សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង​ប្រារព្វ​ខួប​លើក​ទី​១០៨ ទិវា​នារី​អន្តរជាតិ ៨​មីនា​

​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង​ប្រារព្វ​ខួប​លើក​ទី​១០៨ ទិវា​នារី​អន្តរជាតិ ៨​មីនា​

(​កំពង់ឆ្នាំង​)៖ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង បាន​ប្រារព្វ​ធ្វើ​ខួប​អនុស្សាវរីយ៍​លើក​ទី​១០៨ នៃ​ទិវា​នារី​អន្តរជាតិ​។

​ពិធី​នេះ​ប្រារព្ធ​ក្រោម​អធិបតីភាព​លោកជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ឆ្នាំង ដោយ​មាន​ការចូលរួម​ពី​លោកជំទាវ​ដោក សុទ្ធ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកជំទាវ​ឈឹម ស្រីមុំ ឈួ​រ ច័ន្ទ​ឌឿ​ន ភរិយា​អភិបាលខេត្ត លោកជំទាវ ប៉ាល់ យឿន អភិបាលរង​ខេត្ត ឯកឧត្តម​កែវ ពៅ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​និង​លោកជំទាវ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​សរុប​ចំនួន​១១០​នាក់​ស្រី​៣០​នាក់​។​

​លោកជំទាវ​កែ​ច័ន្ទ​មុនី បាន​មានប្រសាសន៍ថាៈ ទិវា​នារី​អន្តរជាតិ​នា​ឆ្នាំនេះ គឺ​បាន​ធ្វើឡើង​ក្រោម​ប្រធានបទ “​លើកកម្ពស់​សមភាព​យេនឌ័រ និង ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស ”​ប្រធានបទ​នេះ ចំ​ពេល​ដែល​ប្រទេសជាតិ​យើង កំពុងតែ​មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ​ល្អ រាជរដ្ឋាភិបាល​បាន​គាំទ្រ និង​ផ្ដល់​ឱកាស​ក្នុង​ខ្លឹមសារ លើកកម្ពស់​សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ​តួនាទី​របស់​ស្ត្រី ក៏ដូចជា​ពង្រឹង សមភាព​យេនឌ័រ នៅក្នុង​សង្គម អោយមាន​កំរិត​ខ្ពស់​។​

​លោកជំទាវ កែ ច័ន្ទ​មុនី បាន​អំពាវនាវ​ដល់​មន្ត្រី​ជា​ស្រី្ត ត្រូវតែ​ពង្រឹង​សមត្ថភាព ក្នុង​ការដឹកនាំ គ្រប់គ្រង ធ្វើយ៉ាងណា​អោយ​ខ្លួន​ក្លាយជា​អ្នកដឹកនាំ ពោរពេញ​ដោយ​សមត្ថភាព ទន្ទឹម​នឹង​នោះ​ត្រូវ​ចូលរួម​ធ្វើ​ការទប់ស្កាត់ និង​លុបបំបាត់​អំពើហឹង្សា​លើ​ស្ត្រី ព្រមទាំង​ដោះស្រាយ​ជម្លោះ​នានា​ដោយ​សន្តិវិធី ។
​ដើម្បី​ចូលរួម​អបអ​សារ​ទ​ទិវា​នារី​អន្តរជាតិ​នេះ ឯកឧត្តម​កែវ ពៅ ប្រធាន​មន្ទីរ បានរៀបចំ វត្ថុ​អនុស្សាវរីយ៍​ជូន​ដល់​គណៈអធិបតី​និង​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