សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧកញ៉ា​ស្រី​ចន្ទ័ថ​ន​និង​លោក​ខេរៈ​សេរី​មន្ត​ចេញមុខ​លើកទឹកចិត្ត​កីឡាករ​សំបូរ សុភ័ណ្ឌ​ពេលអ​គ្គ​កីឡា​ពន្យល់​មិនច្បាស់​រឿង​លុយ​រង្វា​ន់​

​ឧកញ៉ា​ស្រី​ចន្ទ័ថ​ន​និង​លោក​ខេរៈ​សេរី​មន្ត​ចេញមុខ​លើកទឹកចិត្ត​កីឡាករ​សំបូរ សុភ័ណ្ឌ​ពេលអ​គ្គ​កីឡា​ពន្យល់​មិនច្បាស់​រឿង​លុយ​រង្វា​ន់​

ភ្នំពេញ ៖ ទោះ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​មិន​ចេញ​មុខ​សុំ​លុយ​ឲ្យ​កីឡាករ​សំបូរ សុភ័ណ្ឌ​តាម​អនុក្រិត្យ​កំណត់ប្រាក់​១២០​លាន​រៀល​ជូន​កីឡាករ​ដែល​ទទួលបាន​មេដាយមាស​ក្រោមលេស​មិន​សម​ហេតុផល​ក៏​ថ្មីៗ​នេះ​កីឡាករ​កាយ​វប្បកម្ម​លោក​សំបូរ សុភ័ណ្ឌ​ទទួល​បាន​ការ​ស្រលាញ់​រាប់អាន​ពី​ប្រីយ៍មិត្ត​និង​ទទួល​បាន​ការឧ​ប​ត្ថ​ម្ភពី​អ្នកគាំទ្រ​ស្រលាញ់​កីឡា​ខ្មែរ​ដែរ​។

​ជាក់ស្តែង​នៅ ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​២០១៩ គេ​ឃើញ ឧកញ៉ា ស្រី ចាន់ថន បាន​បង្ហោះ​សារ លើកទឹកចិត្ត​មួយ ជូន​ដល់ កីឡាករ​កាយ​វប្បកម្ម​កម្ពុជា ដោយ​លោក​បាន​ឧបត្ថម្ភ​នូវ ទឹកប្រាក់​ផ្ទាល់ខ្លួន​របស់​លោក​សំបូរ សុភ័ណ្ឌ ដល់​ទៅ ៨​លាន​រៀល​។ លោក​ឧកញ៉ា ស្រី ចាន់ថន ក៏​ចង់​ជួប​ពួក​គាត់ ដោយ​លោក​បាន​បញ្ជាក់ថា តើ​លោក​អាច​ជួយ​អ្វី​បាន​ខ្លះ​បន្ថែមទៀត ដើម្បី​ជា​ការលើកទឹកចិត្ត និង​ចង់ឲ្យ​កីឡាករ​ទាំងនេះ បន្ត​ចូលរួម​លើ​វិស័យ​កីឡា​មួយ​នេះ​។​

​លោក​ក៏​បាន​ប្រាប់​ប​ថ្ថែម​ទៀត​ថា​៖“​ខ្ញុំ​ចង់​ជួប​បង តើ​ខ្ញុំ​អាចជួយ អ្វី​បាន​ខ្លះ​បន្ថែម​? ដើម្បី​លើកទឹកចិត្ត នឹង​ដើម្បី​បន្ត​ការចូលរួម លើក​វិស័យ​កីឡា​នេះ​ល្អ​។ ដោយ​ក្តី​អាណិតអាសូរ ខ្ញុំ​ចូលរួម​ថវិការ​ចំនួន ៨​លាន​រៀល សំរាប់​ការចំណាយ​ផ្សេងៗ និង​ការលើកទឹកចិត្ត អោយ​បន្ត​ទៅមុខ​ទៀត ព្រោះ​បង​បាន​ព្យាយាម​វឹក​ហាត់​យក​ជ័យលាភី​លេខ​1 លើ​ពិភពលោក ជូន​ដល់​ជាតិ​មាតុភូមិ​យើង ខ្ញុំ​ពេញចិត្ត និង​ការលើកទឹកចិត្ត​មួយ​ទំហឹង​”​។​

