សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ស៊ុំ ឬ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ត្រាក់ទ័​រថា យក​លុយ​គាត់​ច្រើន​ជាង​ក្នុង​ចំនួន ៨​ពាន់​ដុល្លារ​អាមេរិក​ជា​ថ្នូរ​នឹង​ការដោះលែង ?

លោក ស៊ុំ ឬ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ត្រាក់ទ័​រថា យក​លុយ​គាត់​ច្រើន​ជាង​ក្នុង​ចំនួន ៨​ពាន់​ដុល្លារ​អាមេរិក​ជា​ថ្នូរ​នឹង​ការដោះលែង ?

កំពង់ឆ្នាំង ៖ ស្ងាត់ៗ​មេព្រៃ​ស្រុក​ទឹកផុស​បាន​លួច​ដោះលែង​គ្រឿងចក្រ​របស់​មេ​ឈ្មួញ​រកស៊ី​ដី​ឈ្មោះ លោកស្រី​នុត រ៉ា ដែល​ត្រូវ​សមត្ថ​កិ​ច​មេព្រៃ​បាន​ចាប់​កាលពី​ខែ​មុន​យក​មក​រក្សាទុក​នៅ​ស្នាក់ការ​មេព្រៃ​ផ្នែក​រមាស​។​ប្រជាពលរដ្ឋ​និយាយថា​មន្ត្រី​មេព្រៃ​ខេត្ត​កំពង់ឆ្នាំង​និង​មន្ទីរ​កសិកម្ម​បាន​ឃុបឃិត​ត្រូវ​រូ​វ​គ្នា​ធ្វើការ​ដោះស្រាយ​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ប្រមាណ​ជាង​ប្រាំបី​ពាន់​ដុល្លា​រអា​មេ​រិច​។

​បច្ចុប្បន្ន​គ្រឿងចក្រ​នោះ​កំពុង​រៀបចំ​រត់​ការ​ធ្វើ​ការឈូសឆាយដី​ព្រៃរបស់​រដ្ឋ​រាប់ពាន់​ហិកតា នៅ​ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ឆ្នាំង​និង​ខេត្ត​កំពង់ស្ពឺ​សព្វថ្ងៃនេះ​ទៀត​។​
​បើ​យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ទឹកផុស​ក្នុង​ល័ក្ខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយដឹងថា​៖ ត្រាក់ទ័រ​ដែល​សមត្ថកិច្ច​ខណ្ឌ​រដ្ឋា​បាល​ព្រៃឈើ​និង​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​បាន​ធ្វើ​ការដោះលែង​កាលពី​ជិត​១​ខែ​មុន​នេះ ត្រូវបាន​អ្នកស្រី​នុត រ៉ា​ម្ចាស់​ត្រាក់ទ័រ​ទម្លាយ​ថា​បាន​ចំណាយ​លុយ​អស់​ជាង​៨​ពាន់​ដុល្លារ​អាមេរិក​សម្រាប់​រត់​ការដោះលែង​ក្នុងនោះ​លោក​ស៊ុំ ឬ​ទ្ធី​យក​ច្រើន​ជាង​គេ​?(​ស៊ិក​)​។​

​ប្រភព​ដដែល​បាន​អោយដឹងទៀតថា​៖​ចាប់តាំងពី​លោក​ស៊ុំ ឬ​ទ្ធីបាន​ឡើងកាន់តំណែង​ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុកទឹ​ផុ​ស​ពេកណា​មក​សេដ្ឋកិច្ច​គ្រប់​ច្រក​គឺ​លោក​ស៊ុំ​ឬ​ទ្ធីជា​អ្នក​ក្ដោប​ទាំងស្រុង​រួម​ទាំង​ការឈូសឆាយដី​ធ្លី​(​ដីព្រៃ​)​និង​ការដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​គឺ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​លោក​ស៊ុំ ឬ​ទី​ទាំងអស់​។​សូម្បីតែ​លោក​នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​និង​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​ក៏​បុគ្គល​ស៊ុំ ឬ​ទ្ធី​មិន​ខ្លាចញញើត​ដែរ ព្រោះ​គេ​អះអាង​ថា​រូបគេ​ជា​ខ្សែ​អ្នក​ធំ​នៅ​វាំង​?​។​

​ចំណែក​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែល​ធ្លាប់​ដែល​ធ្លាប់តែ​បំពេញ​ភារកិច្ច​ការងារ​នៅក្នុង​អង្គភាព​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​មាស​កន្លងមក​ដូចជា​លោក សឿន វណ្ណា​អតីត​នាយ​សង្កាត់​ក្រាំង​ស្គា ជា​នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស លោក​សាន់ សារ៉ូ​មន្ត្រីខ័ណ្ឌរ​ដ្ខ​បាល​ព្រៃឈើ​ខេត្ត និង​លោក អៀម ហៀ​ង​ជា​មន្ត្រី​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដែល​អ្នក​ទាំង​នោះ​ធ្លាប់​ដេក​នៅ​ហូប​ចុក​និង​ធ្លាប់​ធ្វើ​ការងារ​ជាមួយគ្នា​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​មាស​ក៏ត្រូវ​ខ្ទាត​ចេញ​អស់​ដែរ​ដោយសា​អំណាច​លោក​ស៊ុំ ឬ​ទ្ធី​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស​ម្នាក់​នេះ​។​

