សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្រោច​ស្រង់ព្រះសុគន្ធវារី​ព្រះគ្រូ​អនុគណ និង​ប្រកាស​តែងតាំង​ព្រះចៅអធិការ​វត្ត​ចំនួន ២៥ អង្គ​ក្នុង​ស្រុក​ចិត្រ​បុរី​

ស្រោច​ស្រង់ព្រះសុគន្ធវារី​ព្រះគ្រូ​អនុគណ និង​ប្រកាស​តែងតាំង​ព្រះចៅអធិការ​វត្ត​ចំនួន ២៥ អង្គ​ក្នុង​ស្រុក​ចិត្រ​បុរី​

ក្រចេះ ៖ ថ្ងៃអាទិត្យ ៥​កើត ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១០ មីនា ២០១៩ នៅ​វត្ត​សម្តេចព្រះ​នាគ​វ័ន​វរៈ​ពោធិ ហៅ​វត្ត​សំបុក ស្ថិតក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ មាន​ពិធី​ស្រោច​ស្រង់ព្រះសុគន្ធវារី​ប្រគេន​ព្រះគ្រូ​ធម្ម​វិចិត្រ ង៉ែត សារី​ន ព្រះ​អនុគណ​ស្រុក និង​ប្រកាស់​តែងតាំង​ព្រះសង្ឃ ២៥ អង្គ​ជា​ព្រះចៅអធិការ​វត្ត​ចំនួន ២៥ វត្ត ក្នុងស្រុក​ចិត្រ​បុរី ។ ដោយ​ពិធី​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ហឿ ស៊ី​យ៉ែម អភិបាលរង​ខេត្ត និង​លោកជំទាវ លោកជំទាវ វ៉ាន់​នី នូ ភឿង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង ការចូលរួម​ពី​ព្រះសង្ឃ​ចំនួន ១៩០​អង្គ ពុទ្ធ​បរិស័ទ្ធ និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​ផងដែរ ។

​ពិធី​ធ្វើ​ឡើង​នេះ​ជា​ការបង្ហាញ​អំពី​ការរីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​នៅ​ទូទាំង​ប្រទេស ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏ដូចជា​ដើម្បី​សម្តែង​នូវ​កតញ្ញូតាធម៌ ដល់​ចាស់ព្រឹទ្ធាចារ្យ និង​បំពេញ​បុណ្យ​កុសល ដូច​ជា​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រជា​ពលរដ្ឋ​ខ្មែរ តែង​ធ្វើ​ពិធី​ស្រង់​ព្រះ ព្រះសង្ឃ ឪពុក ម្តាយ ជីដូន ជីតា ចាស់ព្រឹទ្ធាចារ្យ និង​អ្នកមានគុណ​ទាំងអស់ ដើម្បី​ជម្រះ​មន្ទិល​សៅហ្មង ទាំង​ផ្លូវកាយ វាចា ចិត្ត និង​សុំ​ពរ​ជ័យ​ពី​អ្នកមានគុណ​ទាំងនោះ ដើម្បី​ប្រោះព្រំ​កូនចៅ ក្នុង​ឱកាស​ឆ្នាំ​ថ្មី ឲ្យ​ជួបតែ​សុភមង្គល សិរី​សួស្តី​ជាដើម​។​

​ក្នុងឱកាស​នោះ​ដែរ​ព្រះគ្រូ​ធម្ម​វិចិត្រ ង៉ែត សារី​ន ព្រះ​អនុគណ​ស្រុក បាន​មាន​ព្រះសង្ឃ​ដិកា​ផ្តាំផ្ញើ​ដល់​ព្រះសង្ឃ និង​ព្រះគ្រូ​ចៅអធិការ ដែល​ទើប​ប្រកាស់​តែងតាំង​ពេញសិទ្ធិ​ទាំង​២៥​អង្គ សូម​ឲ្យ​គោរព​ប្រតិបត្តិ​សិល៍​សិក្ខា​វិន័យ​ឲ្យបាន​ខ្ជាប់ខ្ជួន​ដឹកនាំ​ព្រះសង្ឃ​ក្រោម​ឱវាទ​ឲ្យបាន​ល្អ បង្រៀន​ធម៌​វិន័យ​ដល់​សង្ឃ​ឲ្យមាន​ពុទ្ធិ និង​ដឹកនាំ​កសាង​ទី​វត្ត​អារាម ជាមួយ​និង​ញាតិ្ត​ញោម​ពុទ្ធបរិស័ទ ដើម្បី​ថែរក្សា​សា​នា​ព្រះពុទ្ធ​បរមគ្រូ​ជាទីគោរព ជា​ស្រែ​បុណ្យ​របស់​ប្រជា​ពុទ្ធ​បរិ​ស​ទ័ និង​ជា​ថ្នាល បណ្តុះ​គុណធម៌​ដល់​កុលបុត្រ​ខ្មែរ​យើង ឈានទៅរក​ឋាន​បរមសុខ ពោល​គឺ​ព្រះនិពា​ន្វ ។​

​បញ្ជាក់ដែរថា ៖ បន្ទាប់ពី​ពិធី​ប្រគេន​ប្រកាស់​នី​យ​ប​ត្រ័ដល់​ព្រះសង្ឃ​២៥​អង្គ និង​ពិធី​ស្រោច​សុគន្ធវារី​ព្រះគ្រូ​ធម្ម​វិចិត្រ ង៉ែត សារី​ន ព្រះ​អនុគណ​ស្រុក រួចមក ក៏​មាន​ពិធីរាប់បាត្រ​ព្រះសង្ឃ​ទាំង ១៩០ អង្គ​ផង​ដែរ ៕
​ដោយ កិះ ខន​

Filed in: ព័ត៌មានជាតិ