​ដោយឡែក​កាលពី​ថ្ងៃ​ទី​០៧ ខែ​មីនា ឆ្នាំ​២០១៩ លោក សុវណ្ណ រិទ្ធី អគ្គនាយក​សារព័ត៌មាន TVFB បាន​បង្ហោះ​សារ ដ៏​រំភើប​មួយ គឺ​លោក ខេមរៈ សិរីមន្ត​តារាចម្រៀង បាន​ឧបត្ថម្ភ ថវិកា ជូន កីឡាករ សំបូរ សុភ័ណ្ឌ ដល់​ទៅ​១០០០ ដុល្លារ​។ លោក ខេមរៈ សិរី​មន្ត ប្រាប់​លោក សុវណ្ណ​រិទ្ធី ថា ពេលដែល​លោក បានឃើញ​វីដេអូ​ឡាយ រួចហើយ លោក​ពិតជា​មាន​អារម្មណ៍​ក្តុល​ក្តួល និង​មាន​ការអាណិតអាសូរ ជា​ពន់ពេក ចំពោះ​ការលំបាក​របស់ កីឡាករ កាយ​វប្បកម្ម​កម្ពុជា សំបូរ សុភ័ណ្ឌ រូបនេះ ហើយ​លោក​ផ្តល់​ថវិកា ចំនួន​១០០០​ដុល្លារ នេះ ជូន​ដល់​កីឡាករ សំបូរ សុភ័ណ្ឌ ទុក​ជា​ការលើកទឹកចិត្ត​ផងដែរ ។​លោក ខេមរៈ សេរី​មន្ត បាន​បន្តថា សូម​ឲ្យ​ខាង​ក្រសួង​ពាក់ព័ន្ធ មេត្តា​ជួយ​ពិចារណា​ឡើងវិញ ចំពោះ​បញ្ហា​ប្រាក់រង្វាន់​នេះ ដើម្បី​ជូន​ភាពយុត្តិធម៌​ដល់​កីឡាករ​ជាតិ​របស់​យើង​”​។​

​សូមបញ្ជាក់​ថា កីឡាករ​កាយ​វប្បកម្ម​កម្ពុជា បាន​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​មួយ ដែល​មានឈ្មោះ​ថា 10th WBPF World Competition 11-17December 2018 Chiangmai city Thailand ដោយ​កីឡាករ​កម្ពុជា មួយរូប ឈ្មោះ សំបូរ សុ​ភណ្ឌ ដណ្ដើម​បាន​មេដាយមាស លើ​វិញ្ញាសា Men Sports Physique Up to 175 Cm ។ ជាមួយ​នឹង​ជ័យជំនះ​នេះ កីឡាករ​រូបនេះ និង​គ្រូបង្វឹក គឺ​លោក ស៊ឹម សុភមង្គល​រស្មី ដែល​ជា​ប្រធាន​សហព័ន្ធ​ផង​នោះ បាន​ទទួល​រង្វាន់​លើកទឹកចិត្ត ពី​រាជរដ្ឋាភិបាល ចំនួន ២០.០០០.០០០ រៀល ។ ឯ​គ្រូបង្វឹក ក៏​បាន​ការលើកទឹកចិត្ត ២០.០០០.០០០ រៀល​ដែរ ។​

ទាំង​គ្រូបង្វឹក ដែល​ជា​ប្រធាន​សហព័ន្ធ​ផង​នោះ និង​កីឡាករ សំបូរ សុ​ភណ្ឌ បាន​ប្រតិកម្ម​ថា ក្រសួង​អប់រំ កឹ​បកេង​លុយ​រង្វាន់ របស់​ពួកគេ អស់ ១០០.០០០.០០០ រៀល ព្រោះ​រង្វាន់​របស់​ពួកគេ ដែល​ត្រូវបាន​នោះ មាន​ចំនួន ១២០.០០០.០០០ រៀល​ឯ​ណោះ ព្រោះ​កាល​មុន​ពួកគេ​ក៏​ធ្លាប់​ទទួលបាន​រង្វាន់​១២០​លាន​រៀល​ដែរ​។​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា បាន​ពន្យល់​ពី​មូលហេតុ​ថា នៅក្នុង​អនុក្រឹត្យ​របស់ រដ្ឋាភិបាល ស្ដីពី​ការផ្ដល់​ប្រាក់រង្វាន់ ចំពោះ​ជ័យលាភី និង ប្រាក់ឧបត្ថម្ភ ចំពោះ​គ្រ​បង្វឹក ក្នុង​ការប្រកួត​កីឡា ជា​លក្ខណៈ​អន្តរជាតិ លេខ ៥៣២ អន ក្រ​-​បក ចុះ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដែល​ចុះហត្ថលេខា ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ពុំ​មាន​ចែង ស្ដីពី​ការផ្ដល់​រង្វាន់ ចំពោះ​ការប្រកួត ក្នុង​ព្រឹត្តិការណ៍​បែបនេះ​ទេ គឺ​មាន​ចែង​តែ​ការប្រកួត​កីឡា អាស៊ីអាគ្នេយ៍ (SEA Games) ការប្រកួត​កីឡា​អាស៊ី​រដូវក្ដៅ និង​រដូវរងា (ASIAN Games) និង​កីឡា​អូឡាំពិក ទាំង​រដូវក្ដៅ និង​រងា (Olympic Games) តែប៉ុណ្ណោះ ។

