ភ្នំពេញ៖ នៅថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលមានគម្រោងទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនត្រូវបានប្រកាសបើកដោយ។
គម្រោងនេះរួមមាន៖ ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ, ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ, សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC, ដំឡើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់ និងផ្តល់រថយន្តបូមទឹកចល័តចំនួន ២គ្រឿង។
នៅចំពោះមុខលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមួយនិងការមានមោទនចំពោះគម្រោងដែលជាជំនួយពីប្រទេសជប៉ុនដើម្បីរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានកោតសរសើរចំពោះអាជ្ញាធរក្រុង និងខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលកន្លងមកបានរួមចំណែកក្នុងកាអភិវឌ្ឍទីក្រុងភ្នំពេញឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។