សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តើ​បុគ្គល ហួន ធី​ជា ន៎​ណា​? បានជា​អាចដឹកនាំ​បញ្ជា​កងកម្លាំង​នគ​បាល​ស្រុក​ក្រគរ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ឆ្លង​ដែន​សមត្ថកិច្ច​រហូត​ដល់​ស្រុក​កណ្ដៀង​គ្មាន​ការ​សហការ​ពី​មន្ត្រី​នគរបាល​ស្រុក​កណ្ដៀង​និង​មន្ត្រី​ជំនាញ​មន្ត្រី​អាជ្ញាធរ​និង​ស្ថាប័ន​តុលាការ​ទាល់តែ​សោះចឹង​

​តើ​បុគ្គល ហួន ធី​ជា ន៎​ណា​? បានជា​អាចដឹកនាំ​បញ្ជា​កងកម្លាំង​នគ​បាល​ស្រុក​ក្រគរ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ឆ្លង​ដែន​សមត្ថកិច្ច​រហូត​ដល់​ស្រុក​កណ្ដៀង​គ្មាន​ការ​សហការ​ពី​មន្ត្រី​នគរបាល​ស្រុក​កណ្ដៀង​និង​មន្ត្រី​ជំនាញ​មន្ត្រី​អាជ្ញាធរ​និង​ស្ថាប័ន​តុលាការ​ទាល់តែ​សោះចឹង​

ពោធិ៍សាត់ ៖ គេ​ល្បី​រន្ទឺ​យូ​ឆ្នាំ​មក​ហើយ​ថា ឈ្មោះ ហួន ធី រស់នៅ​ភូមិ​ប្រាំ ឃុំ​កំពង់​លួង​ស្រុក​ក្រគរ​ខេត្ត​ពោធិ៍សាត់​គឺជា​ជនជាតិ​យួន​ប្រើ​ឈ្មោះ​ខ្មែរ​ហើយ​ពូកែ​ខាង​អែបអប​សមត្ថកិច្ច​ដើម្បី​កាង​និង​រត់ការ​បទល្មើស​នេសាទ​ដែល​ប្រើ​ឧបករណ៍​អូស​អួន អូស​យ៉ាំ​កា​វរុញ​ស៊ី​ប​រៀងរាល់ឆ្នាំ​ដើម្បី​ប្រមូល​លុយ​រាប់សិប​ម៉ឺន​ដុល្លារ​យក​អោយ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ជលផល​ខេត្ត​ពោធិ៍សាត់ ។

​ឥឡូវនេះ​បែ​ជា​ឮ​ថែម​មក​ថា​អុង​(​លោក​) ហួន​ធី​នេះ​ត្រូវបាន​គេ​តម្លើង​សិទ្ធិ​អោយ​មាន​អំណាច​កាន់តែ​ធំ ដែល​អាច​ដឹកនាំ​កម្លាំងប្រដាប់អាវុធ​បង្ក្រាប និង​ឃ្លាំ​មើល​បទល្មើស​នេសាទ នៅលើ​បឹង​ទន្លេសាប ថែម​ទៅទៀត​?​តែ​មិនមែន​ជា​សមត្តកិច្ច​នគរបាលឬ​យោធា​ស្អី​នោះទេ ។​

​ជា​ជន​ស៊ីវិល ឈ្មោះ ហួន ធី មាន​អាចដឹកនាំ​កម្លាំងប្រដាប់អាវុធ ឃ្លាំមើល និង​បង្ក្រាប​បទល្មើស​បែបនេះ​ធ្វើឲ្យមាន​ការព្រួយបារម្ភ​ពី​ប្រជា​ពលរដ្ឋ​ថា វា​បានប្រែក្លាយ​ពី​ការបង្ក្រាប​បទល្មើស ទៅ​ជា​កសាង​បទល្មើស​ទៅវិញ​ទេ​តើ ។

​តើ​អភិបាលខេត្ត​ពោធិ៍សាត់ លោក​ម៉ៅ ធនិន​ក្នុងនាម​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​មាន​បានដឹង​រឿង​នេះ​ដែរ​ឬទេ​?​។ ព្រោះ​បើ​យោងតាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ខ្លះ​អះអាងថា ការ​ដែល​ឈ្មោះ ហួន ធី​នេះ​អាច​ធ្វើ​ព្យុះ ធ្វើ​ភ្លៀង​បាន​តាម​អំពើ​ចិត្ត​យ៉ាង​ដូច្នេះ ព្រោះ​មាន​អំណាច​ពី​ថ្នាក់​ខេត្ត​ជា​អ្នកបញ្ជា​ទើបុ​គ្គល​រូបនេះ​ហ៊ាន​ធ្វើ​ទៅ​កើត​។​

