សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ពិសេស​អ្នកស្រុក​កំពង់លែង ចង់​បាន​ស្ពាន​ឆ្លងកាត់​ទន្លេរ ៣ និង ផ្លូវ​ក្រាល​កៅស៊ូ​ផុតពី​ទឹក ត​ភ្ជាប់ ទៅកាន់​ខេត្ត​កំពង់ធំ​

ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ពិសេស​អ្នកស្រុក​កំពង់លែង ចង់​បាន​ស្ពាន​ឆ្លងកាត់​ទន្លេរ ៣ និង ផ្លូវ​ក្រាល​កៅស៊ូ​ផុតពី​ទឹក ត​ភ្ជាប់ ទៅកាន់​ខេត្ត​កំពង់ធំ​

​កំពង់ឆ្នាំង ៖ ព្រឹក​ថ្ងៃ​ទី ០៤ ខែ មីនា ឆ្នាំ ២០១៩ នៅក្នុង​បរិវេណ​សាលាឃុំ​ច្រណូកស្រុក​កំពង់លែង មាន​ការរៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ មកពី​បណ្ដា​ឃុំ​នានា ក្នុង​ស្រុក​កំពង់លែង ចំនួន ៣៥១​នាក់​ក្រោម​អធិបតីភាព​ឯកឧត្ដម ខាន់ ម៉ា​ណេ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឱ្យ​ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន ។

​គោលបំណង​គឹ​ធ្វើការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង សង្គម​ពេញលេញ លើ​គម្រោង​ផ្លូវ​ត​ភ្ជាប់ ពី​ខេត្ត​កំពង់ឆ្នាំង ទៅកាន់​ខេត្ត​កំពង់ធំ ប្រវែង ៥៧,៣៥៧ គីឡូម៉ែត្រ ។​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់​លែង​មាន​សេចក្ដីត្រេចកអរ ចំពោះ​វេទិកា​ពិគ្រោះ​យោបល់​មួយ​នេះ ព្រោះ​ពួកគាត់​បាន​ទន្ទឹង​រង់ចាំ​ឱកាស​នេះ​ជា​យូរណាស់​មកហើយ ព្រោះ​បើ​មាន​ផ្លូវ​គឹ​មាន​អ្វីៗ ទាំងអស់ ។​គមនាគមន៍ គឺជា​សរសៃឈាម​សេដ្ឋកិច្ច​គ្រួសារ និង សង្គមជាតិ​ទាំងមូល ។​

​ប្រជាពលរដ្ឋ​បាន​គាំទ្រ​គម្រោង​សាងសង់ ស្ពាន ថ្នល់ ខ្នាត​អន្តរជាតិ​នេះ មួយរយ​ភាគរយ​បើទោះបី​គម្រោង​នេះ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន​ខ្លះ​ក៏ដោយ ។ ឯកឧត្ដម ខាន់ ម៉ា​ណេ បាន​គូសបញ្ជាក់ថា​៖ ការស្ថាបនា​សំណង់​ហេដ្ឋារចនាសម្ព័នគម​នាគម​ន៍​នេះ ពិតជា​មាន​ផលប៉ះពាល់​បរិស្ថាន​ខ្លះ​ប្រាកដ​មែន ។ ជាទី​បញ្ចប់ ឯកឧត្ដម ខាន់ ម៉ា​ណេ ថា​នឹង​ពាំនាំ​នូវ​ពាក្យពេចន៍ និង សំណូមពរ​របស់​ប្រជាពលរដ្ឋ តាមរយៈ​អង្គ​វេទិកា​ពិគ្រោះ​យោបល់​ថ្ងៃនេះ ដាក់ជូន សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ” សម្រេច ” ព្រោះ​នៅ​ថ្ងៃទី ១៥,១៦ និង ១៧ ខែ មីនា ឆ្នាំ ២០១៩ ខាងមុខនេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​មក​ធ្វើជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ បំផុត​ក្នុង​ពិធីបុណ្យ​ទន្លេរ​លើ​ក​ទី ៥ ជា​ប្រវត្តិសាស្ត្រ នៅលើ​ទឹកដី​ដ៏​ស្រស់​សោភា នៃ​ខេត្ត​កំពង់ឆ្នាំង​។​

​គេ​សង្ឃឹមថា សម្ដេច​នឹង​មាន​ប្រសាសន៍ ជម្រាបជូន អំពី​គម្រោង​សាងសង់ ស្ពាន និង កំណាត់​ផ្លូវ​នោះ ជូន​ប្រជាពលរដ្ឋ​បាន​ជ្រាប​ជា​ពុំខាន​ឡើយ ៕

Filed in: ព័ត៌មានជាតិ