សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ឧកញ៉ា គិត ធាង​ថៅកែ​ក្លឹប​រ៉ុក មិន​នៅក្នុង​ស្រុក​ឡើយ​ទោះ​សម្តេច​ក្រឡាហោម​ថា​អត់​ពាក់​ពន្ធ័​ក៏ដោយ​

​លោក​ឧកញ៉ា គិត ធាង​ថៅកែ​ក្លឹប​រ៉ុក មិន​នៅក្នុង​ស្រុក​ឡើយ​ទោះ​សម្តេច​ក្រឡាហោម​ថា​អត់​ពាក់​ពន្ធ័​ក៏ដោយ​

​ភ្នំពេញ ៖ ទោះបី​សម្តេច​ក្រឡាហោម​សខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ចេញមក​ប្រកាស​ថា​មក​ដល់ពេលនេះ​សមត្ថកិច្ចរ​ក​ពុំ​ឃើញ​ភស្តុតាង​ណាមួយ​បញ្ជាក់ថា​មាន​ការពាក់ព័ន្ធ​នឹង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា នោះទេ​”​ក៏ដោយ​ក៏​មកដល់ពេលនេះ​មាន​ព​តិមាន​ទម្លាយ​ឲ្យដឹងថា​៖​លោក​ឧកញ៉ា​គិត​ធាង​បងប្រុស​ឧកញ៉ា​គិម៉េង​សេដ្ឋី​ស្រុក​ខ្មែរ មិន​នៅក្នុង​ប្រទេស​ឡើយ ចាប់តាំងពី​ថ្ងៃ​សមត្ថកិច្ច​បង្ក្រាប​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុក ចាប់​មនុស្ស​៣០០​នាក់​និង​រឹបអូស​បាន​គ្រឿងញៀន ប្រមាណ​ជាង​៥០​គីឡូក្រាម​កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ​នេះ​មក​ម្លេះ​។

​ក្នុង​ប្រតិបត្តិ​ការណ​បង្ក្រាប​គ្រឿង​ញៀន​ក្នុង​ក្លឹប​រ៉ុក​ដែល​គេ​ដឹង​ថា​គ្រប់គ្រង​ដោយ​លោក​ឧកញ៉ា​គិត​ធាង​នោះ​សមត្តកិច្ច​ប្រហែលជា​គ្រប​ទុកលែង​នឹកនា​ហើយ​រាបទាំង​តុលា​រការ​រាជធានី​ភ្នំពេញ​ផងដែរ​។​ព្រោះ​សាលា​រាជធានី​នៅ​ថ្ងៃទី​២៥​កុម្ភៈ​ឆ្នាំ​២០១៩​នេះ​បាន​ចេញ​សេចក្តីសម្រេច​មួយ​លុបចោល​អាជ្ញា​បណ្ណ័​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុក​ជា​ផ្លូវការ​ហើយ​ដោយ​មិន​និយាយ​អ្វី​រឿង​ចំណាត់ការ​លើ​ម្ចាស់​ក្លឹប​នេះឡើយ​។​

​មាន​ពត៍មាន​បំភ្លៃថា​ក្លឹប​នេះ​លោក​ឧកញ៉ា​គិត​ធាង​បាន​ជួល​ឲ្យ​ចិន​តែ​អាចិន​ណាមួយ​នោះ​សមត្តកិច្ច​មិន​បង្ហាញ​ឲ្យដឹង​ឡើយ​។​ក្រៅ​តែ​ពី​ការ​លេច​ធ្លាយ​នូវ​កិច្ចសន្យា​ដែល​ឧកញ៉ា​គិត​ធាង​បាន​ធ្វើ​ជាមួយ​សមត្តកិច្ច​ដែនដី​រឿង​ទទួឡខុសត្រូវ​បើមាន​ការប្រើប្រាស​គឿ្ង​ញៀន​ក្នុង​ក្លឹប​តែ​ប៉ុន​ណោះ​។​

​ជាក់ស្តែង​យោងតាម​កិច្ចសន្យា ដែល​លោក​ឧកញ៉ា គិត ធាង បាន​ធ្វើ​កិច្ចសន្យា​កាលពី​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៨​បង្ហាញថា​” ខ្ញុំបាទ គិត ធាង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ សញ្ជាតិ​ខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​២៤៦Eo ផ្លូវ​ព្រះ​មុន្និ​វង្ស ក្រុមទិ​៤០ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាត់​អត្តសញ្ញាណប័ណ្ឌ​សញ្ជាតិ​ខ្មែ​រលេខ​០១០០០១៥៤២ ជា​ម្ចាស់​អាជីវកម្ម​មជ្ឈមណ្ឌល​កំសាន្ត​រ៉ក់ អាស័យដ្ឋាន​អាជីវកម្ម​អគារ​លេខ​៤៦៨ ផ្លូវ​មុន្នី​វង្ស ភូមិ​បឹង​ត្របែក សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សូម​សន្យា​ចំពោះមុខ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ថាៈ​
១-​មិន​អនុញ្ញាត​ឲ្យមាន​ការផ​លិត ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​។​
២-​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​រាយការណ៍​ជាបន្ទាន់ ក្នុងករណី​សង្ស័យ​មាន​ការផលិត ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ក្នុង​ទីតាំង​អាជីវកម្ម​របស់​ខ្លួន​។​៣-​អនុវត្ត​តាម​កិច្ចសន្យា ដែល​បាន​សន្យា​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពេល​សុំ​បើក​អាជីវកម្ម​របស់​ខ្លួន​។​
​ក្នុងករណី​ដែល​ខ្ញុំបាទ មិន​បាន​អនុវត្ត​ទៅ​តាម​ខ្លឹមសារ​សន្យា​ខាងលើ ខ្ញុំបាទ សុខចិត្ត​ឲ្យ​ត​អាជ្ញាធរ មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ បិទ​អាជីវកម្ម​ទាំងស្រុង និង​ទទួលខុសត្រូវ​តាមច្បាប់ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ព្រម​ទាំង​ច្បាប់​ផ្សេងៗ​ទៀត​។​

