សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាមេរិក​ជួយ​២​លាន​ដុល្លារ​សម្រាប់​ការ​បោសសម្អាត​គ្រាប់បែក​ចង្កោម​នៅ​កម្ពុជា​បន្ត​

​អាមេរិក​ជួយ​២​លាន​ដុល្លារ​សម្រាប់​ការ​បោសសម្អាត​គ្រាប់បែក​ចង្កោម​នៅ​កម្ពុជា​បន្ត​

​ភ្នំពេញ​៖​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​) បានឱ្យដឹងថា នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០១៩ មន្ត្រី​គ្រប់គ្រង​គម្រោង​កម្មវិធី​ជំនួយ​ដោះមីន​មកពី​ក្រសួង​ការបរទេស​អាមេរិក បាន​ចុះទៅពិនិត្យ​សកម្មភាព​ប្រតិ​ប​ត្ត​ការ​របស់​អង្គភាព​ស៊ីម៉ាក់ នៅ​ទិស​ខេត្ត​ត្បូងឃ្មុំ​។​

​លោក​អគ្គនាយក បាន​ប្រាប់ថា​៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​សំរេច​ផ្តល់​ជំនួយ​មក​អង្គភាព​ស៊ីម៉ាក់​ចំនួន ២​លាន​ដុ​លា្ល​រ​សម្រាប់​រយៈពេល​១២​ខែ (១ ខែ​មីនា ២០១៩-២៨ ខែ​កុម្ភ​: ២០២០) ហើយ​គម្រោង​នេះ​ជា​ឆ្នាំ​ទី​២ នៃ​ការដេញថ្លៃ​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

​លោក​ហេង​រតនា បញ្ជាក់ថា​៖ គម្រោង​នេះ​ជា​កិច្ចសហកា​រវាង​អង្គភាព​ស៊ីម៉ាក់ និង​អង្គការ NPA ដែល​អង្គភាព​ទាំង​ចុះ​ហត្ថ​ល​ខា​អនុវត្ត​គំរោង​ដ៏​ខ្លី​ខាងមុខ​។
​សូម​រំលឹក​ថា នៅ​ឆ្នាំ​២០១៨ អង្គភាព​ស៊ីម៉ាក់ បាន​ទទួល​ជំនួយ​ថវិកា​ចំនួន​១.៦​លាន​ដុល្លារ ពី​រដ្ឋាភិបាល​អាមេរិក ដើម្បី​ធ្វើការ​បោសសម្អាត​គ្រាប់បែក​ចង្កោម រយៈពេល​មួយ​ឆ្នាំ (​គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៨ ដល់​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដែល​នេះ​ជា​ឆ្នាំ​ទី​១ នៃ​រយៈពេល​២​ឆ្នាំ​) លើ​ផ្ទៃដី​២,២០០​ហិច​តា នៅ​ខេត្ត​ភាគ​ខាងកើត​ប្រទេស​កម្ពុជា​។

​មាន​ការកត់សម្គាល់ថា​កន្លង​មក​ដោយសា​កម្ពុ​ជា​មាន​ជំហរ​ឌឹដង​ដាក់​អាមេរិក​រដ្ឋាភិបាល​ច្រើ​ពេក​អាមេរិក​បាន​ផ្អាក​ជំនួយ​ដល់​ខាង​មីន​មួយរយៈ​ជាមួយនិង​ការផ្អាក​នេះ​ខាង​ស៊ីម៉ាក់​បាន​ខំ​គាស់កកាយ​រឿង​គ្រាប់បែក​អាមេរិក​មក​ផ្សាយ​ជា​បន្តបន្ទាប់​ផង​ដែរ​។​

​ក្រៅ​ពី​រឿង​នេះ​កន្លង​ទៅ​ថ្មីៗ​នេះដែរ លោក​ភារៈធារី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា Michael Newbill បាន​ធ្វើដំណើរ​ទៅ​កន្លែង​គាស់​កាយ​មួយ​របស់​ទីភ្នាក់ងារ​រុករក​ឈ្លើយសឹក និង​ទាហាន​បាត់​ខ្លួន​នៃ​ក្រ សួង​ការពារ​ប្រទេស​អាមេរិក​។​ការចុះ​រុករក​នេះ​បាន​ធ្វើឡើង​បន្ទាប់ ពី សម្តេច​តេជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ បាន​សម្រេចចិត្ត​ដ៏​ខ្ពង់ខ្ពស់​បន្ត​ប្រតិ បត្តិ​ការស្វែងរុក​រក​អដ្ឋិ​ធាតុ និង​ទា​ហ៊ាន​អាមេរិកាំង​ដែល​បាន​ស្លាប់ និង​បាត់​ខ្លួន​នៅ​កម្ពុជា (POW/MIA) ដែល​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​អស់​រយៈពេល​៣០​ឆ្នាំកន្លងមក ហើយ​ត្រូវបាន​ផ្អាក​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។​

​ទោះជា​យ៉ាងណា​រដ្ឋាភិបាល​អាមេរិក​បាន​ដាក់​កម្រិត​តឹងតែង​អំពី​ទិដ្ឋាការ (VISA) មកលើ​កម្ពុជា​ក៏​ដោយ ក៏​សម្តេច​តេជោប្រ​មុខដឹក​នាំបាន​សម្រេចបន្ត​ប្រតិបត្តិកា​រ​ប្រកបដោយ​ក្តី​មេត្តាក​រុណា​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​អាមេរិកាំង​ជាច្រើន​ដែល​កំពុង​រង់ចាំ​ដំណឹង​អំពី​សាច់ញាតិ​ខ្លួន​ដែល​ជា​អតីត​ទា​ហ៊ាន​ដែល​បាន​ស្លាប់​នឹង​បាត់​ខ្លួន​នៅលើ​ទឹកដី​កម្ពុជា​ក្នុង​ពេល​សង្គ្រាម​នា​ទសវត្ស​ឆ្នាំ ៧០​។​

Filed in: ព័ត៌មានជាតិ