​សព្វថ្ងៃ​បុគ្គល​ម្នាក់​នេះ​កំពុង​ប្រើ​អោយ​ប្រជាពលរដ្ឋ​កូន​អ្នកស្រុក កម្លាំង​ទាហាន​ឬ​ប៉េអឹម អោយ​គ​ង្គុយ​ចាំ​យក​លុយ​ពី​រថយន្ត គោយន្ត​ដឹក​ឈើ ដឹក​អុស និង​ដឹក​ធ្យូង​នៅតាម​គោលដៅ ដូច​ជា​គោលដៅ​ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​រមាស គោលដៅ​ថ្នាល​បណ្ដុះ​កូន​ឈើ​នៅ​ផ្លូវកែង​ខាងកើត​ភូមិ​ស្លែង និង​នៅ​ថ្នាល​បណ្ដុះ​កូនឈើ​នៅ​អូ​ឃ្លៃ​ក្នុងភូមិ​តា​នៃ​ជាដើម​។​ដែល​ក្នុង​គោ​ដឹក​ឈើមូល​(​ឈើ​ហ៊ុប​)១​គ្រឿង​គេ​យក​លុយ​ចាប់ពី​៥​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល គោយន្ត​ដឹក​ឈើ​ឆ្អឹន​(​ឈើ​អារ​)​ពី​១០​ម៉ឺន​ទៅ​១៥​ម៉ឺន​រៀល គោយន្ត​ដឹក​ធ្យូង​ក៏​យក​៥​ម៉ឺន​រៀល​។​

​ចំណែក​រថយន្ត​ដឹក​ឆ្អិន​(​ឈើ​អារ​)​យក​លុយ​ពី​២០​ម៉ឺន​ទៅ ៤០​ម៉ឺន​រៀល ។​រដ្ឋ​យន្ត​ដឹកឈើ​សសរប្រឡៅមូល​យក​លុយ​ពី​១០​ម៉ឺន​ទៅ​១៥​ម៉ឺន​រៀល​។ រថយន្ត​យី​ឌុប​ដឹកអុស​ស្ទ៊ែ​យក​លុយ​ពី​១០​ម៉ឺន​ទៅ​១៥​ម៉ឺន​ក្នុង​១​គ្រឿង​ដែល​ក្រុម​រថយន្ត​និង​គោយន្ត​ទាំង​ដឹក​បន្តកន្ទុយ​គ្នា​ដូដ​ហែរ​កឋិន​ទាំយ​ប់​ទាំង​ថ្ងៃ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​បង្ក្រាប​ឡើយ​គឺ​មានតែ​ឃាត់​ហើយ​ជំរឹត​ទា​លុយ​ប៉ុណ្ណោះ​។​

​តើ​លោក​ស៊ុំ ឬ​ទ្ធី​មាន​យក​ត្រចៀក​ស្ដាប់អ​នុ​សាសន៍​របស់​សម្ដេច​តេជោ​ដែល​បាន​លើកឡើង​ថា​ធ្វើជា​មន្ត្រី​មិនត្រូវ​ភ្លេច​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ទេ​?​គឹ ធ្វើ​ជា​មន្ត្រី​គឺជា​ខ្ញុំបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជារាស្ត្រ​មិនមែន​ជា​ចៅហ្វាវ​របស់​រាស្ត្រ​នោះទេ​។ លោក​ស៊ុំ​ឬ​ទ្ធី​នេះ​ប្រហែលជា​មិន​បើកភ្នែក​មើល​អភិក្រម​៥​ចំណុច​របស់​សម្ដេច​ដែល​បាន​ដាក់ចេញ​កាលពីដើម​អាណត្តិ​អោយ​មន្ត្រី​ទាំងអស់​ត្រូវ​អនុវត្ត​អោយខាងតែបាន​ព្រោះ​ដំណាក់​នេះ​ឈាន​ចូលដល់​ដំណាក់កាល​អភិក្រម​ទី​៥​ហើយ​គឺ​វះកាត់​។​មានន័យ​ថា​វះកាត់​មន្ត្រី​ពុករលួយ​ចោល​។​

​ជាក់ស្តែង​សម្តេច​ក៏​បាន​ដកតំណែង​និង​បណ្ដេញ​ចេញ​មន្ត្រី​ពុករលួយ​មួយ​ចំនួន​ផងដែរ ដូច​ជា​មេ​ប៉េអឹម​ខេត្ត​រតនៈគីរី​ម្នាក់ និង​ដក​តំណែង​អភិបាលរង​ខេត្ត​ព្រះសីហនុ​ចំនួន​២​រូប​ផង​ដែរ​ពាក់ព័ន្ធ​អំពើ​ពុករលួយ​នេះ​ឯង​។ ជុំវិញ​សេចក្តីរាយការណ៍​ខាង លើ​នេះ​ភ្នាក់ងារ យើង​មិន​អាច​សុំ​ការបំភ្លឺ​ពី​លោក ស៊ី ឬ​ទ្ធី បានទេ ៕

Filed in: ព័ត៌មានជាតិ