សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ខឹម​ចិ​ត្រាមេ​ប៉ុស្តិ​ថ្មី​នគរបាល​ច្រក​ទ្វារ​ប៉ោយប៉ែត​ប្រឹង​រក​លុយ​សង​ថ្លៃ​សេវា​ដោយសា​រអាង​លោក​គៀត​ចន្ទ័​ថា​រិទ្ធ​?!

​ខឹម​ចិ​ត្រាមេ​ប៉ុស្តិ​ថ្មី​នគរបាល​ច្រក​ទ្វារ​ប៉ោយប៉ែត​ប្រឹង​រក​លុយ​សង​ថ្លៃ​សេវា​ដោយសា​រអាង​លោក​គៀត​ចន្ទ័​ថា​រិទ្ធ​?!

ខេត្ត​បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត និង​ពលករ​ខ្មែរ​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​និយាយថា​គេ សង្ឃឹមថា ការផ្លាស់ប្តូរ​មេ​ប៉ូលិសអន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​អាច​នឹង​មាន​ការកែទម្រង់​ការងារ​ពិសេស​គឺ កាត់បន្ថយ​ការគាបសង្កត់​យកលុយ​របស់​មន្ត្រីនគរបាល ប្រចាំ​ច្រក​នេះ ។

​ប៉ុន្តែ​មិន​នឹកស្មាន​ថា​លោក​ប្រធាន​ថ្មី​ស៊ីលុយ​ធំ​ជាង​លោក​ប្រធាន​ចាស់ចឹង​ឡើយ​!​។ បើ​តាម​ការសង្កេត​របស់​ប្រជាពលរដ្ឋ​និយាយថា​៖​ចាប់តាំងពី​លោក ខឹម ចិ​ត្រា បាន​មក​ឡើងកាន់តំណែង ជា​ប្រធាន​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ជំនួស​លោក ស៊ឹម សំអាត ដែល​ល្បី​ខាង​ប្រព្រឹត្ត​អំពើ​ពុករ លួ​យ​ហើយ​ថែម ទាំង​សូកប៉ាន់​ពន្យា​កំណើត ដើម្បី​បាន​កាន់ តំណែង ធ្វើ​ជា​អនុប្រធាននាយកដ្ឋាន​ទទួល​ទិស​ទី​១​នៅ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោរ​ប្រវេសន៍ ដើម្បី​ឈាន​ទៅ​ពង្រឹង​អំណាច​ជា​បន្ត​ទៀត​។​

​ចំណែក​លោក ខឹម ចិ​ត្រា វិញ​ក៏​មិន​ណ​យ​ដែរ​ព្រោះ​ចាយ​សេវា​ក៏​មិន​ធម្មតា​ដែរ​ដើម្បី​បាន​មក​កាន់​ប៉ូស្តិ​ខ្លាញ់​មួយ​នេះ​នោះ​។ ចឹង​លោក ខឹម ចិ​ត្រា មិន​ត្រឹមតែ​បន្ត​ដើរ​តាម​គំរូ​អាក្រក់​របស់​លោក ស៊ឹម សំអាត ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បង្កើន​អំពើពុករលួយ​កាន់តែ​ខ្លាំង​ទ្វេរ​ឡើង​ផង​ក៏​ថា​បានដែរ​។​

​ជាក់ស្តែង​បន្ទាប់ពី​លោក​វរ​:​សេនីយ៍​ទោ ខឹម ចិន្ត្រា ឡើងកាន់តំណែង​ជា​មេ​ប៉ុស្តិ៍​នគរបាល​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គេ​សង្កេតឃើញថា លោក​នៅ​មិនទាន់មាន​វិធានការ​ទៅលើ​លោក សេម មករា នាយផ្នែក​សេនាធិការ​នគរបាល​ប៉ុស្តិ៍​អន្តោរ​ប្រវេ​សន៍ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​នៅ​ឡើយ ខណៈ​លោក សេម មករា កំពុង​ឃុបឃិត​គ្នា​ជាមួយ​លោក ម៉ៅ ម៉​យ និង​មន្ត្រីក្រោមឱវាទ​មួយចំនួនទៀត ជំរិត​ទារប្រាក់​ពី​កម្មករ​អូស​រទេះ​ពី​ប្រទេស​ថៃ​មក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​។​

​បច្ចុប្បន្ននេះ លោក ម៉ៅ ម៉​យ កំពុង​ដាក់​ប៉ុស្តិ៍​ជជុះ នៅ​ចំណុច​មាត់ទ្វា​អន្តរជាតិ ជំរិត​ទារប្រាក់​ពី​កម្មករ​អូស​រទេះ​ពី​ថៃ​មក​កម្ពុជា ដោយ​យក​ក្នុង ១​រទេះ ចាប់ពី ៥០០០​រៀល រហូតដល់ ២០០០០​រៀល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក សេម មករា បាន​ចាត់​ឲ្យ​មន្ត្រីក្រោមឱវាទ ដាក់​កុងត្រូលជជុះ​មួយកន្លែង​ទៀត នៅ​ចំណុច​រង្វង់​មូល​ក្រុង​ប៉ោយ​ប៉ែត ជាប់​កន្លែង​វាយ​ប័ណ្ណឆ្លងដែន (Boarder Pass) ជំរិត​ទារប្រាក់​ពី​កម្មករ​អូស​រទេះ​ពី​ប្រទេស​កម្ពុជា​ចូល​ទឹកដី​ថៃ ធ្វើ​មាន​ធ្វើ​បាន​បក្ខពួកនិយម​។​

