សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រដ្ឋខាត​បង់​ប្រាក់​រាប់​សិបលាន ដោយ​សារ​ប្រធាន​មន្ទីរ​អប់រំ ខេត្ត​ព្រះ​វិហារ និង​បក្ខពួក ប្រ​ព្រឹត្ត អំពើ​ពុក​រលួយ

រដ្ឋខាត​បង់​ប្រាក់​រាប់​សិបលាន ដោយ​សារ​ប្រធាន​មន្ទីរ​អប់រំ ខេត្ត​ព្រះ​វិហារ និង​បក្ខពួក ប្រ​ព្រឹត្ត អំពើ​ពុក​រលួយ

អំពើពុករលួយ របស់ប្រធាន មន្ទីរអប់រំខេត្តព្រះវិហារ និងបក្ខពួកបាន ធ្វើឱ្យរដ្ឋខាតបង់ប្រាក់ រាប់សិបលាន រៀល ក្នុង១ឆ្នាំៗលើ ផ្នែ កគ្រូអក្ខរកម្ម ដោយមិនរាប់បញ្ចូល លើផ្នែកដទៃ ទៀតផ្សេងឡើយ ។ នេះបើតាមការ សន្និដ្ឋានទៅតាមទង្វើ ដែលបុគ្គលិក បាន ចោទ ប្រកាន់ ។

ប្រភពពីមន្ត្រីនៃ មន្ទីរអប់រំខេត្ត ដែលសុំមិនបញ្ចោញ ឈ្មោះបានឱ្យអ្នកសារព័ត៌មានដឹងថា ៈ លោក មាន ឆន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហាររួមនិង បក្ខពួកមួយក្តាប់តូច បាននាំគ្នាប្រព្រឹត្ត អំពើពុករលួយ ដោយពួកគេនាំគ្នាស៊ី ប្រាក់ខែគ្រូអក្ខរ កម្មខ្មោច( គ្រូមានតែ ឈ្មោះតែមិនមកបង្រៀន) និងកាត់ ប្រាក់ខែគ្រូអក្ខរកម្ម ដែលបង្រៀនមិន ច្បាស់លាស់ ។

ប្រភពបានឱ្យដឹងបន្ត ទៀតថា ៈ នៅខេត្តព្រះវិហារក្នុងឆ្នាំ ២០១៣ គឺមានគ្រូអក្ខរកម្មប្រមាណ ៣០នាក់ ដែលត្រូវបានជ្រើសរើស បង្រៀនដល់អក្ខរជន នៅតាមភូមិ-ឃុំ គ្រូអក្ខរកម្មទាមងនោះ ក្រោយពីត្រូវ បានជ្រើសរើស គឺមន្ទីរអប់រំខេត្តបានឱ្យ ពួកគាត់បង្រៀន ដល់អក្ខរជននៅតាម ភូមិ-ឃុំ ប៉ុន្តែគ្រូអក្ខរកម្មស្ទើរតែទាំង អស់គឺមានគ្រូមួយចំនួន មិនបានចុះទៅ បង្រៀនទាល់តែសោះ ហើយគ្រូ មួយ ចំនួនទៀត បង្រៀនបានត្រឹមមួយខែ ឬ ពីរខែក៏ឈប់បង្រៀន ដោយសារតែ មន្ទីរអប់រំ មិនបានជំរុញឱ្យមានការ បង្រៀនឱ្យ បាន ទៀងទាត់ ។ តែទោះបីគ្រូអក្ខរកម្មទាំងនោះ មិនបាន បង្រៀនគ្រប់ចំនួន៨ខែ តាមការកំណត់ របស់ក្រសួងអប់រំក៏ដោយ ក៏មន្ទីរ អប់រំ ខេត្តព្រះវិហារ ដែលមានការិយាល័យ អប់រំក្រៅប្រព័ន្ធ មានលោក ម៉ែន ឃន ជាប្រធានការិយាល័យ ធ្វើជាសេនាធិ ការ និង ដោយមានការសហការជា មួយការិយាល័យអប់រំ តាមបណ្តាស្រុក ធ្វើរបាយការណ៍បញ្ជាក់ថាៈ គ្រូអក្ខរ-កម្ម ដែលត្រូវបានជ្រើស រើសទាំងអស់ បានបង្រៀនគ្រប់ចំនួន៨ខែ តាមការ កំណត់របស់ក្រសួងអប់រំរួចហើយ ពួក គេបានសុំដកយកសាច់ប្រាក់ ពីរតនា គារ ខេត្ត ដើម្បីបើប្រាក់ខែជូនគ្រូអក្ខរកម្ម ទាំងនោះក្នុងម្នាក់ៗ ចំនួន១១២ម៉ឺន រៀល ប៉ុន្តែប្រាក់ដែលគេបានដកពីរតនា គារមកនោះ ត្រូវគេឃុបឃិតគ្នាស៊ីដាច់ ទាំងស្រុងក្នុងទឹកប្រាក់ របស់គ្រូអក្ខរកម្ម ខ្មោចដែលមិនបង្រៀន ។ ចំពោះគ្រូ អក្ខរកម្មដែលបង្រៀន គឺគេ បានបើកជូន ម្នាក់ៗ គិតជាទឹកប្រាក់ពី២០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល តាមទំហំ នៃការ បង្រៀនរបស់គ្រូទាំងនោះ ។ ចំណែកប្រាក់ ដែលនៅសល់ ត្រូវបានគេយកទៅ ចែកគ្នាស៊ីចាយ ដោយមិនបានបង្វិល ចូលថវិការដ្ឋវិញនោះទេ ។

