សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ព្រិន្ទបាលឯក ជិន និត មន្ត្រី​យោធា​កងពលតូច​លេខ ១៤ នៅ​បន្ទាយ​បាយ​ឃ្លះ បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​ផ្សាយ​ថា​លោក​ជា​ឈ្មួញ​ឈើ​ល្បី​នៅ​ប្រចាំ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​! តើ​គួរ​អោយ​ជឿរ​ដែរឬទេ​?​

លោក​ព្រិន្ទបាលឯក ជិន និត មន្ត្រី​យោធា​កងពលតូច​លេខ ១៤ នៅ​បន្ទាយ​បាយ​ឃ្លះ បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​ផ្សាយ​ថា​លោក​ជា​ឈ្មួញ​ឈើ​ល្បី​នៅ​ប្រចាំ​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​! តើ​គួរ​អោយ​ជឿរ​ដែរឬទេ​?​

(​ពោធិ៍សាត់​): ន៎​ណា​ក៏​គេ​ធ្លាប់បាន​ដឹង​បានឮ​និង​បានដឹង​ដែរ​ថា​លោក​ជិន ជា​ឈ្មួញ​ឈើប្រណិត​ម្នាក់​យ៉ាង​សកម្ម​ប្រចាំ​ស្រុក​ភ្នំ​ក្រវ៉ា​ញ​ដែល​ល្បីឈ្មោះ​ជា​យូរ​ឆ្នាំ​មកហើយ​។​ថ្មីៗ​នេះ​បើ​តាម​ប្រភព​បង្ហើប​ថា លោក​ជិន និត​បាន​នឹង​កំពុង​ប្រមូល​ទិញ​ស្តុប​ឈើ​ប្រណិត​នៅផ្ទះ​ឈ្មោះ​តា​ឃ្លាំង​ដែល​មាន​ទីតាំង​នៅ​ភូមិ​សេដ្ឋ​បុរី ឃុំ​សេដ្ឋ​បុរី ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់​ហើយ​បន្ត​ដឹក​ចេញ​តាម​រថយន្ត​ស៊េរី​ទំនើបៗ​គ្រប់​សេរី​មាន​តាំងពី កាមរី​ហើម បា​ឡែន ហាយ​ឡិន​ឌើ និង​លិច​ស៊ី​ស​ជាដើម​ចេញទៅ​ភ្នំពេញ​កាត់​ខេត្តកំពង់ឆ្នាំង​ដោយ​មាន​បរិ​វ៉ា​អាច​ក់ អា​ចែម​ចាំ​ឃ្លាំ​មើល​ផ្លូវ​និង​រត់ការ​បង់លុយ​អោយ​សមត្ថកិច្ច​ដែល​មាន​ស្នាក់ការ​បណ្ដាក់​គ្នា​ដូច​ខ្យង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ។

​ព​តិមាន​នេះ លោក ព្រិនបាលឯក ជិន និត មន្ត្រី​យោធា​កងពលតូច​លេខ ១៤ ប្រាប់​អ្នកសារព័ត៌មាន​យើង​គឺ​ផ្ទុយ​ពី​ការ​ដែល​ព័ត៌មាន​បាន​ចុះផ្សាយ​ទៅវិញ​ដោយ​លោក​បាន​បដិសេធ​និង​ច្រានចោល​ទាំងស្រុង​ថា រាល់​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ថា​លោក​ជា​ឈ្មួញ​ឈើ​ល្បី​ប្រចាំខេត្ត ពោធិ៍សាត់​គឺ​មិន​ពិត​។​

-​លោក​បាន​បញ្ជាក់ទៀតថា​លោក​សព្វថ្ងៃ​កំពុងតែ​បំពេញ​ភារកិច្ច​ជា​មន្ត្រី​យោធា និង​សិក្សា​ជំនាញ​ផ្នែក​យោធា​បន្ត លោក​មិន​បាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​ភ្នំក្រវាញ ទៅ​រាជធានី​ភ្នំពេញ ដូច​ការចុះផ្សាយ​របស់​អ្នកសារព័ត៌មាន មួយចំនួន​តូច​នោះទេ​។
​លោក​បន្ត​ទៀត​ថា​លោក​គាំទ្រ​ណាស់​ព័ត៌មាន ស្រលាញ់​ណាស់​ព័ត៌មាន តែ​សូមឲ្យ​ធ្វើព័ត៌មាន​ពិត​និង​គ្រប់​ជ្រុងជ្រោយ​មុននឹង​ចុះផ្សាយ​ត្រូវ​ជួប​សម្ភាសន៍​ភាគី​ដែល​ពាក់ព័ន្ធ​ទើប​សមស្រប​តាម​វិជ្ជាជីវៈ​ជា​អ្នក​សារពត៌មាន​។​

​លោក​បន្ត​ទៀត​ថា​បើសិន​ជា​ព័ត៌មាន​មិន​ពិត​ធ្វើឲ្យ​ប៉ះពាល់​កិត្តិយស​កេរ្តិ៍ឈ្មោះ​របស់​លោក នឹង​អង្គភាព​របស់​លោក ជា​អង្គភាព​រដ្ឋ​។​ហើយ​ធ្វើឲ្យ​ប៉ះពាល់​កិត្តិយស​កេរ្តិ៍ឈ្មោះ​របស់​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ទៀត​។​លោក​បន្ត​ទៀត​ថា​ចុះ​ហេតុអ្វី​បាន​អ្នក​ចុះ​ផ្សាយ​មិន​បាន​សួរនាំ​លោក​មួយ​ម៉ាត់​សោះ អ្នកសារព័ត៌មាន ស្គាល់​លេខ​ទូរស័ព្ទ​លោក​ដែរ​តើ​មិនមែន មិន​ស្គាល់​ឯ​ណា​ក៏​ប៉ុន្តែ​អ្នកសារព័ត៌មាន​មិន​ព្យាយាម​ទាក់ទង​លេខ​ទូរស័ព្ទ​មក​គាត់ ទូរស័ព្ទ​របស់​គាត់​បើក ២៤​ម៉ោង​។​ហើយ​គាត់​ក៏មាន account facebook ដែល​មានឈ្មោះ​ថា (​ផានី .​ខ .​ម )​ស្រលាញ់​សន្តិភាព​។​

​លោក​បន្ត​ទៀត​ថា សូម​គោរព​ជូន​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់ មេត្តា​ជ្រាប​កុំ​ភាន់ច្រឡំ​អ្វី​ទាន រូប​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការចុះផ្សាយ​នោះទេ​៕
​រាល់​ព័ត៌មាន​ទាក់ទង​ទាំងឡាយ​បើ​សារព័ត៌មាន​ណា​ចង់​សម្ភាសន៍​សូម​ខ​ល​មក​លេខ​របស់​គាត់ =071 85 9999 4​។ តើ​គួរ​អោយ​ជឿ​រលើ​ការបកស្រាយ​របស់​លោក​ជិន និត​ដែរឬទេ​? ។​ទោះជា​យ៉ាងណា​សូមមេត្តា​រងចាំ​តាមដាន​ព័ត៌មាន​ក្រោយៗ​ជា​បន្ត​ទៀត​។ (​ពាក្យចាស់​ពោល​ថា ចោរលួច​មិនដែល​សារភាពថា​ខ្លួន​លួច​នោះ​ទេ​)៕

Filed in: ព័ត៌មានជាតិ