សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់ខ្លួន​ឧកញ៉ា​គិត​ធាង​ថៅកែ​រ៉ុក​បន្ទាប់ពី​មាន​បញ្ជារ​ពី​នាយក​រដ្ឋមន្ត្រី​ចុះ​បើ​សម្តេច​អ​ត់មាត់​វិញ​មិន​ស្ងាត់​រហូត​ចឹង​ទៅ​?!

​ចាប់ខ្លួន​ឧកញ៉ា​គិត​ធាង​ថៅកែ​រ៉ុក​បន្ទាប់ពី​មាន​បញ្ជារ​ពី​នាយក​រដ្ឋមន្ត្រី​ចុះ​បើ​សម្តេច​អ​ត់មាត់​វិញ​មិន​ស្ងាត់​រហូត​ចឹង​ទៅ​?!

ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យដឹងថា កម្លាំង​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ បាន​នាំ​ខ្លួន​ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កំសាន្ត​រ៉ុក ពាក់់ព័ន្ធ​រឿង​គ្រឿងញៀន តាម​ដីកា​របស់​តុលាការ​។

«​កម្លាំង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អនុវត្ត​តាម​ដីកា​របស់​តុលាការ ដោយ​នាំ​ខ្លួន​លោក​ឧកញ៉ា គិត ធាង (​ម្ចាស់​ក្លឹប​កំសាន្ត​រ៉ុក​) នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩ ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​រឿង​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​»​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី​១១​មិនា​នេះ​បានប្រកាស គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការបង្ក្រាប​គ្រឿងញៀន​នៅ​មជ្ឈលមណ្ឌល​កំសាន្ត​រ៉ក​(Rock) ដែល​ជា​ប្រជាពលរដ្ឋ​ទូទៅ​ស្គាល់​ថា​ជា​របស់​លោក​ឧកញ៉ា គិត ធាង​ដែល​ជា​ទម្ងន់​សម្រាប់​សមត្តកិច្ចអ​ត់​រងារ​។​

​សូមបញ្ជាក់​ថា ក្លឹប​រ៉ុក​ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក្នុងនោះ​បាន​ឃាត់ខ្លួន ជាង​៣១១​នាក់ មាន​ទាំង​ជនជាតិខ្មែរ និង​ជនបរទេស​មក​ពី​ច្រើន​ជាតិ​សាសន៍ ផងដែរ​។ ក្នុង​នោះ​ភាគច្រើន​សុទ្ធតែ ជា​យុវវ័យ ប៉ុន្តែ​ការឃាត់ខ្លួន​បាន​ប៉ុន្មាន​ថ្ងៃ ត្រូវបាន​ដោះលែង​ពួក​គេ​វិញ ដោយសារ​មិន​ជាប់​ពាក់ព័ន្ធ ។ បន្ត​ឃុំខ្លួន​ប្រមាណ​ជា​១០​នាក់ ដោយសារ​តែ​អ្នក​ទាំងនោះ បាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ជា​ទ្រង់ទ្រាយ​ធំ​។​
​ប៉ុន្តែ​ថៅកែ​រ៉ុក​ដែល​គេ​ស្គាល់​ឈ្មោះ​ថា​ឧកញ៉ា​គិត​ធាង​តាមរយៈ​កិច្ចសន្យា​ថា​គ្មាន​ការប្រើប្រាស់​គ្រឿងញៀន​ជាមួយ​សមត្តកិច្ច​មូលដ្ឋាន​មិន​ទាន់​ត្រូវ​បាន​ឃាត់ខ្លួន​ទេ​ក្នុងពេល​ដែល​សាលា​រាជធានី​បាន​ចេញ​ប្រកាស​បិទ​អាជីវកម្ម​ក្លឹប​រ៉ុក​តាំងពី​ថ្ងៃ​ទី​២៥​កុម្ភៈ​មក​ម្លេះ​។​ដល់​ចឹង​ទៅ​មតិ​មហាជន​បាន​និយាយ​ពេញ​មាត់​ថា​វ៉ៃ​ឆ្កែ​ត្រូវ​មើល​ម្ចាស់​!​។​តើ​អ្នកណា​ជា​ម្ចាស់​ឆ្កែ​?​។​

