សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ការ​មិន​ដក​ឧត្តមសេនីយ៍​សាវិន​វិបុ​លពី​មេ​យោធា​ខេត្ត​ព្រះសីហនុ​តាម​អនុសាសន៍​សម្តេច​តេជោ​ហ៊ុន​សែន​ទេ​កូនចៅ​ក្នុង​អង្គភាព​កំពុង​រងារ​ព្រោះ​រឿង​នេះ​

​ការ​មិន​ដក​ឧត្តមសេនីយ៍​សាវិន​វិបុ​លពី​មេ​យោធា​ខេត្ត​ព្រះសីហនុ​តាម​អនុសាសន៍​សម្តេច​តេជោ​ហ៊ុន​សែន​ទេ​កូនចៅ​ក្នុង​អង្គភាព​កំពុង​រងារ​ព្រោះ​រឿង​នេះ​

​ព្រះសីហនុ ៖ មកដល់​ថ្ងៃនេះ​លោក​ឧត្តមសេនីយ៍​សាវិន​វិបុល​មេបញ្ជាការ​យោធា​សឹក​រង​ខេត្ត​ព្រះសីហនុ​ដែល​មាន​រឿងអាស្រូវ​បញ្ជាក​កម្លាំង​បង្ក្រាប​ប្រជាពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​ដែល​ត្រូវបាន​សម្តេច​សម្តេច​តេជោប្រ​កាស​ឲ្យ​ដក​ចេញពី​តួនាទី​មិនទាន់​ត្រុវបាន​សម្តេច​ពិជ័យ​សេ​នាទៀ​បាញ់​ចាត់ការ​តាម​ឡើយ​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យដឹងថា​ថ្មីៗ​នេះ​លោក សាវិន វិបុល បាន​បង្ខំ​ឲ្យ​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​លើកដៃ​និង​ផ្ដិតមេដៃ​គាំទ្រ​ទង្វើ​របស់​ខ្លួន​នា​ពេលកន្លងមក ដោយ​មិន​ព្រម​ទទួលស្គាល់​កំហុស​ក្នុង​ការបញ្ជាឲ្យ​កម្លាំងយោធា​ប្រើ​ហឹង្សា​បង្ក្រាប ប្រជាពលរដ្ឋ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​នោះទេ​។​

​ជុំវិញ​បញ្ហា​នេះ​មន្ត្រី​យោធា​ក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​សំណូមពរ​ដល់​សម្តេច​ពី​ជ័យ​សេនា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ក៏ដូចជា​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ចាត់វិធានការ​ទៅលើ​លោក សាវិន វិបុល ជា​បន្ទាន់​ផង​ដើម្បី​កុំ​ឲ្យធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរបើ​កការស៊ើបអង្កេ​ត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សាវិន វិបុល មេបញ្ជាការ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ ផងដែរ​។​ព្រោះ​គ្រាន់តែ​ទទួលបាន​តំណែង​ជា​មេបញ្ជាការ​យោធា​ខេត្ត​ព្រះសីហនុ មួយ​រយៈពេល​ខ្លី​គឺ​លោក សាវិន វិបុល មាន​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​ខុស​ប្រក​ក្រ​តី​។​

​ប្រភព​ពី​មន្ត្រី​យោធា​ខេត្ត​ព្រះសីហនុ មួយចំនួន​បានឲ្យដឹងថា ក្នុង​តំណែង​ជា​មេបញ្ជាការ​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះសីហនុ ប្រមាណ​តែ​មួយ​ឆ្នាំ គឺ​លោក សាវិន វិបុល មាន​ទ្រព្យសម្បត្តិ​តម្លៃ​សរុប​រាប់​លាន​ដុល្លារ​។ ក្នុងនោះ​មានដូចជា សាងសង់​ភូមិគ្រឹះ​មួយ​យ៉ាង​ធំ ហើយ​ទើបតែ​ទិញ​រថយន្ត​ឡិច​ស៊ី​ស​៥៧០ ស៊េរី​ទំនើប​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ និង​មាន​រថយន្ត​ឡិច​ស៊ី​ស​៤៧០​ផងដែរ ហើយ​ថែមទាំង​មានផ្ទះ​មួយ​ល្វែង​នៅ​រាជធានី​ភ្នំពេញ ទៀតផង​។​

​មន្ត្រី​យោធា​សឹក​រង​ខេត្ត​ព្រះសីហនុ​ជាច្រើន​មាន​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង​ចំពោះ​ភាពមានបាន​យ៉ាង​ឆាប់រហ័ស​របស់លោក សាវិន វិបុល ព្រោះ​ពេល​មក​កាន់​តំណែង​ជា​មេបញ្ជាការ​យោធា​ខេត្ត​ព្រះសីហនុ ដំបូង​គឺ​លោក សាវិន វិបុល ជិះ​តែ​រថយន្ត​កាមរី​បា​ឡែន​ប៉ុណ្ណោះ​។​

​គេ​នៅ​ចាំបាន​ថា​កាលពី​ថ្ងៃ​ទី​២៨​ខែ​មីនា​ឆ្នាំ​២០១៩​នៅ​វិមាន​សន្ដិភាព​ក្នុងឱកាស​ស្ដេច​តេជោ​នាយករដ្ឋមន្ដ្រី ជួបប្រជុំ​ជាមួយ​នឹង​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់​ប្រចាំ​ឆមាស សម្ដេច​តេ​ជោបាន​បញ្ជា​ឲ្យ​សិក្សា​ដក​អភិបាលរង​ខេត្ត​ព្រះសីហនុ​ពីរ​រូប​ចេញពី​តំណែង​គឺ​លោក ផៃ ប៊ុន​វណ្ណះ​និង​លោក​ស្រ៊ន់ ស្រ៊ា​ន់ ហើយក៍​បញ្ជា​ឲ្យ​សម្ដេច​ទៀ​បាញ់​សិក្សា​ស្រាវជ្រាវ​ឈានដល់​ការដកតំណែង​លោក​សាវិន វិបុល មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះ​សី​នុ​នេះចេញ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជម្លោះដីធ្លី​នៅក្នុង​ខេត្ត​នោះ​កាលពី​ពេល​កន្ល​ទៅ​ថ្មីៗ​នេះ ។​

​ឥឡូវ លោក ផៃ ប៊ុន​វណ្ណះ​និង​លោក​ស្រ៊ន់ ស្រ៊ា​ន់ ត្រូវបាន​ដកចេញ​ហើយ​។​នៅតែ​សាន​វិបុល​។​គេ​មិនដឹងថា​តើ​ហេតុ​អី​បា​ជា សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​បែរជា​មិន​ព្រម​អនុវត្ត​ហើយ​បើកដៃ​ឲ្យ​លោក​សាវិន វិបុល​រិះរក​គ្រប់​មធ្យាបាយ​ដើម្បី​បំភន្ត័ភ្នែក​ថ្នាក់លើ​បែបនេះ​ទៅ​វិញ​ចឹង​? ៕

Filed in: ព័ត៌មានជាតិ