សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ​បន្ត​មិន​យក​ពន្ធ​លើ​ការផ​លិត​ទស្សនីយ៍ភាព​ខ្មែរ​បើ​នៅ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​

​សម្តេច​តេជោ​បន្ត​មិន​យក​ពន្ធ​លើ​ការផ​លិត​ទស្សនីយ៍ភាព​ខ្មែរ​បើ​នៅ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​

ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន សម្រេច​សម្រួល និង​អនុគ្រោះ​ខាង​ផ្នែក​ពន្ធដារ សម្រាប់​រយៈពេល​៥​ឆ្នាំ​បន្ថែមទៀត រហូតដល់​ដំណាច់​ឆ្នាំ​២០២៣(​តាម​អាណត្តិ​នាយករដ្ឋមន្ត្រី​) ដើម្បី​ជា​ការលើកទឹកចិត្ត និង​លើកស្ទួយ​វិស័យ​សិល្បៈ និង​ការផលិត​ភាពយន្ត​ខ្មែរ​។

​ការសម្រេច​នោះ​រួមមាន​៖ ១៖ អនុញ្ញាត​ឱ្យ​ព្យួរទុក​ការអនុវត្ត​ពន្ធ​កាត់​ទុក​១៥% លើ​សួយ​សារ​នៃ​ទ្រព្យ​អ​រូបិយ (​ការផ្តល់​សិទ្ធិ​បញ្ចាំង​ខ្សែភាពយន្ត​ផលិត ក្នុងស្រុក​)​។ ២៖ អនុញ្ញាត​ឱ្យ​ព្យួរ​ពន្ធ​លើ​ប្រាក់​ចំណូល ជូន​ក្រុមហ៊ុន​ផលិតកម្ម​ភាពយន្ត​ខ្មែរ និង​៣៖ អនុញ្ញាត​ព្យួរទុក​ការអនុវត្តឤ​ករពិ​សេស​លើ​សេវា​លំហែ​កំសាន្ត (១០%) ជូន​ដល់​សិល្បៈ​សៀក នៃ​ក្រុម​ហ្វា​ពន្លឺ​សិល្បៈ​ខេត្តសៀមរាប​។​

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២១ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​។ សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​បាន​អញ្ជើញពិសា​អា ហារ​រួមគ្នា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​វប្ប ធម៌ និង​វិចិត្រសិល្បៈ រួម​និង​សិល្បករ សិល្បការិនី​ផងដែរ​។​

​ការ​ប្រារព្ធ​ទិវា «​វប្បធម៌​ជាតិ ៣​មីនា​» លើក​ទី​២១ នៅ​ឆ្នាំ​២០១៩​នេះ ធ្វើឡើង​ក្រោម​ប្រធាន បទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ដូច​ឆ្នាំ​២០១៨ ដែរ​។
​កម្ពុជា ត្រូវបាន​ចាត់ទុក​ជា​ប្រទេស​មាន​អរិយ ធម៌ វប្បធម៌​ដ៏​រុងរឿង​មួយ​តាំង​ពី​បុព្វកាល​។ តែ​អរិយធម៌ និង​វប្បធម៌​នេះ​ត្រូវបាន​ជាន់ពន្លិច​បាត់ បង់​គ្មាន​សល់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ៣ ឆ្នាំ ៨​ខែ ២០​ថ្ងៃ របស់​បន​ប្រល័យពូជសាសន៍ ប៉ុល ពត​។ អរិយធម៌ និង​វប្បធម៌​របស់​កម្ពុជា​ត្រូវបាន​កសាង និង​រស់រៀន​ជាថ្មី​ទាំង​ត្រដាប់ត្រដួស​ក្រោយ​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ នៅ​ពេល​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ត្រូវ​បាន​វាយ​ផ្តួលរំលំ​។​

Filed in: ព័ត៌មានជាតិ