សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​សំបូរ ខេត្ត​ក្រចេះ ទៅ​ខេត្ត​ត្បូងឃ្មុំ​ដំណើរការ​យ៉ាង​រលូន​និង​ស្រាក់​ស្រ​សាំ​

សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​សំបូរ ខេត្ត​ក្រចេះ ទៅ​ខេត្ត​ត្បូងឃ្មុំ​ដំណើរការ​យ៉ាង​រលូន​និង​ស្រាក់​ស្រ​សាំ​

​ខេត្ត​ក្រចេះ ៖ ទោះបី​មាន​បទបញ្ជារ​របស់​ស​ម្តេច​អគ្គ​សេនា​បតិ​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ការបញ្ឈប់ ទប់ស្កាត់ និង បង្ក្រាប​រាល់​បទល្មើស​ព្រៃ​ឈើ​យ៉ាងណាក៏ដោយ គឺ​នៅតែ​មាន ឈ្មួញ​ខិលខូច​លបលួច​ប្រព្រឹត្ត​​បទល្មើស​ព្រៃឈើ​នេះ​បាន​ជា​ហូរហែរ ដោយ​ពុំ​មាន​អាជ្ញាធរ​មាន​សមត្តកិច្ច​ចុះ​បង្ក្រា​បបាន​ទាន់​ហេតុ​ការ​ឡើយ​។​

​ជាក់ស្តែង​នៅ​ថ្ងៃទី​២២ ខែ​កក្ដ​ដា ឆ្នាំ​២០១៦​នេះ តាម​ប្រភព​ច្បាស់ការ​មួយ​បានឲ្យ អ្នកសារព័ត៌មាន​យើង ដឹងថា មាន​ករណី​ដឹកឈើ​ខុសច្បាប់​មួយ បាន​ប្រព្រត្ត​ឡើង​នៅ​ចំណុច​ភូមិ​រលួស ឃុំ​រលួស ស្រុក​សំបូរ​ខេត្ត​ក្រចេះ ដឹក​តាម​គោយន្ត​ឬ កាលេ​ថង​ចេញ​ទាំង​ខ្សែៗ កាត់​តាម​ទី​រួម​ខេត្ត​ក្រចេះ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ ដោយ​ពុំ​មាន​ឃើញ​សមត្ថកិច្ច​ជំនាញ​​​ខាង​មេព្រៃ​ណា​ចុះ​មក​បង្ក្រាប ឬ​ទប់ស្កាត់​នោះទេ ។ មិនដឹង​ថា​ពួកគាត់​មើលមិនឃើញ ឬ​ធ្វើ​ជា​មើលមិនឃើញ ដោយ​ប្រការ​ណាមួយ​ឬ​យ៉ាងណា​? នេះ​ជា​ចម្ងល់​របស់​ប្រជា​ពល​យើង​ដែល​បានលើកឡើង ។​

​តើ​មន្ត្រី​ជំនាញ​ព្រៃឈើ​ទាំងនោះ មាន​បាន​យក បទបញ្ជា​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់​បទបញ្ជា​ឲ្យ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យខាងតែបា​នរាល់​បទល្មើស​ព្រៃឈើ ឬ​ឈ្មួញ​ដឹកឈើ​តាម​គ្រប់​រូបភាព​ណាក៏ដោយ ត្រូវ​បង្ក្រាប​ឱ្យបាន​ម៉ឺង​មាត់ ដែល​សម្ដេច​បាន​ចេញ​នា​ពេល​កន្លងមក​នោះ​ទៅ​អនុវត្ត​ដែរឬទេ​? ទើប​ករណី​នេះ​នៅតែ​បន្ត​កើតមាន​ជា​ហូរហែរ​បែបនេះ ៕​

 

IMG-20160722-WA0057

Filed in: ព័ត៌មានសំខាន់