និង ត្រូវជា​ក្មួយ​ស្រី របស់​លោក​ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តកោះកុង ថា​បាន​លក់​វិញ្ញាសារ​ថ្លៃ​កប់​ពពក ដោយ​ក្នុង​១​សន្លឹក មានតម្លៃ​ចាប់ពី​៥​ពាន់​រៀល ទៅ​១​ម៉ឺន​រៀល ដែល​ជាហេតុ​ធ្វើអោយ​សិស្ស​ក្រីក្រ​ជាច្រើន​ពុំ​មាន​លទ្ធភាព​ក្នុង​ការទិញ​វិញ្ញាសារ​របស់​អ្នកគ្រូ ការលើកឡើង​ខាងលើ​បាន​ធ្វើឡើង​បន្ទាប់​ពី​ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ដល់​សាលា​វិទ្យាល័យ​កោះកុង​។​

​បើទោះបីជា​មាន​សិស្ស​ជាច្រើន​បាន​ថ្លែង​ទទួលស្គាល់ថា​ពួកគេ​ពិតជា​បាន​ទិញ​វិញ្ញ​សារ​ក្នុងតម្លៃ​ចាប់ពី​៥​ពាន់​ទៅ​១​ម៉ឺន​យ៉ាងណាក្តី ក៏​អ្នកគ្រូ លឹម សុវណ្ណនី បាន​ថ្លែង​បដិសេធថា អ្នកគ្រូ​មិន​បាន​លក់​វិញ្ញាសារ​អោយទៅ​សិស្ស​ដូច​ការចោទប្រកាន់​នោះទេ ការ​ដែល​អុ្នក​គ្រូ​យក​លុយ​ពី​សិស្ស​ក្នុង​ម្នាក់​៥​ពាន់​រៀល​នោះ គឺជា​កម្រៃ​ពលកម្ម​របស់​អ្នកគ្រូ​ក្នុង​ការបង្រៀន​គួរ​សិស្ស​ទាំងនោះ​ទៅវិញ​ទេ​។​

​លោក ម៉ែន ស៊ី​ថា​ត នាយក​សាលា​វិទ្យាល័យ​កោះកុង​បាន​ថ្លែងថា ចំពោះ​បាតុភាព​មិន​ប្រក្រតី នៃ​ការលក់​វិញ្ញ​សារ​បស់​អ្នកគ្រូ លឹម សុវណ្ណនី ត្រូវបាន​ខាង​សាលា ធ្វើរ​បាយ​ការណ៏បញ្ជូន​ទៅ​មន្ទីរ​អប់រំ យុវជន និង កីឡា​ខេត្តកោះកុង​រួចហើយ ហើយ​ចំពោះ​ចំណាត់ការ​បែបណា​ចំពោះ​រឿងរ៉ាវ​ខាងលើ​នោះ គឺ​ស្រេច​តែ​ខាង​លោក​ប្រធាន​មន្ទីរ​នោះ​ទេ​។​

​ជុំវិញ​បាតុភាព​មិន​ប្រក្រតី​ខាងលើ ភ្នាក់ងារ​យើង​នៅ​ពុំទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក ង៉ែត ឡឹង បាន​នៅឡើយ​ទេ ដោយ​លោក​គ្រាន់តែ​បាន​ឆ្លើយ​ទទួលស្គាល់​តាម​ទូរស័ព្ទ​ថា អ្នកគ្រូ លឹម សុវណ្ណនី ពិតជា​ក្មួយ​របស់​លោក​មែន តែ​ចំពោះ​ចំណាត់ការ​យ៉ាង​ណា​នោះ​លោក​នៅ​ពុំទាន់​បាន​បកស្រាយ​នៅឡើយ​ទេ ដោយ​បាន​ប្រាប់ថា​ពេលនេះ​លោក​កំពុង​ជាប់រវល់​។​

​មតិ​មហាជន​ជាច្រើន​បាន​លើកឡើង​ថា​ចាំមើល ចំពោះ​ការធ្វើ​ខុស​បទបញ្ជាផ្ទៃក្នុង របស់​សាលា​ពី​សំណាក់​អ្នកគ្រូ លឹម សុវណ្ណនី ដែល​ត្រូវជា​ក្មួយ​ស្រី​របស់​លោក ង៉ែត ឡឹង ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្តកោះកុង អាច​និង​មាន​ចំណាត់ការ​ពី​សំណាក់​មន្ទីរ​ដែររ​ឬទេ បើ​ស្តោះ​លើ​ទ្រូង​ឯង​បែបនេះ​៕

Filed in: ព័ត៌មានជាតិ