សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រតិភូ​សហគមន៍​អឺរ៉ុប​នឹង​មក​មើល​ស្ថានការណ៍​ស្រុក​ខ្មែរ​នៅ​ចុងខែ​មិនា​ឬ​ដើម​ខែ​មេសា​

​ប្រតិភូ​សហគមន៍​អឺរ៉ុប​នឹង​មក​មើល​ស្ថានការណ៍​ស្រុក​ខ្មែរ​នៅ​ចុងខែ​មិនា​ឬ​ដើម​ខែ​មេសា​

​ភ្នំពេញ ៖ ប្រតិភូ​នៃ គណៈកម្មការ​អឺរ៉ុប​នឹង​មក​កម្ពុជា ក្នុង​អំឡុង​ចុង​ខែ​មីនា និង​មេសា ឆ្នាំ​២០១៩ ខាងមុខ​។​នេះ​បើ​តាម​លោក ច​ច អេ​ដ​ហ្កា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​ចប់​អាណត្តិ​ប្រាប់​លោក​ប៉ា់ន់​សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ចកម្ម​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៩​។

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​១១​កុម្ភៈ​ឆ្នាំ​២០១៩​សហភាព​អឺរ៉ុប (EU) បាន​ចាប់ផ្ដើម​ប្រកាស​អំពី​ការដាក់ចេញ​នៃ​នីតិវិធី​ពិនិត្យ ការ​ព្យួរ​ជា​បណ្ដោះអាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើកលែងតែ​អាវុធ (EBA)​ពី​កម្ពុជា​។​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក ច​ច អេ​ដ​ហ្កា លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​សាកសួរ​បន្ត​អំពី​ដំណើរការ បន្ទាប់​ពី​សហភាព​អឺរ៉ុប បានចាប់ផ្ដើម​នៃ​នីតិវិធី​ពិនិត្យ​ការព្យួរ ជា​បណ្ដោះអាសន្ន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​កម្ពុជា ជាពិសេស​បេសកកម្ម​នានា របស់​គណៈកម្មការ​អឺរ៉ុប ក្នុងដំណាក់កាល​៦​ខែ​ដំបូង​។​

​ជា​ការឆ្លើយតប លោក ច​ច អេ​ដ​ហ្កា មិន​បាន​លើកឡើង​អំពី​នីតិវិធី នៃ​ការព្យួរ​ជា​បណ្តោះអាសន្ន​ដក​ពន្ធ តែ​បាន​ថ្លែងអំណរគុណ ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​កន្លង រវាង​កម្ពុជា​និង​EU ។ “​ទាក់ទង​នឹង​បេសកកម្ម របស់​គណៈកម្មការ​អឺរ៉ុប ឯកឧត្តម​មិន​ទាន់ បាន​ទទួល​នូវ​ព័ត៌មាន ជាក់លាក់​នៅឡើយ​ទេ នៅពេលនេះ ប៉ុន្តែ​អាច​នឹង​មាន​ក្រុមការងារ មក​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ពេល​ចុង​ខែ​មីនា និង​ខែ​មេសា​ខាង​មុខ​” ។

​សូមបញ្ជាក់​ថា​តាម​នីតិវិធី សហភាព​អឺរ៉ុប នឹង​អាច​ឈាន​ទៅរក​ការព្យួរ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​លើកលែងតែ​អាវុធ (EBA)​ពី​កម្ពុជា​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០ ប្រសិនបើ​រក​ឃើញ កម្ពុជា​អនុវត្ត​មិន ត្រឹមត្រូវ ទៅ​រក​ភាពល្អប្រសើរ​គ្រប់គ្រាន់ លើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ។ ក្នុង​រយៈពេល​១២ (​ខែ​កុម្ភៈ​២០១៩​ដល់​ខែ​កុម្ភៈ​២០២០) ខែ​នេះ មាន​ការបែងចែក ដំណាក់កាល​ដូចខាងក្រោម​៖
​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ រយៈពេល​៦​ខែ (​គិត​ចាប់ផ្តើម​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩ តទៅ​រហូត​ដល់ ខែកក្កដា ២០១៩) ។ ត្រូវ​សរសេរ​របាយការណ៍ និង​ប្រមូល​ភស្តុតាង ៣ ខែ (​ខែ​សីហា រហូតដល់ ខែតុលា ២០១៩) ។ ទទួលយក​ការបកស្រាយ និង​ឆ្លើយតប​ពី​រដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈពេល​១ ខែ (​ខែវិច្ឆិកា ដល់​ខែ​ធ្នូ ២០១៩)​។​

​សម្រាប់​កម្ពុជា​តែងតែ​និយាយ​ដោយ​ឬ​ក​ម៉ា​បាវ​ថា​៖​គ្មាន​បញ្ហា​ទេ​អា​រឿង​ហ្នឹង​នោះ​រកស៊ី​បង់ពន្ធ​ដូច​គេ​ទៅ​។​មាន​ការកត់សម្គាល់​ថា​ថ្មីៗ​នេះ​សហគម​អឺរ៉ុប​បាន​ប្រកាស​យក​ពន្ធ័​៣​ឆ្នាំ​លើ​ការនាំ​ចូល​ស្រូវ​អង្ករ​ពី​ស្រុក​ខ្មែរ​និង​ភូមា​ដែល​សម្រាប់​ឆ្នាំ​ទី​១​ក្នុង​១​តោន​យក​ប្រមាណ​២០០​ដុល្លារ​អាមេរិក​និង​ថយ​បន្តិច​នៅ​ឆ្នាំ​ទី​២​ទី​៣​។​

​កម្ពុជា​ផលិត​បាន​ស្រូវ​ជាង​១០​លាន​តោន​ក្នុង​ឆ្នាំ​២០១៨​។​ក្រៅពី​ការហូបចុក​កម្ពុជា​នៅសល់​ស្រូវ​ជាង​៦​លាន​តោន​បើ​គិត​ជា​អង្ករ​មាន​ជាង​៤​លាន​តោន​។​តាម​ប្រភព​ពី​ក្រសួង​ពាណិជ្ជកម្ម​សម្រាប់​ការនាំ​ចេញ​អង្ករ​ក្នុង​ឆ្នាំ​២០១៨​បានតែ​៦២​ពាន់​តោន​ប៉ុន​ណោះ​ទៅកាន់​ចំនួន​៦១​ប្រទេស​(​ទីផ្សារ​ចិន​ឈរ​លេខ​មួយ​)​។​អង្ក​សល់​មិនដឹង​លក់​ទៅ​ណា​ទៀត​?​។​

​សម្រាប់​ការនាំចេញ​គ្រប់​មុន​ទំនិញ​ក្នុង​ឆ្នាំ​២០១៨​មានតម្លៃ​ជាង​៥១​ពាន់​ប៊ី​លាន​រៀល​។​តែបើ​គេ​បិទ​(EBA)​កម្ពុជា​ត្រូវ​បង់ពន្ធ​ប្រមាណ​ជាង​៦០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​។​នេះ​មិន​ទាន់​និយាយ​ពី​ការបិទ​ទីផ្សារ​នាំ​ចូល​នៅ​មុខ​ទំនិញ​ខ្លះ​នោះ​ផង​ទេ​។​

Filed in: ព័ត៌មានជាតិ