​តែ​នៅក្នុង​មាត្រា​ទី​៧ នៃ​អនុក្រឹត្យ​នោះ បានចែង​ថា ” ជ័យលាភី​ឯកត្តជន ឬ ក្រុម ក្នុងការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ក្រៅពី​ការប្រកួត ដូច​មានចែង ក្នុង​មាត្រា ៣ ដែលមាន ស៊ី​ហ្គេម កីឡា​អាស៊ី និង កីឡា​អូឡាំពិក ត្រូវបាន​ផ្ដល់​ប្រាក់រង្វាន់ តាម​ប្រកាស​អន្តរក្រសួង ស្ដី​ពី​គោលការណ៍ សម្រាប់​ហ្វឹកហាត់ និង​ការប្រកួត​កីឡា ជា​ផ្លូវការ គ្រប់​ប្រភេទ​ប្រចាំឆ្នាំ ” ។​នៅក្នុង​សេចក្ដីប្រកាស​អន្តរក្រសួង លេខ ៧១៦ សហវ​-​ប្រក ស្ដី​ពី​គោលការណ៍ សម្រាប់​ប្រមូលផ្ដុំ​ហ្វឹកហាត់ ក្រុម​ជម្រើសជាតិ និង​ការប្រកួត​លក្ខណៈ​អន្តរជាតិ ផ្លូវការ ប្រចាំឆ្នាំ ចុះ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៥ ចុះហត្ថលេខា ដោយ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ហង់​ជួន ណារ៉ុន និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ត្រង់ចំណុច (​ខ​) ស្ដី​ពី​ប្រាក់រង្វាន់​លើកទឹកចិត្ត កីឡាករ​-​កីឡាការិនី​ជើងឯក តាម​ប្រភេទ​កីឡា (Championship) ត្រង់ចំណុច (​ខ​១) ស្ដី​ពី​ការប្រកួត​ជើងឯក​ពិភពលោក បានបញ្ជាក់​ថា រង្វាន់​មេដាយមាស​បាន ២០.០០០.០០០ រៀល មេដាយប្រាក់ បាន ១៦.០០០.០០០ រៀល និង មេដាយសំរិទ្ធ បាន ១៣.០០០.០០០ រៀល ។​

​លោក អ៊ុក សិទ្ធិ​ជាតិ បាន​អះអាង​ថា ដូច្នេះ​រង្វាន់ ២០.០០០.០០០ រៀល គឺជា​រង្វាន់​ដែល​កីឡាករ សំបូរ សុ​ភណ្ឌ បានទទួល ដោយ​ត្រឹមត្រូវ ពី​រដ្ឋាភិបាល តាមរយៈ​សេចក្ដីប្រកាស​អន្តរក្រសួង​នេះ​។ ទោះជា​យ៉ាង​ឆ្លើយ​សំនួរ​កាសែត​ដែល​កន្លង​មក​ម៉េច​ក៏​មាន​រង្វាន់​១២០​លាន​រៀល​?​លោក អ៊ុក សិទ្ធិ​ជាតិ​ថា​វា​ជា​ករណី​ពី​សេស​មាន​ការស្នើសុំ​ពី​រដ្ឋមន្ត្រី​ទើបបាន​។​តែ​លោក​អគ្គនាយក​កីឡា មិន​បាន​ពន្យល់​ថា​តើ​មេដាយមាស​ធុន​ណា​និង​មនុស្ស​ធុន​ណា​ទើប​ទទួលបាន​ការស្នើសុំ​ជាពិសេស​ពី​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រុំ​នោះទេ​?៕

Filed in: ព័ត៌មានជាតិ