សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្រី​ស្រែក​ភ្លាម​ប៉េអឹម​ទៅ​ដល់​ចាប់​ភ្លែត​ចោទ​រឿង​រំលោភ​

​ស្រី​ស្រែក​ភ្លាម​ប៉េអឹម​ទៅ​ដល់​ចាប់​ភ្លែត​ចោទ​រឿង​រំលោភ​

កំពង់ចាម ៖ គ្រូទាយ​ម្នាក់​ត្រូវ​ប៉េអឹន​ចាប់​ខ្លួនដ​ល់​បន្ទប់ដេក ដោយ​ចោទ​ថា ប៉ង​ចាប់រំលោភ​ស្ដ្រី​ពេល​ទៅលើ​រាសី​តែ​ខ្លះ​និយាយថា​គេ​រៀប​គម្រោង​ធើ​ស៊ី​ព្រោះ​ប៉េអឹម​អី​ក៏​ទៅ​ដល់​លឿន​ម្លេះ​?

​កង​រាជ អាវុធហត្ថ​ខេត្ត​កំពង់ចាម ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ត្រី សែម ឃាង ប្រធាន​មន្ទីរ​យុត្តិធម៌ ក្រោយ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល រស់នៅ​បន្ទប់​ជួល​នៅ​ទី​នោះ​ថា មាន​ករណី​ចាប់​រំលោភ​កើតឡើង​។​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ទៅដល់​កន្លែង​កើត ហេតុ​នៅ​ម៉ោង​០៩​និង​៣០​នាទី ថ្ងៃទី​០៨ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​នៅ​ភូមិ​អំពិល​លើ ឃុំ​អំពឹល ស្រុក​កំពង់សៀម បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ជុំ ជឿន អាយុ​៦៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ក្បាលហុង​ចាស់ ឃុំ​ល្វា​លើ ស្រុក​ចំការលើ ដែល​បន្លំ​ធ្វើ​ជា​គ្រូ​ទាយ និង​លើក​រាសី ហើយ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅលើ​ជនរងគ្រោះ អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ស្ថិតនៅ​ភូមិ ឃុំ​ខាងលើ (​មិនបាន​សម្រេច ដោយ​ជនរងគ្រោះ​បាន​ស្រែក​ឲ្យគេ​ជួយ​)​។​

​ប៉េអឹម​ដកហូត​បាន ស្រោមអនាម័យ​ចំនួន​២, ចាន​ធូប​ទៀន​យ័ន​ចំនួន​មួយ​សម្រាប់​, ខោអាវ​ជនសង្ស័យ​០១​កំ​ផ្លេរ (​ជន​បង្ក​បាន​ដោះ​ចេញ​ពី​ខ្លួន រួច​ហើយ​ពេល​ធ្វើ​សកម្មភាព​), ស្រា​បៀរ​ចំនួន​០២​កំប៉ុង​, ទូរស័ព្ទ​ចំនួន​០៣​គ្រឿង​, ម៉ូតូ​១​គ្រឿង ម៉ាក​C125 ផលិត​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AY-1987​។​

​ជនសង្ស័យ​ពេលទៅដល់​តុលាការ​ត្រូវ លោក សៅ សុភ័​ក្រ ព្រះរាជអាជ្ញារង បាន​ចោទ​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវ​: តាម​មាត្រា​២៧ និង​មាត្រា​២៣៩ ហើយ​លោក ស៊ុយ សុភា ចៅក្រម​ស៊ើបសួរ​បាន​ចោទ​ពី​បទ ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ និង​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ​២៦៧ ចុះ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៩​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម ៕

 

Filed in: សន្តិសុខសង្គម