សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាល​រាជធានី​ជំរុញ​ឱ្យ​នារី​ខិតខំ​បង្កើន​សមត្ថភាព​ដើម្បី​ទទួលបាន​ទំនុកចិត្ត​ពី​ការងារ​

​អភិបាល​រាជធានី​ជំរុញ​ឱ្យ​នារី​ខិតខំ​បង្កើន​សមត្ថភាព​ដើម្បី​ទទួលបាន​ទំនុកចិត្ត​ពី​ការងារ​

ភ្នំពេញ​៖ ដោយ​មាន​វត្តមាន​ជំទាវ​ចូលរួម​ផង អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួង​សរេង ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអរសាទរ ទិវា​អន្តរជាតិ​នារី​៨​មីនា ខួប​លើក​ទី​១០៨ ឆ្នាំ​២០១៩​នា​ថ្ងៃ​ពុធ ១​កើត ខែ​ផល្គុន ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦​មីនា ឆ្នាំ​២០១៩​នេះ​បាន​ថ្លែង​លើក​ទឹកចិត្ត​បងប្អូន​នារី ត្រូវតែ​យកចិត្តទុកដាក់ ក្នុងការ បង្កើន​ចំណេះដឹង និង​សមត្ថភាព​ដើម្បី​ចូលរួម​ការងារ​ជាមួយ​បុរស​ដោយ​ស្មើភាព​។

​លោក ឃួង​ស្រេង បានបញ្ជាក់​ថា ប្រធានបទ «​លើកកម្ពស់​សមភាព​យេន​ឌ​រ័ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ន៏​ធនធានមនុស្ស​» មាន​គោលបំណង​បន្ត​អនុវត្ត ន៍​គោល នយោបាយ​សមភាព​យេនឌ័រ​និង​ការ​គាំពារ​សង្គម​ដែល​ជា​ចក្ខុវិស័យ​សម្រាប់​កសាង​ប្រទេស​ត្រូវ​បាន​ច្របាច់​បញ្ចូល​ជា​អាទិភាព​រួម​ក្នុង​ការសម្រេចបាន​កិច្ចអភិវឌ្ឍន៍​ធនធានមនុស្ស​ហើយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការលើកកម្ពស់​យេនឌ័រ ការពង្រឹង​ភាព​អង់អាច របស់​ស្ត្រី​និង​ក្មេង​ស្រី និង​ការ​គាំពារ​សង្គម​គឺ​ពិតជា​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​។ នេះ​បង្ហាញ​កាន់តែ​ច្បាស់​ពី​ការយកចិត្តទុកដាក់​គាំពារ ថែរក្សា​លើកទឹកចិត្ត​និង​ផ្តល់​តម្លៃ ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​បងប្អូន​នារី​ដែល​ជា​ដៃគូ​មិន​អាច​ខ្វះ បាន​ក្នុង​ដំណើរ ការអភិវឌ្ឍន៍​ជាតិ​មាតុភូមិ​គ្រប់​សម័យកាល​។​

​នៅ​ចំពោះមុខ​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ឯកឧត្ដម ឃួ​ង ស្រេង បញ្ជាក់ថា​៖​បច្ចុប្បន្ននេះ ស្ត្រី​នៅ​តែ​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ជាមួយ​បុរស​ក្នុង​ការចូលរួមចំណែក យ៉ាងសំខាន់ ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​ដែល​បាន​ស្តែងឡើង​តាមរយៈ សមត្ថភាព​ដឹកនាំ​នៅ​តាម​បណ្តា​ស្ថាប័ន​, ក្រសួង រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អង្គភាព​រដ្ឋ និង​ឯកជន​ជាពិសេស​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​ស្ត្រី​និង​កាកបាទក្រហមកម្ពុជា​។​នារី​ជា​មេផ្ទះ អាច​ដឹង​កិច្ចការ​ផ្ទះ​ច្រើន​ជាង​នរណា​ទាំងអស់ ទាំង​រៀបចំផ្ទះ រៀបចំ​ម្ហូបអាហារ​សម្រាប់​ក្រុមគ្រួសារ សូម្បី​តែ​សំរាម​ក៏​បងប្អូន​នារី​ចេះ​វេច​ខ្ចប់ និង​ទុកដាក់​បានល្អ​ដែរ​។ នារី​ក៏​ជា​អ្នក​ម្តាយ​អប់រំ​កូន ចៅ​តាមបែប​អហិង្សា​បានល្អ​ជាង​បុរស​។​

​ក្នុងការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នារី​៨​មីនា ខួប​លើក​ទី​១០៨ នេះ​ដើម្បី​សម្តែង​ការគោរព​ស្រឡាញ់​នោះ រដ្ឋ បាល​រាជធានី​ភ្នំពេញ​ក៏​បាន​ផ្តល់​ជា​ថវិកា​ដល់​បងប្អូន​នារី​ទាំង​២៦០​នាក់​ដែល​ចូលរួម ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ចំនួន​៣០​ម៉ឺន​រៀល​៕

Filed in: ព័ត៌មានជាតិ