សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេចនាយក​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​គ​ណបក្ស​ប្រជាជន​កម្ពុជា​បង្ហោះ​ប៉ោងៗ​រឿង​ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធ​មនុញ្ញ​

​សម្តេចនាយក​រដ្ឋមន្ត្រី​និង​ជា​ប្រធាន​គ​ណបក្ស​ប្រជាជន​កម្ពុជា​បង្ហោះ​ប៉ោងៗ​រឿង​ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធ​មនុញ្ញ​

​ភ្នំពេញ ៖ ប៉ោងៗ​នយោបាយ​សម្រាប់​ឈាន​ទៅ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បង្ហោះ​សាកល្បង​ក្រោមរូបភាព​សម្តែង​ការឈឺចាប់​ចំ​ង្វើ​រមួយ​គឺ​សម្តេច​ចង់ឲ្យ​មាន​ទោស​ប្រហា​ជីវិត​ចំពោះ​អ្នក​ដែល​ឱ​ពុក​រំលោភ​កូន​ខ្លួន និង​តា​រំលោភ​ចៅ ខ្លួនឯង​តាមរយៈ​ធ្វើ​ប្រជាមតិ​នៅ​ទូទាំង​ប្រទេស​។

​ក្នុង​ពិធី​ជួប​សំណេះសំណាល​សួរ​សុខទ​ក្ខ​ជាមួយគ្រូៗ យុវនារី និង​កុមារី រងគ្រោះ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ស្ដារនីតិសម្បទា​យុវនារី អាហ្វេស៊ីប (AFESIP)​ទុំ​ឌី ដែល​ស្ថិតនៅ​ភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១០ មីនា ឆ្នាំ​២០១៩​សម្តេច​តេជោ​ថ្លែងថា​៖ « កាលពីរ​ថ្ងៃ​មុន​តា​បាន​និយាយ​មួយ​យាយ ថា​ចង់​មាន​គំនិត​ផ្តួតផ្តើម​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឲ្យមាន​ទោស​ចំពោះ​ជន​ណា​ដែល​រំលោភ​លើក​កូន​ខ្លួនឯង ។​

​ឪពុក​រំលោភ​កូន​ខ្លួនឯង ជីតា​រំលោភ​ចៅ​ខ្លូន​ឯង គួរ​កម្រិត​ទោស ប្រហារជីវិត តែ​នេះ​គ្រាន់​ជា​ការគិត​របស់​តា​ទេ តែ​យាយ​បាន​ប្រាប់​តា​ថា​ដាក់ទោស​មួយជីវិត បាន​ហើយ​»​។​ទាក់ទង​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​សម្តេច​ក៏​បាន​លើកឡើង​ថា​ការធ្វើ​វិសោធនកម្ម​រដ្ឋ​នុ​ញ្ញ​នឹង​អាច​ធ្វើ​តាម​សំណើរ​របស់​នាយក​រដ្ឋមន្ត្រី​ឬ​តាមរយៈ រដ្ឋសភា ដែល​ធ្វើ​ជា​សេចក្តីស្នើច្បាប់ ឬ សេចក្តីព្រាងច្បាប់ ។​

«​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ អាច​នឹង​មាន​ប្រជា មតិ​ថា​គួរ​នឹ ង​ធ្វើឲ្យ​មានទោ ស​ប្រហារជីវិត​គួរ​កំណត់​ត្រឹមតែ​ជីតា រំលោភ​ចៅ​ខ្លួនឯង ឪពុកមា​រំលោភ​លើក​ក្មួយ​ខ្លួនឯង កម្រិត​ប៉ុណ្ណោះ​អាច​ជា​ការ​សមស្រប ប៉ុន្តែ​រឿង​នេះ​គឺជា​ការគិត​របស់​តា ប៉ុន្តែ តា​មិន​ប្រើ​អំណាច ស្នើសុំ​ព្រះមហាក្សត្រ ដើម្បី​នឹង​ធ្វើ​ការកែ​រដ្ឋធម្មនុញ្ញ​ឬ​ធ្វើ វិសោ​នធកម្ម​រដ្ឋធម្មនុញ្ញ បើ​ឲ្យមាន ទោស​ប្រហារជីវិត​ឡើង​វិញ​ទេ ហើយ​មិន​ស្នើសុំ​សមាជិក​រដ្ឋសភា ស្នើ​ធ្វើ​វិសោធនកម្ម​នោះ​ទេ​។ ចាំបាច់​យើង​នឹង​បើក​ធ្វើ​ប្រជាមតិ​នៅ​ទូទាំង​ប្រទេស ថា​តើ​ត្រូវ​ប្រជាមតិ​ឬ​អត់​»​។​

​សូមបញ្ជាក់​ថា​នៅក្នុង​រដ្ឋសភា​សព្វថ្ងៃ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​១២៥​នាក់​កំពុង​អត់​ការងារ​ធ្វើ​ព្រោះ​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​យោបល់​ដែល​មាន​សមាជិក​៣២​នាក់​ធ្ចើការ​ជំនួស​អស់ហើយ​។​ចឹង​បើ​ចង់ឲ្យ​ធ្វើ​អីមួយ​ស្រួល​ដូចប​ក​ចេកចឹង​!​។​

​ទោះជា​យ៉ាងណា​លោក​ពេជ្រ​ស្រស់​ប្រធាន​គណបក្ស​យុវជន​ខ្មែរ​ដែល​ជា​សមាជិក​ឧត្តក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​តាមរយៈ​ហ្វេ​ប៊ុ​ក​របស់​ខ្លួន​ប្រកាស​មិន​គាំទ្រ​ទោស​ប្រហារ​ជិវិត​ទេ​ដោយ​លោក​ពេជ្រ​ស្រស់​ឲ្យយោបល់​ថា​គួ​មាន​វិធានការ​តឹងរ៉ឺង​លោក​វែប​សៃ​អាសអាភាស​និង​ធ្វើ​អនុវត្ត​ច្បាប់​ឲ្យ​មបាន​ហ្ម៉ត​ចត់​៕

 

Filed in: ព័ត៌មានជាតិ