សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ម៉ាស៊ីន​សិប្បកម្ម​ឡឥដ្ឋ​មួយ​នៅ​ខ្សាច់កណ្តាល​ស៊ី​ដៃ​ក្មេងស្រី​អាយុ​៩​ឆ្នាំ​ដាច់​ដៃ​ត្រឹម​ក្លៀក​

​ម៉ាស៊ីន​សិប្បកម្ម​ឡឥដ្ឋ​មួយ​នៅ​ខ្សាច់កណ្តាល​ស៊ី​ដៃ​ក្មេងស្រី​អាយុ​៩​ឆ្នាំ​ដាច់​ដៃ​ត្រឹម​ក្លៀក​

ខេត្ត​កណ្តាល ៖ កុមារី​វ័យ​៩​ឆ្នាំ​ម្នាក់​បាន​រងគ្រោះ​ដាច់​ដៃ​ម្ខាង​ត្រឹម​ក្លៀក​ខណៈ​កំពុង​ធ្វើ​ពលកម្ម​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៩ មិនា ២០១៩ នៅក្នុង​សិប្បកម្ម​ឡឥដ្ឋ​មួយ ស្ថិតក្នុង​ភូមិ​ព្រះ​ប្រ​សប់ ឃុំ​ព្រះ​ប្រ​សប់ ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល​។ ។

​ឯ​កុមារី​រងគ្រោះ​ឈ្មោះ ឆេង ស្រី ភ​ក្ត្រ័ អាយុ​៩​ឆ្នាំ​ស្នាក់នៅ​និង​បម្រើ​ការងារ​ក្នុង​សិប្បកម្ម​ខាងលើ ជាមួយ​ឪពុក​ឈ្មោះ ឆេង ប៊ុន ហំ អាយុ​៣៧​ឆ្នាំ និង​ម្តាយ​ឈ្មោះ ឃឹម ចាន់ណា អាយុ​៣៣​ឆ្នាំ រយៈពេល​៦​ឆ្នាំ​មកហើយ​។ នៅ​មុនពេល​កើតហេតុ ឪពុកម្តាយ ជា​អ្ន កដា​ក់ដី​ចូលក្នុង​ម៉ាស៊ីន ចំណែកឯ​កូនស្រី​រងគ្រោះ ជា​អ្នក​កាត់​ឥដ្ឋ​ចេញពី​ម៉ាស៊ីន និង​លើ​ករៀ ប​ឥដ្ឋ​ដាក់​លើ​រទេះ ហើយ​នៅពេល​ដែល​កំពុង​ធ្វើការ​ស្រាប់តែ កុមារី​រងគ្រោះ​បាន​ជ្រុលដៃ​ចូលទៅក្នុង​ម៉ាស៊ីន បណ្តាលឱ្យ​ដាច់​ដៃស្តាំ​ម្ខាង​ត្រឹម​ក្លៀក​។​

​ឪពុក​ម្តាយ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បញ្ជូន​បន្ត​ទៅ​រាជធានី​ភ្នំពេញ​។​លោក លាង ស៊ុន ដែល​ជា​ម្ចាស់​ឡឥដ្ឋ​ខាងលើ បាន​ទទួលស្គាល់ថា គ្រួសារ​កុមារី​រងគ្រោះ​ពិតជា​បាន​ធ្វើការ​នៅក្នុង​សិប្បកម្ម​របស់​លោក​ជាង​៦​ឆ្នាំ​មកហើយ​មែន លោក​ក៏​តែ ង​តែ​បាន​ដាស់តឿន​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​ប្រាប់​កុំ​ឱ្យ​ក្មេង​អាយុ​ក្រោម​១៨​ឆ្នាំ​ធ្វើកា​រដែរ ប៉ុ ន្តែ ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ ចេះ​តែ​ឆ្លើយថា​មិន​អីៗ ក៏​ចេះតែ​ឱ្យ​ធ្វើ​ទៅ​។ ក្រោយពេល​កើតហេតុ​លោក​បាន​ឧបត្ថម​ប្រាក់​ចំនួន​៥០០​ដុល្លារ និង​ធានា​ចេញថ្លៃ​ព្យាបាល​រហូត​ជាសះស្បើយ​។​

​លោក ធុល នាង ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កណ្តាល បាន​ប្រាប់​តាម​ទូរ​សព្ទ័​ថា ករណី​នេះ​លោក​បាន​ទទួល​ព័ត៌មាន​ហើយ​រង់ចាំ​របាយការណ៍​ពី​មន្ត្រី ដើម្បី​រកឱ្យឃើញ​ថា តើ​កុមារី​ដែល​រងគ្រោះ​នោះ បម្រើ​ការងារ​ធ្ងន់ធ្ងរ ឬ​គ្រាន់តែ​ស្នាក់នៅ​ជាមួយ​ឪពុកម្តាយ ក្នុង​ស​ប្បក​ម្មខាង ទើ ប​យើង​អាច​អនុវត្ត​វិធានការ​ច្បាប់​បាន​។​

​គួរ​បញ្ជាក់ដែរថា តាម​ច្បាប់​ការងារ គឺ​មិន​អនុញ្ញាត​ឱ្យ​យក​កុមារ​អាយុ​ក្រោម​១៨​ឆ្នាំ បម្រើ​ការងារ​នៅតាម​បណ្តារ​រោងចក្រ សហគ្រាស ឬ​សិប្បកម្ម​នានា​ឡើយ ៕

Filed in: សន្តិសុខសង្គម