សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មន្ដ្រី​បរិស្ថាន​របស់​ដែន​ជម្រក​សត្វ​ភ្នំ​ព្រេច​បង្ក្រាប​បាន​រថយន្ដ​ដឹកឈើ​ប្រណីត​

មន្ដ្រី​បរិស្ថាន​របស់​ដែន​ជម្រក​សត្វ​ភ្នំ​ព្រេច​បង្ក្រាប​បាន​រថយន្ដ​ដឹកឈើ​ប្រណីត​

ខេត្ត​មណ្ឌលគិរី ៖ តាំងតែ​ពី​រាជរដ្ឋាភិបាល​មាន​ការផ្លាស់ប្តូរ​ការងា​រ​ពី​រដ្ឋបាល​ព្រៃឈើ​មក​ប្រគល់អោយ​ទៅ​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​ទី ៣០ ខែ​ឧសភា ឆ្នាំ ២០១៦ មក គេ​មើលឃើញ​ថា មាន​ការផ្លាស់ប្តូរ​ជាច្រើន​លើ​ការបង្ក្រាប​បទល្មើស​ព្រៃ ដូចជា​នៅ​ដើម​ខែ​កក្ដ​ដា​នេះ មន្ដ្រី​បរិស្ថាន​របស់​ដែន​ជុំរក​សត្វ​ភ្នំ​ព្រេច​ធ្វើការ​បង្ក្រាប​បាន​រថយន្ដ​ដឹកឈើ​ប្រណីត​បាន​ជាច្រើន នៅក្នុង​ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌល​គី​រី ។​

​លោក សំរ​ង ឌី​វិចិត្ត នាយក​ដែន​សត្វ​ព្រៃភ្នំ​ព្រេច បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា លោក​ធ្វើការ​បង្ក្រាប​បទ​រល្មីស​រថយន្ដ​ដឹកឈើ​ខាងលើ​នេះ​បាន គឺ​ដោយសារ​មន្ត្រី​របស់់លោក​ធ្វើ​ការដើរ​ល្បាត​ជា​រៀងរាល់​យប់​ថ្ងៃ ទើប​ចាប់បាន ។ ហើយ ការចាប់​បទល្មើស​ទាំង​នោះ គឺ​មាន​ការ​ពិ​បាន ព្រោះ​អី អ្នក​ប្រកប​មុខរបរ​ខាងលើ​នេះ​គឺ​សុទ្ធសឹង​ជា​មន្ត្រីរាជកា​រទាំ​អស់ ។​

​ចំណែក​លោក កែវ សុភគ៍ នាយក​ដែន​សត្វព្រៃ​ស្រែ​ពក ក៏​មានប្រសាសន៍​ប្រាប់​អ្នកយក​ព័ត៌មាន​យ៉ាង​ដូច្នេះ​ដែរ រូបលោក​ខិតខំ​ធ្វើ​ការងារ​រាល់ថ្ងៃ ទទួលបាន​ផល​ល្អ​គឺ​មាន​ការសហកា​រណ៍​គ្នា​ជាមួយ​រដ្ឋបាល​ព្រៃឈើ​និង​កងរាជអាវុធហត្ថ​ខេត្ត​លោក ។​

​នាយក​ទាំងពីរ​បាន​បន្តទៀតថា ក្នុង​ការបង្ក្រាប​បទ​រល្មីស​ព្រៃឈើ​ភាគច្រើន​មាន​ការ​អន្តារាគមន៍​ពី​អ្នក​មានបុណ្យ​សក្ត្រ័ធំៗ ឬ​អ្នក​អំណាច​មួយចំនួន​ទៀត ដូច្នេះ​លោក​មាន​បញ្ហា​ខ្លះៗ​នៅ​ក្នុង​ការបង្ក្រាប​បទ​ល្មើស​ទាំងអស់​ខាងលើ​នេះ ៕
​ហ៊ិ​ន សុគ​ន់​

 

 

IMG-20160722-WA0033 IMG-20160722-WA0038 IMG-20160722-WA0035

Filed in: ព័ត៌មានជាតិ