​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ កន្លង​ទៅ​ថ្មីៗ​នេះ បុគ្គល​ខាងលើ បាន​ដឹកនាំ​កម្លាំង​មន្ត្រីនគរបាល​ស្រុក​ក្រគរ​៣​នាក់​ចុះ​ឃ្លាំមើល និង​បង្ក្រាប​បទល្មើស​នេសាទ​មក​ដល់​តំបន់​កោះ​ក្អែក ស្ថិត​ក្នុងស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​ទៅវិញ ។ ដោយមាន​មន្ត្រីនគរបាល​មកពី​ស្រុក​ក្រគរ ហែរ​ហម​អមដំណើរ​ផង​លោក ហួន ធី មក​ឃ្លាំមើល និង​បង្ក្រាប​បទល្មើស​នៅក្នុង​ស្រុក​កណ្តៀង​ហួស​ដែន​សមត្តកិច្ច​ចឹង តើ​លោក​ហួន ធី​មាន​ដឹងខ្លួន​ថា វា​ជា​ទង្វើ​ខុស​ច្បាប់​ដែរ​ឬទេ​? ។​

​ប្រជាពលរដ្ឋ បានរិគ​ន់​និងដាក់​ការសង្ស័យថា បុរស​ឈ្មោះ ហួន ធី នោះ ទំនងជា​មាន​ផ្លាក​បញ្ជារ​ពី​ថ្នាក់ដឹកនាំ​ខេត្ត ទើប​អាច​ធ្វើ​សកម្មភាព​ឆ្លង​ដែន​សមត្ថកិច្ច​បាន​ដោយ​សេរី​យ៉ាងនេះ​? ។​

​សួរថា​តើ​ក្នុង​ក្នុងនាម​កងកម្លាំង​សមត្ថកិច្ច​របស់​កម្ពុជា​និង​ក្នុងនាម​ជានគ​បាល​របស់​ខេត្ត​ពោធិ៍សាត់​ដែល​មាន​លោក​សារុន ច័ន្ធី​ជា​ស្នងការ​នៃ​ស្នងការដ្ឋា​ន​នគ​បាល​ខេត្ត​តើ​លោក​ខ្វះ​កម្លាំង​ធ្វើការ​ណាស់​ទៅ​ឬ​បាន​ជា​ទៅ​យក​យួន​ដែល​ជា​ជន​ស៊ីវិល​អោយ​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​បទល្មើស​ទៅ​វិញ ?​ឬ​មួយ​មន្ត្រី​នគ​បាល​ខេត្ត​ពោធិ៍សាត់​ទាំងអស់​សុទ្ធតែ​ជា​មនុស្ស​គ្មាន​សមត្ថភាព ឬក៏​ជា​ទីងមោង​បានជា​បណ្ដែតបណ្ដោយ​អោយ​ធ្វើបែបនេះ​?​។​

​បើ​យោង​តាម​ច្បាប់​សម្រាប់​កម្លាំង​សមត្ថកិច្ច ដែល​ឆ្លង​ដែន​ពី​ស្រុក​ក្រគរ ចូល​ធ្វើ​សកម្មភាព​ដល់​ស្រុក​កណ្តៀង​ដោយ​មិន​បាន​សហការ គឺជា​រឿង​ខុសច្បាប់​ធ្ងន់ធ្ងរ​ណាស់ ។​ចុះ​បើ​វា​ជា​សកម្មភាព​ចល័ត​ទព័វិញ​គ្រោះថ្នាក់​យ៉ាង​ណា​?​។ អស់លោក​ជា​ថ្នាក់ដឹកនាំ​ខេត្ត​ពោធិ៍សាត់ គួរ​ពិចារណា​រឿង​នេះ​ឡើង​វិញ​តិច​មើល ។ បើទោះជា​យ៉ាងណា​ក៏​ត្រូវ​មាន​កម្លាំង​សហការ​ពី​នគ​បាល​ល​ស្រុក​កណ្ដៀង​និង​មាន​អាជ្ញាធរ​ខេត្ត ស្រុក​និង​មន្ត្រី​ជំនាញ​ចូលរួម​ព្រម​ទាំ​មាន​ការចង្អុលបង្ហាញ​ពី​ព្រះរាជអាជ្ញា​ផងដែរ​។​

​មន្ត្រី​នគរបាល​ស្រុក​ក្រគរ​មួយរូប​អះអាងថា ចំណាត់ការ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ធ្វើបែបនេះ ធ្វើឲ្យ​មន្ត្រីនគរបាល​ថ្នាក់​ស្រុក​វិលវល់​អស់​និង​មាន​អារម្មណ៍​ច្របូកច្របល់​រក​គោលដៅ​កំណត់​ច្បាស់លាស់​គ្មាន អាង​តែ​ខ្លួន​ជា​អ្នកធំ​មាន​អំណាច ចង់​មាន​សឹទ្ធិ​ធ្វើ​អីចេះ​តែប្រើ គឺ​ចេះ​ប្រើ​គ្មាន​ចេះ​គិត​។ ម្យ៉ាងទៀត ការ​ដែល​យក​ជន​ស៊ីវិល​ដែល​ជា​ជនជាតិ​យួន​ធ្វើការ​យ៉ាង​ដូច្នេះ វា​ហាក់ដូចជា​បំពាន​ធ្ងន់ធ្ងរ​ទៅលើ​កម្លាំង​សមត្ថកិច្ច​ទៀតផង ។

