ព្រៃវែង ៖ កាលពីថ្ងៃទី២២ ខែកក្ដដាឆ្នាំ២០១៦ ក្រោមការដឹកនាំផ្ទាល់ដោយលោក ហ៊ុន សាវី នាយសង្កាត់រដ្ឋបាលជលផលពាមរក៏ និងកម្លាំងមន្ត្រីក្រោមឱវាទ សហការ ជាមួយកម្លាំងសមត្ថកិច្ចចំរុះ ចុះបង្ក្រាបបទល្មើសជលផល នៅចំណុចភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៏ និងចំណុចទួលអញ្ចាញ ក្នុងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ជាលទ្ធផល បង្ក្រាបបានរួមមាន លូស្បៃមុង៩មាត់ របាំងស្បៃមុងចំនួន២០៧ម និងចំរឹងបង្គោលចំនួន២៩០ដើម និងត្រីចំរុះជាង១០គីឡូ។ កិច្ចប្រតិបត្តិការណ៍នេះ ក្រោមការណែនាំពី លោក អូន ស៊ីណា នាយខណ្ឌរដ្ឋបាលជលផលខេត្តព្រៃវែង ។
ដោយពេលនេះ គឺជារដូវបិទនេសាទ លោក ហ៊ុន សាវី បានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចុះបង្ក្រាបបទជលផលជាប្រចាំ សំដៅថែរក្សាការពារ ធនធានមច្ឆាជាតិ ឱ្យបានគង់វង្ស សល់ដល់កូនចៅជំនាន់ក្រោយទទួលផលពីមច្ឆាជាតិនេះជាបន្តផង៕