​ប្រភព​ដដែល​បានឲ្យដឹងថា ទិដ្ឋាការ​ភ្ញៀវទេសចរ​ដែល​កំណត់​យ​ក​ត្រឹម​៣០​ដុល្លារ​ឬ​ស្មើ​ជាង​១២​ម៉ឺន​រៀល​នោះ គឺ​លោក ឯក បូរ៉ា និង​បក្ខពួក​តម្រូវឲ្យ​ភ្ញៀវទេសចរ​បង់លុយ​១២០០​បាត​ឬ​ស្មើនឹង​៣៦,៣​ដុល្លារ​។ សម្រាប់​ទិដ្ឋាការ​ធម្មតា​ដែល​កំណត់​យក​ត្រឹម​៣៥​ដុល្លារ​បែរជា​ឲ្យ​បង់​ដល់​ទៅ​១៥០០​បាត​ប្រហែល​៤៥,៥​ដុល្លារ ហើយ​ទិដ្ឋាការ​ពិសេស​ដែល​ត្រូវ​កំណត់​លើកលែង​ទិដ្ឋាការ​មិន​យក​លុយ​បែរជា តម្រូវ​ឲ្យ​ភ្ញៀវ​បង់លុយ​ដល់​១០០០​បាត​។​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឯក បូរ៉ា បានឲ្យដឹង​ថា​ក្រៅពី​នោះ លោក ឯក បូរ៉ា មានការ កាង​ភ្ញៀវ​នៅ​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​សៀម យក​ប៉ាស្ព័រ​មក​ប្រថាប់ត្រា​មុន​ហើយ​តម្រូវឲ្យ​បង់​លុយ​ជា​ក្រោយ​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ​របស់លោក​ឃឹម ចិ​ត្រា កាលពី​ពេល​ថ្មី​នេះ​លោក​ធ្លាប់​បាន​បកស្រាយ​ជា​សាធារណៈ​រួច​ម្ដង​ហើយ ថា​លោក យក​សេ​វ៉ា តែ​១០០​រៀល ប៉ុណ្ណោះ តែ​ការបកស្រាយ​នេះ​ក៍​ត្រូវបាន​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ​ផងដែរ​ព្រោះ​ប្រជាពលរដ្ឋ​និង​អាជីវករ​អ្នករកស៊ី​ចេញ ចូល​តាម​ច្រក​នេះ​មិន​ដែល​ចំណាយ​លុយ​ត្រឹម​១០០​រៀល​ដូច​លោក​ឃឹម ចិ​ត្រា បកស្រាយ​នោះទេ ។​

​ការ​មិន​ព្រម​កែទម្រង់​បែបនេះ​ប្រភព​ពី​មន្ត្រី​នគរបាល​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ មួយចំនួន​បង្ហើប​ឲ្យដឹងថា ការដែល​លោក ខឹម ចិ​ត្រា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសា​រអាង​មាន​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ​អគ្គនាយកនៃ​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍ ជា​បង្អែក​ដ៏​រឹងមាំ​។ ព្រោះ​ប្រសិនបើ​គ្មាន​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ ជា​បង្អែក​រឹងមាំ​ទេនោះ គឺ​លោក ខឹម ចិ​ត្រា នាយ​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត មិន​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​កំរោល​ដូច​សព្វថ្ងៃ​នេះ​ឡើយ​។​

​គួរ​រំលឹក​ដែរ​ថា ថ្មីៗ​កន្លងទៅ​នេះ​ថ្នាក់ដឹកនាំ​ក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​កោះហៅ​លោក ខឹម ចិ​ត្រា មក​សាកសួរ​ជុំវិញ​រឿងអាស្រូវ​ពុករលួយ​ដែល​បណ្ដាញ​ព័ត៌មាន​នានា​បាន​ចុះផ្សាយ​និង​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​។ ក៏​ប៉ុន្តែ​ក្រោយ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កោះហៅ​លោក ខឹម ចិ​ត្រា គឺ​លទ្ធផល​សូន្យ​លោក ខឹម ចិត្រា​នៅតែ ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ហើយ​លោក គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​។​ហេតុនេះហើយ​ទើប​លោក ខឹម ចិ​ត្រា នាយ​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត និង​បក្ខពួក​កំពុង​បង្កើន​សកម្មភាព​នៃ​អំពើ​ពុករលួយ​យ៉ាង​កំរោល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​មាន​ការអំពាវនាវ​ឲ្យ​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​លោក ខឹម ចិ​ត្រា ជា​បន្ទាន់​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