​ករណីនេះ ត្រូវបាន​មន្ត្រី​នគ​បាល​មួយរូប​ក្នុង​លក្ខ័ណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា ខ្លួន​បាន​រាយការណ៍​ទៅ​ស្នងការ​នគរបាល​ខេត្ត និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់​រួចហើយ ចំពោះ​ការ​ដែល​បុរស​ម្នាក់​ឈ្មោះ ហួន ធី អាច​អូស​កម្លាំង​ចេញពី​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ចុះ​ទៅ​ធ្វើ​សកម្មភាព​រហូតដល់​ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់​នេះ​។

​បើ​ទោះជា​យ៉ាងនេះ​ក៏ដោយ មិនទាន់មាន​សេចក្តីរាយការណ៍​អំពី​ប្រតិកម្ម​ឬ​ចំណាត់ការ​ណាមួយ​របស់​ថ្នាក់ដឹកនាំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​នៅ​ឡើយ ។​

​បុរស​ឈ្មោះ ហួន ធី ត្រូវ​គេ​សង្ស័យថា មាន​ជាប់ជំពាក់​វា​ក់វិន​សែស្រឡាយ​ជនជាតិ​វៀតណាម ។ បុរស​នេះ ត្រូវ​ប្រជាពលរដ្ឋ​រស់​នៅលើ​បឹង​ទន្លេសាប អះអាងថា ជា​អ្នក​ជួញ​ក្តី ឬក៏​ជា​អ្នករត់​ការសម្របសម្រួល ក្នុង​ការប្រព្រឹត្ត​បទល្មើស​នេសាទ​ទៀ​ផង​។

​ជន​ទាំងឡាយ​ណា ដែល​ត្រូវ​ឈ្មោះ​ហួន ធី​មើលឃើញថា ជា​សំរាម​នៅក្នុង​ភ្នែក​របស់​គេ​មិនយូរ​មិនឆាប់ មុខ​ជា​ត្រូវ​ប្រឈម​នឹង​ការកម្ទេច​ឧ​ករណ៍នេសាទ​ចោល ដោយ​កម្លាំង​សមត្ថកិច្ច​ជាមិនខាន ។ ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ថា​ហួន ធី ពីមុន​ជា​អ្នក​ជួញក្តី​ល្បីល្បាញ​នៅ​ខេត្តសៀមរាប ទំនង​ជា​អស់​ផ្លូវ​ដើរ ក៏​បាន​បន្តដំណើរ​មក​ដល់​ខេត្ត​ពោធិ៍សាត់​ម្ដង​.​។​

​ប្រភព​បាន​រាយការណ៍​ថា បុគ្គល​ម្នាក់​នេះ មានអំណាច និង​ឥទ្ធិពល​ខ្លាំង​ទៅលើ​ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប ក៏​ព្រោះតែ​គាត់​ជា​អ្នក​ដែល​អាច​ស្វែងរក​ប្រភព​ហិរញ្ញវត្ថុ​ឲ្យ​ថ្នាក់ដឹកនាំ​បាន​យ៉ាងច្រើន​។ ដូច្នេះហើយ បានជា​គេ​អាច​បញ្ជា​កម្លាំង​ប្រដាប់អាវុធ​ឆ្លង​ស្រុក ឆ្លង​តំបន់​បាន ដូច​ករណី​ខាងលើ បែបនេះ​។

​មហាជន​កំពុង​សង្ឃឹម​រង​ចាំ​មើល​និង​ជឿជាក់ថា លោកស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ ក៏ដូចជា​ស្ថាប័ន​អយ្យការ អម​សាលាដំបូង​ខេត្ត​ពិតជា​នឹង​ចុះ​ត្រួតនិនិត្យ​ករណី​បុគ្គល​ហួន ធី នេះ​ឡើង​វិញ ដើម្បី​ឲ្យដឹងថា តើ​អ្វី ជា​ឥទ្ធិពល​នៃ​អំណាច​ពិតប្រាកដ​របស់​ថ្នាក់ដឹកនាំ​ណា​ម្នាក់ បានជា​អាច​ហ៊ាន​ដឹកនាំ​កម្លាំងប្រដាប់អាវុធ​បញ្ជា​ឆ្លង​ស្រុក​បាន​ដោយ​សេរី​បាន​យ៉ាង​ដូច្នេះ ៕

Filed in: ព័ត៌មានជាតិ