សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឃាត់​ខ្លួន​ជាន​ជាតិ​វៀតណាម​១៣​នាក់​ដែល​ជិះ​ម៉ូតូ​ស្លាក​លេខ​វៀតណាម​

ឃាត់​ខ្លួន​ជាន​ជាតិ​វៀតណាម​១៣​នាក់​ដែល​ជិះ​ម៉ូតូ​ស្លាក​លេខ​វៀតណាម​

​ខេត្ត​កំពង់ស្ពឺ ៖ កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​សហការ​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១៣​នាក់ (​ស្រី​ម្នាក់​) ពី​បទ​ជិះ​ម៉ូតូ​ពាក់​ស្លាក​លេខ​វៀតណាម​ចំនួន​១១​គ្រឿង ដើរ​លក់​តង់ និង​ប្រើប្រាស់​ទិដ្ឋាការ​ខុស​ទិស​ដៅ​។​

​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះសំណាក់ ថ្ម​ត្រជាក់ ភូមិ​សំណង់ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។​

​ប្រធាន​នាយកដ្ឋាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អន្ត​វត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក​ឧត្តមសេនីយ៍ អ៊ុក ហៃ​សិលា បានបញ្ជាក់​ថា ជនសង្ស័យ​ទាំងអស់​ត្រូវបាន​បញ្ជូន​មក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ធ្វើ​ការសាកសួរ និង​ធ្វើ​ការបណ្តេញ​ចេញ​ឲ្យទៅ ប្រទេស​របស់​ខ្លួន​វិញ​។​

​គួរបញ្ជាក់​ថា ជនបរទេស​ទាំងឡាយ ដែល​ប្រើប្រាស់ មធ្យោបាយ​ធ្វើដំណើរ មិនមែនជា​ស្លាក​លេខ​របស់​កម្ពុជា ត្រូវ​ធ្វើការ​ទាក់ទង​ទៅ​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ តាម​បណ្តា​ច្រកទ្វារ​អន្តរជាតិ​នៃ​កម្ពុជា ឲ្យបាន​ត្រឹមត្រូវ​តាមច្បាប់ និង​ប្រើប្រាស់​ទិដ្ឋាការ​ឲ្យចំ​ទិសដៅ​៕

 

 

20160722d1 (2) 20160722d1 (1)

Filed in: ព័ត៌មានជាតិ