មន្ត្រីមួយ ចំនួនដែលបានដឹងរឿងនេះ បានលើក ឡើងថាៈ ដោយសារតែការឃុបឃិត គ្នាប្រព្រឹត្តពុករលួយបែបនេះ បានធ្វើឱ្យរដ្ឋ ខាតបង់ប្រាក់ ក្នុង១ឆ្នាំៗរាប់សិប លានរៀលលើផ្នែកគ្រូអក្ខរកម្ម ។នេះ មិនទាន់ និយាយអំពីផ្នែកមជ្ឈមណ្ឌល សិក្សាសហគមន៍ ដែលមានខ្ទង់ចំណាយ ច្រើនជាងផ្នែកគ្រូអក្ខរកម្ម ទៀតផងទេ ។បើនិយាយអំពីផ្នែកគ្រូអក្ខរកម្ម កាល ពីឆ្នាំ២០១២ គឺមានសភាព ពុករលួយ ធ្ងន់ធ្ងរលើសឆ្នាំ២០១៣ទៅទៀត ។ ដោយមានគ្រូអក្ខរកម្មខ្លះ ដែលបានចុះ ទៅបង្រៀនតីចតួច នៅឆ្នាំ២០១២ ប្រាក់ខែ របស់ពួកគាត់ ត្រូវបានគេស៊ីដាច់ ទាំងស្រុង មកដល់ពេលនេះ ប្រាក់ខែ គ្រូអក្ខរកម្មឆ្នាំ២០១៣ បានបើករួចរាល់ ហើយ ប៉ុន្តែប្រាក់ ខែគ្រូឆ្នាំ២១០២មួយ ចំនួន មិនត្រូវបានគេបើកជូននោះទេ នៅពេលសាម៉ីខ្លួន តាមទារប្រាក់ខែនេះ ត្រូវបានគេកុហក់ថា ចាំពេល នេះ ឬ ពេលនោះរហូត ។ យោងតាមការ អង្កេតអំពីគ្រូអក្ខរកម្ម នៅទូទាំង ប្រទេសឃើញថាៈ បានកើតមានភាព មិនប្រក្រតីស្ទើរ គ្រប់ ខេត្ត ក្រៅពីខេត្ត ព្រះវិហារ គឺមានខេត្តកោះកុង,កំពង់ ស្ពឺ,ពោធិសាត់,ព្រៃវែង,កណ្តាល, ឧត្តរ មានជ័យ និងស្វាយរៀង ។

ភាពមិន ប្រក្រតីទាំងនោះ គឺមានលក្ខណៈប្រ ហាក់ប្រហែលគ្នា និងខេត្តព្រះវិហារ ។ គេសង្ឃឹមថាៈក្រសួងអប់រំយុវជន និង កីឡា ដែលមានរដ្ឋមន្ត្រីថ្មី ពិសេស អង្គភាពប្រឆាំងអំពើពុករលួយ នឹងចុះ ស្រាវជ្រាវឱ្យដល់មូលដ្ឋាន ដើម្បីរកការ ពិត និងធ្វើការផ្តន្ទា ទោស ចំពោះជន ទាំងឡាយ ដែលនាំគ្នាប្រព្រឹត្តអំពើពុក រលួយ លួចកិបកេងថវិកាជាតិ ក្នុង វិស័យអប់រំនេះផង ។ ជុំវិញការចោទ ប្រកាន់ តាមសេចក្តីរាយការណ៍ខាង លើនេះ សារព័ត៌មាន ដំណឹងភ្នំពេញ ពុំអាចស្វែង រកកាសុំបំភ្លឺ ពីប្រធានមន្ទីរអប់រំយុវជននិង
កីឡាខេត្តព្រះវិហារ បាននៅឡើយ ទេ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មានសំខាន់