សេអ៊ូល ៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន នៅថ្ងៃអាទិត្យទី១០មិនានេះបានចាប់ផ្តើមធ្វើដំណើរទៅកាន់ ប្រទេសព្រុយណេ ដែលជាប្រទេសដំបូង ក្នុងដំណើរទស្សនកិច្ច មកកាន់ប្រទេសអាស៊ាន៣គឺប្រទេសម៉ាឡេស៊ី និងកម្ពុជា ។
នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។លោក កេត សោផាន់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីននឹងមកបំពេញទស្សនកិច្ចផ្លូវរដ្រយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី(កម្ពុជានិងកូរ៉េខាងត្បូងមានទំនាក់ទំនងការទូត២០ឆ្នាំហើយផ្តើមចេញពីការពុះពាររបស់សម្តេចហ៊ុនសែន)។
អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោកប្រធានាធិបតីម៊ូន នឹងចូលបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់របស់កម្ពុជា និងជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
នៅក្រោយជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ភាគីទាំងពីរនឹងចុះហត្ថលេខា លើឯកសារមួយចំនួន។គេមិនដឹងថាតើលោប្រធានាធិបតីកូរ៉ាខាងត្បូងដែលមកទស្សនកិច្ចលើកដំបូងនៅស្រុកខ្មែរនឹងប្រកាសអំពីជំនួយសម្រាប់កសាងស្ពានឆ្លងទន្លេរភ្ជាប់ភ្នំពេញទៅអរីយ័ក្សត្រដែរឬអត់នោះទេ?។ លោកប្រធានាធិបតី និងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏រំពឹងថានឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដើម្បីលើកទឹកចិត្តឲ្យមានការវិនិយោគ ការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មកាន់តែច្រើនឡើង រវាងប្រទេសទាំងពីរ។
សម្រាប់ដំណើរទស្សនកិច្ច ក្រៅប្រទេសលើកដំបូង របស់លោកមូន នៅឆ្នាំនេះត្រូវបានរៀបចំឡើង ភាគច្រើន ដើម្បីធ្វើឱ្យទំនាក់ទំនង របស់ប្រទេសលោក ជាមួយប្រទេសសមាជិកទាំង៣ នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ មានភាពប្រសើរឡើង។ការិយាល័យ របស់ប្រធានាធិបតី បានឲ្យដឹងថា “អាស៊ានកំពុងពង្រីក ឥទ្ធិពលរបស់ខ្លួនលើសេដ្ឋកិច្ចសកល ដោយផ្អែកលើកំណើន និងការបើកចំហ យ៉ាងឆាប់រហ័សរបស់ខ្លួន ដែលតំណាងឲ្យប្លុក សេដ្ឋកិច្ចដ៏ធំនៃប្រជាជន ៦៥០លាននាក់ និងផលិតផលក្នុងស្រុក សរុបរួមបញ្ចូលគ្នា ចំនួន ២,៧៦សែនកោដិដុល្លារ” ។
ក្នុងសារលោកប្រធានាធិបតីកូរ៉ខាងត្បូងបានឲ្យដឹងថា៖ខ្ញុំមានសេចក្តីរីករាយណាស់ដែលរដ្ឋជាសមាជិកអាស៊ាននឹងក្លាយជាទិសដៅទេសចរណ៍ក្រៅប្រទេសលើកដំបូងរបស់ខ្ញុំនៅឆ្នាំនេះ។ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះស្មារតីជាមិត្តភាពរបស់ប្រជាពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ ចំពោះបណ្តាមិត្តភក្តិអាស៊ានរបស់យើង។
អាស៊ានតែងតែរំឭកខ្ញុំអំពីសមុទ្រដែលបានទំនុកបម្រុងនិងចិញ្ចឹមបីបាច់ខ្ញុំ។ ខ្ញុំធំធាត់នៅទីក្រុងប៊ូសាន ដែលជាទីក្រុងកំពង់ផែដ៏ធំបំផុតនៃសាធារណរដ្ឋកូរ៉េ។ ឪពុកម្តាយរបស់ខ្ញុំបានផ្លាស់ទីលំនៅពីស្រុកកំណើតរបស់ពួកយើង ហើយនេះគឺជាការរួមបញ្ចូលនិងការយល់ដឹងពីអ្នកដែលរស់នៅមានទំនាក់ទំនងជាមួយសមុទ្រនៅក្នុងគ្រួសារដ៏តូចទាបមួយរបស់ខ្ញុំ។តាមរយៈឪពុកម្តាយខ្ញុំនិងបរិយាកាសនោះ ខ្ញុំអាចរៀននូវមេរៀននៃភាពក្លាហាននិងមានក្តីសង្ឃឹម មិនថាខ្យល់ព្យុះនិងរលកបោកបក់យ៉ាងណានោះទេ គឺយើងអាចធ្វើឱ្យអាកាសធាតុរបស់ពួកយើងមានភាពល្អប្រសើរប្រសិនបើយើងពង្រឹងគោលជំហរនិងភាពខ្លាំងរបស់យើង។
ស្ថិតនៅហ៊ុមព័ទ្ធដោយសមុទ្រនៅបីទិស កូរ៉េក៏មានភាពបើកចំហទស្សនៈនៃការរួបរួមគ្នានិងការច្នៃប្រឌិតក្នុងឌីអិនអេ (DNA)ដែរ។ ខ្ញុំជឿជាក់ថាអាស៊ាននិងកូរ៉េខាងត្បូងដែលមានភាពដូចគ្នាជាច្រើនគឺជាដៃគូដ៏ល្អប្រសើរបំផុតដែលអាចបន្តរីករាយជាមួយភាពខ្លាំងរបស់គ្នាទៅវិញទៅមក។ យើងនឹងបង្កើតនូវអ្វីដែលខ្វះខាត ហើយបង្កើនលទ្ធផលនៃកិច្ចសហប្រតិបត្តិការ។នៅក្នុងនាមជាមិត្តភក្ដិដែលមានការយល់ចិត្តយល់ថ្លើមគ្នា អាស៊ាននិងកូរ៉េមានអារម្មណ៍ថាពួកយើងមានភាពស្និទ្ធស្នាលជាមួយគ្នាទៅវិញទៅមក ហើយជួយគ្នាទៅវិញទៅមក។
នាពេលថ្មីៗនេះលទ្ធផលជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការកំពុងលេចចេញជារូបរាងឡើង។កាលពីឆ្នាំមុនចំនួនភ្ញៀវទេសចរដែលធ្វើដំណើររវាងប្រទេសអាស៊ាននិងកូរ៉េបានកើនលើស ១០ លាននាក់ជាលើកដំបូង ហើយពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ១៦០ ពាន់លានដុល្លារ។ កិច្ចសហប្រតិបត្តិការរបស់យើងនឹងពង្រីកបន្ថែមទៀតទៅក្នុងវិស័យផ្សេងទៀតដែលកំពុងឆ្ពោះទៅមុខរួមទាំងលើផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជឿនលឿន, បច្ចេកវិទ្យាព័ត៌មាន គមនាគមន៍, ថាមពល, និងឧស្សាហកម្មការពារជាតិ។
កិច្ចសហប្រតិបត្តិការរបស់យើងក៏នឹងរួមចំណែកស្ថាបនាផងដែរដើម្បីពង្រឹងការតភ្ជាប់នៅក្នុងតំបន់ដែលជាគោលដៅដែលបានបន្តដោយអាស៊ាន។
នេះគឺជាឆ្នាំដ៏មានអត្ថន័យមួយដែលវាជាខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងនិងភាពជាដៃគូរវាងអាស៊ាននិងកូរ៉េ។