​មាត្រា​៤៤ កថាខណ្ឌ​ទី​២ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១២ ចែងថា​”​អំពើ​ជួល​ទីកន្លែង ផ្តល់​ទីកន្លែង ឬ អំពើ​ផ្សេងទៀត​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន គឺ ជា​បទ​សម្រួល​ឱ្យ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​ផ្តន្ទាទោស​៥​ឆ្នាំទៅ​១០​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​១០​លាន​រៀល​ទៅ​២០​លាន​រៀល​។​

​នៅ​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​បែក​ធ្លាក​ឯកសារ​ដែល​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​អាជ្ញាប័ណ្ណ​អាជីវកម្ម​ជូន​ឧកញ៉ា គិត ធាង គឺ​មជ្ឈមណ្ឌល​រ៉ុក​៩(Rock) ។

​លិខិត​ចុះ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៩ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​ក្រោយ​បង្ក្រាប​នៅ​រ៉ុក​បាន​២​ថ្ងៃ បង្ហាញថា ឧកញ៉ា គិត ធាង ធ្លាប់​ធ្វើ​កិច្ចសន្យា​ចំនួន​២​ដង រួចមកហើយ ។ កន្លងមក មាន​លេចឮ​ព័ត៌មាន​ថា ឧកញ៉ា គិត ធាង បាន​ផ្ទេរសិទ្ធិ​កាន់កាប់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ទៅ​ជនជាតិ​ចិន ។ ប៉ុន្តែ​តាមរយៈ​នេះ គឺ ពុំមាន​ឯកសារ​បញ្ជាក់​ថា រ៉ុក ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ជនជាតិ​ចិន​ឡើយ​។​

​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​សម្តេច​ក្រឡា​ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​បង្ហោះ​សារ​”​ខ្ញុំ​សូម​កោតសរសើរ​ដោយស្មោះ​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រឹង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក កាលពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅនេះ ដោយ​រឹបអូស​បាន​វត្ថុតាង​ថ្នាំញៀន​ជាច្រើន​គីឡូក្រាម និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​មួយចំនួន​ផង​ដែរ ។

​បន្ទាប់​ពី​ការបង្ក្រាប​ដោយ​ជោគជ័យ​របស់​កងកម្លាំង​នគរបាល​លើ​ករណី​នេះ ក៏​បាន​កើត​មាន​ពាក្យ​ចចាមអារ៉ាម​ថា ករណី​បទល្មើស​គ្រឿងញៀន​នេះ​មាន​ការពាក់ព័ន្ធ​នឹង​បុគ្គល​ផ្សេងៗ ដែល​ខ្ញុំ​សូម​យក​ឱកាស​នេះ​ជម្រាប​ជូន​សាធារណជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ជ្រាបថា តាមរយៈ​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ មកដល់ពេលនេះ​សមត្ថកិច្ចរ​ក​ពុំ​ឃើញ​ភស្តុតាង​ណាមួយ​បញ្ជាក់ថា​មាន​ការពាក់ព័ន្ធ​នឹង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា នោះទេ​”​។​ខ្លឹមសារ​បាន​សង្កត់ធ្ងន់​ថា​”​សមត្ថកិច្ចរ​ក​ពុំ​ឃើញ​ភស្តុតាង​ណាមួយ​បញ្ជាក់ថា​មាន​ការពាក់ព័ន្ធ​នឹង​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា នោះទេ​”​។​

​ប៉ុន្តែ​មហាជន​លើកឡើងថា មិន​ប្រាកដ​ថា​អត់​ទាក់ទង​នឹង​លោក​ឧកញ៉ា គិត ម៉េង ប្អូន​លោក​ឧកញ៉ា គិត ធាង នោះទេ គ្រាន់​សមត្ថកិច្ច​ចង់​ឬ​ហ៊ាន​ធើ​ឬ​អត់​តែប៉ុណ្ណោះ​?​។​ស្រុក​យើង​ចឹង​អាទូ​ចចាប់បាន​គុក​ហើយ​អានាង​!?​។​

Filed in: ព័ត៌មានជាតិ