សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជនសង្ស័យ​ប្រុស​ស្រី​៨​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ត្រូវ​សមត្ថកិច្ច​ចាប់​បង្ក្រាប​. ក្នុង​ក្រុង​បាន​លុង​…

ជនសង្ស័យ​ប្រុស​ស្រី​៨​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​ត្រូវ​សមត្ថកិច្ច​ចាប់​បង្ក្រាប​. ក្នុង​ក្រុង​បាន​លុង​…

ខេត្ត​រតនគិរី​៖ កម្លាំង​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន ឈាន​ដល់​ការឃាត់ខ្លួន​បាន​ជា​បន្តបន្ទាប់​រហូត​បាន​ចំនួន​៨​នាក់​។​

​ការចុះ​បង្ក្រាប​ក្រុម​ជន​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ខាងលើ​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១០​និង​០០​នាទី​ថ្ងៃ​អង្គារ ៧​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​១២ មីនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្ទះ​មុខសញ្ញា​ជនសង្ស័យ​កំពុង​ប្រមូលផ្តុំ​គ្នា ស្ថិតក្នុង​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​លោក​ឧត្តមសេនីយ៍ត្រី វ៉ាន់​សង្វាត ស្នងការរង​ទទួលបន្ទុក​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​បាន​អោយ​សារព័ត៌មាន​ដឹង​នា​ល្ងាច​ថ្ងៃទី​13​ខែ​មិនា​នេះ​ថា​: .​មុន​ឈានទៅ​ចាប់​បង្ក្រាបបាន​ក្រុម​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ទាំង​ហ្វូង​បែបនេះ ដោយសារ​មាន​ភ្នាក់ងារ​សំងាត់​រាយការណ៍ ។ លោក​ឧត្តមសេនីយ៍​បន្ត​ថា មុនតំបូង​ឃាត់​បាន​ចំនួន​ពីរ​នាក់ ជា​មុខសញ្ញា ដែល​មានឈ្មោះ​ដូច​ខាងគ្រោម​.
​ទីមួយ​: ឈ្មោះ បូរ៉ា រតនះ ភេទ​ប្រុស អាយុ 19​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ ឡា​ប៉ូ​សង្កាត់​យក្ស​ឡោម ដែល​មាន​ឪពុក​ឈ្មោះ រ៉ា ម្តាយ​ឈ្មោះ ឃីម​មានមុខ​របរ ទិញ​គោ​ក្របី​លក់​អោយ​ចាម នៅ​ផ្សារ​បាន​លុង​។​
​ទី​ពីរ​: ឈ្មោះ អ៊ុំ​មិនា សេរី​រះ ភេទ​ប្រុស អាយុ 26​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​និង​មុខរបរ មិន​ពិតប្រាកដ ។​
​លោក​ឧត្តមស្នងការរ​ង​បន្ថែមទៀតថា​:​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​បន្ទាប់ពី​ឃាត់ខ្លួន​បាន​សួរនាំ​ទើប​បែកធ្លាយ​ក៍​ឈានទៅ​ចាប់​បង្ក្រាបបាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​6​នាក់​ថែមទៀត​ក្នុងនោះ​ភេទ​ស្រី​ចំនួន​5​នាក់​ភេទ​ប្រុស​ចំនួន​2​នាក់​។​
​លោក​ឧត្តមសេនីយ៍ទោ​លាង​អុ​ី​ម​ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​អោយដឹងថា​:

​ជនសង្ស័យ​ទាំង​6​នាក់ មន្ត្រីនគរបាល​ជំនាញ​ពុំ​ទាន់​ឲ្យដឹង​ពី​សាវតា​និង​ទី​លំនៅ​ពិតប្រាកដ​នោះ​ទេ ដោយសារ​កំពុងធ្វើការ​សាកសួរ​និង​ធ្វើ​កំណត់ហេតុ​នៅឡើយ​។ គួរបញ្ជាក់​ថា​ការ ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​8​នាក់​ជា​មុខសញ្ញា ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ខាងលើ​ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរង​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​។ និង​មាន​ការសម្របសម្រួល​ពី​លោក បូរ៉ា បូរ៉ាន់​ឌី ព្រះរាជ​

​អជ្ញារ​ង​អមសាលា​ដំបូងខេត្ត និង​អម​ដោយ​ក្រឡាបញ្ជី​២​នាក់​ទៀត បាន​ធ្វើ​ការឆែកឆេ​ររ​ក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​បាន​មួយចំនួនធំ ដែល​ប្រមាណ​មើល ជាង​កន្លះ​គីឡូគ្រាម​។

​លោក ឧត្តមសេនីយ៍ទោ​បន្តថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​រួម​មាន​
​ទី​១-​ឈ្មោះ អ៊ុំ មិនា​សិរីរៈ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ​។​
​ទី​២-​ឈ្មោះ បូរ៉ា រតនៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ​។​
​ទី​៣-​ឈ្មោះ បាន ស្រី​ល័ក្ខ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ​។​
​ទី​៤-​ឈ្មោះ សារ៉ាត់ សម្ពស្ស ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ​។​
​ទី​៥-​ឈ្មោះ ផល សុខ​ខឿន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ជនជាតិខ្មែរ​។​
​ទី​៦-​ឈ្មោះ ហេង សង ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជនជាតិខ្មែរ​។​
​ទី​៧-​ឈ្មោះ ហេង ស្រី​និច ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ​។​
​ទី​៨-​ឈ្មោះ ហេង តុលា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ​។​

​បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​ធ្វើ​តេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន​(+)២​នាក់ អវិជ្ជមាន​(-)៦​នាក់​
​ហើយ​បាន​ដកហូត​វត្ថុតាង​រួមមាន​៖
-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​១៧​កញ្ចប់​(​ធំ​១៥​កញ្ចប់ តូច​០២​កញ្ចប់​) មាន​ទម្ងន់​៨០.៩១​ក្រាម​ទាំង​សំបក​ថង់​
-​ទូរស័ព្ទដៃ ១៣​គ្រឿង​
-​ជញ្ជីង ០១​គ្រឿង​
-​ម៉ូតូ ០១​គ្រឿង​
-​ដាវ​សាំ​ម៉ូ​រៃ ០២​ដើម​
-​និង​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុតាង​បាន​ឃាត់​និង​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕
​ដោយ ៖ ចាប សំអាន​

 

Filed in: គ្រឿងញៀន