​សូមបញ្ជាក់​ថា​ក្លឹម​កំសាន្ត​រ៉ុក​ដែល​ជា​សម្បុក​គ្រឿងញៀន​និង​អំពើ​ពាលា​អាវ៉ាសែ​នេះ​មិនមែន​សមត្តកិច្ច​មិនម​ដឹង​ទេ​តែ​មក​ពី​អ្នក​ចូល​ក្លឹប​រ៉ុក​នេះ​សុទ្ធតែ​ជា​មេ​គ្រា​ក់ៗ​ខាង​សមត្តកិច្ច​។​ជាក់ស្តែង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ដោយ​ចាប់ខ្លួន DJ ឡាយ អិន​ភ្ជាប់​ជាមួយ​គ្រឿងញៀន​ក៏ អាជ្ញាធរ​មិន​ហ៊ាន​បិទ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ?​ចុងក្រោយ​គឺ​ព្រឹត្តិការណ៍​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍​សថេតស្នង​ការ​រាជធានីក៏គេ​សំងំ​ទៀត​។​ជាងនេះទៅទៀត​ម​ស្តេច​ក្រឡាហោម​ស​ខេង​តាមរយៈ​ហ្វេ​សប៊ុក​ថែម​ទាំង​ចេញ​មុខ​ដោយ​ចំហរ​មក​ការពារ​លោក​ឧកញ៉ា​គិត​ម៉េង​ដែលជា​ប្អូនប្រុស​ឧកញ៉ា​គិត​ធាង​ថែម​ទៀត​ចឹង​អាណាហ៊ាន​ក្អក​?​។

​សម្តេច តេ​ជោ ហ៊ុន សែន នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (RULES) ជាង​៣​ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ចន្ទ ៦​កើត ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០១៩ ថ្លែងថា​”​ឥឡូវនេះ​ស្ថានភាព​បាន​ផ្លាស់ប្តូរ ច្រើន​ហើយ វា​ស្ទើរតែ​ទាំងស្រុង​។ អម្បាញ់មិញ ខ្ញុំ បាន​ធ្វើដំណើរ​មក​តាម​ផ្លូវ​នេះ ស្ទើរតែ​រៀងរាល់ថ្ងៃ​ធ្វើដំណើរ​ឆ្លងកាត់​សាលា​មួយ​នេះ ដែល​នៅ​មិន​ឃ្លាតឆ្ងាយ​ពី សាលា​បឹងត្របែក ហើយ​សាកលវិទ្យាល័យ ប៉ុន្តែ​ឆ្លងកាត់​អា​កន្លែង​ចង្រៃ​មួយ​នោះ ដែល​ទើប​រកឃើញ​ថ្មីៗ (​រ៉ក់​) ក៏​មាន​ការភ្ញាក់ផ្អើល​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​បន្ត​ថា ហេតុអ្វី​បាន​ជា​កន្លែង​មួយ​នេះ ទៅជា​តំបន់​បំផ្លាញ នូវ​សេចក្តីសុខ​របស់​ប្រជាជន​? សម្តេច​ពិតជា​មាន​ការរីករាយ​ណាស់ ដែល​នគរបាល​របស់​យើង​បាន​បង្ក្រាប​ទាន់ពេលវេលា គួរតែ​បង្ក្រាប​អោយបាន​មុន​នឹង​ទៅទៀត ប៉ុន្តែ​យើង​ទើប​នឹង​បង្ក្រាប​បាន ជិត​ក្បែរ​សាលា ស្រាប់តែ​មាន​កន្លែង​គ្រឿងញៀន​មិនតូច នៅ​កន្លែង​នេះ ដូច្នេះ​សម្តេច​សង្ឃឹមថា ក្រសួង​មហាផ្ទៃ​នឹង​បន្ត ចាត់វិធានការ​លើ​បញ្ហា​នេះ បូក​ជាមួយនឹង​ដំណើរការ​ក្តី របស់​តុលាការ ត្រូវតែ​ម៉ឺងម៉ាត់ ជាមួយនឹង​ការ​មិន​វិល​ត្រលប់ នៃ​អំពើ​ពាលា​អាវ៉ាសែ សម្រាប់​កន្លែង​មួយ​នេះ (​មជ្ឈមណ្ឌល​រ៉ក​) ដែល​ត្រូវ​ដាក់​ទោសទណ្ឌ​អោយ​បាន​ធ្ងន់ធ្ងរ ត្រូវ​ស្វែងរក​អោយ​ដល់​ទីជម្រៅ នូវ​មេក្លោង​របស់​វា នៅ​កន្លែង​ណា មិន​រឿង​កម្មករ​តូចតាច រឿង​ស្អី​តូចតាច​ទេ ប៉ុន្តែ រឿង​ជ្រៅ​ទៅ​ពី​នេះ អញ្ចឹង​ត្រូវ​រកអោយឃើញ ព្រោះ​អ្វី​ដែល​មាន​ក្នុង​ដៃ​រួចមកហើយ ជា​មធ្យោបាយ​ឈានទៅរក ការ​ជីកឫសគល់ នៃ​អ្នក​ជួញ​គ្រឿងញៀន ក៏​ដូចជា​អ្នកពាក់ព័ន្ធ ក្នុង​សំណុំរឿង​មួយ​នេះ​”​។​

​បើ​យោង​តាម​មាត្រា​៤៤ កថាខណ្ឌ​ទី​២ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១២ ចែងថា​”​អំពើ​ជួល​ទីកន្លែង ផ្តល់​ទីកន្លែង ឬ អំពើ​ផ្សេងទៀត ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន គឺ ជា​បទ​សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​ផ្តន្ទាទោស​៥​ឆ្នាំទៅ​១០​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល ៕

 

Filed in: ព័ត៌មានជាតិ