សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជ្រូកស្រុក​យួន​ឈឹ​ដូច​ព្យុះ​រដ្ឋមន្ត្រី​កសិក​កម្ម​ខ្មែរ​នៅ​តែ​ឲ្យ​នាំចូល​

​ជ្រូកស្រុក​យួន​ឈឹ​ដូច​ព្យុះ​រដ្ឋមន្ត្រី​កសិក​កម្ម​ខ្មែរ​នៅ​តែ​ឲ្យ​នាំចូល​

​តាកែវ ៖ ក្នុង​ពេល​ប្រទេស​ផ្សេង​ហាមផ្តាច់​មិន​ឲ្យ​នាំ​ផលិតផល​ឬ​សាច់ជ្រូក​ពី​ស្រុក​យួន​ដោយសារ​បញ្ហា​ជម្ងឺ​គ្រុន​ជ្រូក​អាហ្វ្រិក​លុកលុយ​ដូច​ព្យុះ​នោះ​ខ្មែរ​យើង​ធើ​មិនដឹង​!​។

​ជាក់ស្តែង​នៅតាម​ច្រក​ព្រុំដែន​នៃ​ខេត្ត​ខេត្តតាកែវ​៖ ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩​លោក ថៃ លី ប្រធានការិយាល័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តតាកែវ បានត្រឹមតែ​នាំ​មន្ត្រី​ចុះ​ត្រួតពិនិត្យ​ចលនា​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ជ្រូក​ដែល នាំចូល​ពី​ប្រទេស​វៀតណាម ដោយ​មិន​ខ្វល់​ពី​ការ​ធ្វើ​តេស្ត​ពិសោធន៍​អ្វី​ឡើយ​.​។​

​តាម​សេចក្តីរាយការណ៍​ក្រុមហ៊ុន​ដែល​នៅតែ​មាន​អាជ្ញា​បណ្ណ័​ដែល​ក្រសួង​កសិកម្ម​ចេញ​ឲ្យ​ដើម្បី​នាំ​ចូល​ជ្រូក​ពី​ស្រុក​យួន​ដោយ​ក្រសួង​មិន​ខ្វល់​ពី​ជម្ងឺ​ជ្រូក​រាត្បា​តរួមមាន​៖
-​ក្រុមហ៊ុន ចាន់ធូ​មានជ័យ​ចំនួន ៤ ឡាន ស្មើ ២២០ ក្បាល​។​-​ក្រុមហ៊ុន ជាប់ រស្មី​ចំនួន ២ ឡាន ស្មើ ១០០ ក្បាល​
-​ក្រុមហ៊ុន LBN ចំនួន ០១ ឡាន ស្មើ ៥០ ក្បាល​។​សរុប​ចំនួន ០៧ ឡាន ស្មើ ៣៧០ ក្បាល​។​

​មេ​ពេទ្យសត្វ​ខេត្ត​តាកែវ​ដោយ​សំអាង​លើ​លិខិត​នាំចូល​ពៅ​ក្រសួង​កសិកម្ម​ពួក​មន្ត្រី​ពេទ្យសត្វ​តាកែវ​និយាយថា ការដឹកជញ្ជូន​សត្វ​ជ្រូក​ពី​ស្រុក​យួន​ធើ​តាម​លក្ខណៈ​បច្ចេកទេស មាន​លិខិតអនុញ្ញាត​ចេញ​ដោយ​អគ្គនាយកដ្ឋាន​សុខភាព និង​ផលិតកម្ម​សត្វ និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​វិញ្ញាបនបត្រ​អនាម័យ​សត្វ​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បសុពេទ្យ​សត្វ​នៃ​ប្រទេស​វៀតណាម​ត្រឹមត្រូវ​? សត្វ​ជ្រូក​ទាំងនោះ​មាន​សុខភាព​ល្អ និង​ដឹក ជញ្ជូន​ជ្រូក​មិន​គ្រប់​ចំនួន​តាម​លិខិតអនុញ្ញាត​ផង​។ ល្អ​ផស់​គេ​ដែល​មាន​មន្ត្រី​ខ្មែរ​មិន​ខ្លាច​ជម្ងឺ​ជ្រូក​អាហ្វ្រឹក​ដូច​ប្រទេស​គេ​ផ្សេងៗ​ប្រជា​ពលរដ្ឋ​ខ្មែរ​កក់ក្តៅ​មន្ត្រី​ជំនាញ​ដូច​អាំង​ផេះ​ចឹង​៕

Filed in: ព័ត៌មានជាតិ