សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេធាវីឆ្ង​ល់​ពី​រឿង​នីតិ​វិធិ​នៃ​ការឃុំ​ខ្លួន​លោក​កឹម​សុខា​និង​ចាត់ទុកថា​វា​ជា​រឿង​នយោបាយ​ដែល​ត្រូវ​ដោះស្រាយ​តាម​ការជជែក​គ្នា​!

មេធាវីឆ្ង​ល់​ពី​រឿង​នីតិ​វិធិ​នៃ​ការឃុំ​ខ្លួន​លោក​កឹម​សុខា​និង​ចាត់ទុកថា​វា​ជា​រឿង​នយោបាយ​ដែល​ត្រូវ​ដោះស្រាយ​តាម​ការជជែក​គ្នា​!

ភ្នំពេញ ៖ គិត​ត្រឹម​ថ្ងៃទី ០៦ មីនា​នេះ គឺ​មាន​រយៈពេល​១៨​ខែ​និង​៣​ថ្ងៃ​គត់ ដែល​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាត់បង​សេរីភាព​ក្នុង​នាម​ជា​ប្រជាជន​និង​ជា​អ្នក​នយោបាយ​ក្រោយ​ពី​ត្រូវបាន​អាជ្ញាធរ​ចូល​ចាប់ខ្លួន​ពី​ក្នុង​គេហដ្ឋាន​របស់​លោក កាលពី​ពាក់កណ្តាល​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី ០៤ ខែ​កញ្ញា ឆ្នាំ​២០១៧​។

​លោក​កឹម​សុខា​ត្រូវ​អយ្យការ​តុលារ​ការ​ចោទ បទ «​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស​» ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ទោស​ក្បត់ជាតិ​។​តាមរយៈ​នេះ​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​ឆ្នៗ​០១៧​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ចោល​និង​ដាក់​មន្ត្រីជានខ្ពស់​១១៨​នាក់​មិនឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ​(​អា​ឡូ​វ​នៅសល់​១១៤​នាក់​)​។​

​លោក កឹម សុខា ត្រូវបាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ អស់​រយៈពេល ១២​ខែ​និង​៦​ថ្ងៃ មុន​ពេល​ផ្ទេរ​មក​ឃុំខ្លួន​នៅក្នុង​ផ្ទះ កាលពី​ថ្ងៃ​ទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ មកទល់​នឹង​សព្វថ្ងៃនេះ​ក្រោមលេស​ដោះ​លែងឲ្យ​នៅក្រៅ​ឃុំ​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ដែល​មានន័យថា​បាន​នៅ​ក្នុងផ្ទះ​តែ​វាស់ដី​ឲ្យ​ដើរ​មិន​អាច​ជួប​អ្នក​ណា​ក្រៅពី​មេធាវី​និង​ប្រពន្ធ​បាន​ទេ​។​
​បន្ទាប់ពី​បាន​ប្រជុំ​ជាមួយ​លោក​កឹម​សុខា​ដើម្បី​សិក្សា​ពី​ការ​បរិច្ឆេទ​នៃ​ការ​ឃ​ខ្លួន​នេះ​លោក​ផែង ហេង​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​លើក​ជា​ចំងល់​ជាមួយ​កាសែត​ថា ធ្វើឡើង​ដោយ​មិន​ផ្អែកលើ​នីតិវិធី​ច្បាប់​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​នោះ​ឡើយ​។ បើ​តាម​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា នីតិវិធី​នៃ​ការឃុំ​ខ្លួន​ជនសង្ស័យ អាច​ធ្វើឡើង​បាន​៦​ខែ​៣​ដង​ប៉ុណ្ណោះ​។​

​បើ​តុលាការ​មិន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​ជំនុំជម្រះ​ទេ នោះ​ជនសង្ស័យ គួ​ត្រូវ​បាន​ដោះ​លែង​ជា​ស្វ័យប្រវត្តិ​។ ឆ្លើយតប​នឹង​ការលើកឡើង​នេះ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​អះអាង​ថា​៖ ករណី​របស់​លោក កឹម សុខា មិន​ស្ថិត​នៅក្រោម​នីតិវិធី​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន ៦​ខែ​៣​ដង​ទៀត​នោះទេ​។ មានន័យ​ថា លោក កឹម សុខា ត្រូវបាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ប៉ុន្តែ​ត្រូវ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ តាំងពី​ថ្ងៃ​ទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ មក​ម្លេះ​។ ផ្អែក​តាម​នីតិវិធី​នេះ ចៅក្រម​ស៊ើបអង្កេត​អាច​បន្ត​នីតិវិធី​នៃ​ការស្រាវជ្រាវ​បទល្មើស​របស់​លោក កឹម សុខា ដោយ​មិន​គិត​ពី​រយៈពេល​កំណត់​នោះ​ទេ​។​សម្រាប់​លោក ផែង ហេង មេធាវី​ការពារ​ក្តី​លោក កឹម សុខា បានចាត់ទុក​ករណីរ​បស់​លោក កឹម សុខា នេះ​ថា គឺជា​រឿង​នយោបាយ​។ រឿង​នយោបាយ ដែល​អ្នក​នយោបាយ​គួរតែ​ជួបចរចារ​គ្នា ដើម្បី​ឈាន​ទៅ​បិទ​បញ្ចប់​សំណុំរឿង​មួយ​នេះ​។​

​ដោយសារ​រឿង​ចាប់​លោក​កឹម​សុខា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដកសិទ្ធិ​ធ្វើ​នយោបាយ​មន្ត្រីជាន់ខ្ពស់​១១៨​រូប​និង​សមាជិក​ឃុំ​សង្កាត់​ជាង​៥០០០​នាក់​បាន​ធ្វើឲ្យ​មាន​ប្រតិកម្ម​ពី​អន្តរជាតិ​លោក​ខាងលិច​និង​អាមេរិក​។​សម្រាប់​សហគមន៍​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​១១​កុម្ភៈ​បាន​ប្រកាស​ចាប់ផ្តើម​អនុវត្តន៍​នីតិ​វិធិ​បញ្ឈប់​EBA(​ដែល​មាន​តម្លៃ​៦០០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​)​ដែល​នីតិ​វិធិ​នេះ​ត្រុវការពេល​១៨​ខែ​។​

​អាមេរិក​ក្រៅពី​រឹតបន្តឹង​ទិដ្ឋាការ​សម្រាប់​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​តំណាងរាស្ត្រ​អាមេរិក​មក​ពី​គណបក្ស​សាធារណៈរដ្ឋ​និង​ប្រជាធិបតេយ្យ​២​នាក់​បាន​ចេញ​មុខ​ជម្រុញ​ឲ្យ​ឆ្លង​សេចក្តីព្រាង​ច្បាប់​ដកហូត​ប្រពន្ធ័​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ដែល​មាន​តម្លៃ​ជាង​៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​។​ជា​ថ្នូរ​សម្រាប់​បញ្ហា​នេះ​ពួកលោក​ខាង​បាន​សុំឲ្យ​កម្ពុជា​វិល​ទៅ​រក​ប្រពន្ធ័​ប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធមនុស្ស​វិញ​។​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​មាន​ការគាំទ្រ​ពី​បរទេស​ចិន​បាន​ប្រតិកម្ម​បដិសេធ​វិញ​ដោយ​សំអាង​ថា​កម្ពុជា​មិន​លក់​អធិបតេយ្យ​ជាតិ​ដើម្បី​ជំនួយ​ឡើយ ៕

Filed in: ព័ត៌មានជាតិ