សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តេជោព្រ​មានកម្លាំង​ប្រឆាំង​ដែល​កៀគ​រគ្នា​ប្រជុំ​តាម​ឡានក្រុង​ប្រុង​ធ្វើ​សកម្មភាព​គាំទ្រ​លោក​សមរង្ស៊ី​ចូល​ស្រុក​

​តេជោព្រ​មានកម្លាំង​ប្រឆាំង​ដែល​កៀគ​រគ្នា​ប្រជុំ​តាម​ឡានក្រុង​ប្រុង​ធ្វើ​សកម្មភាព​គាំទ្រ​លោក​សមរង្ស៊ី​ចូល​ស្រុក​

​ភ្នំពេញ​៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ព្រមាន​ធ្ងន់ៗ​ទៅលើ សកម្មជន​អតីតមន្ត្រី​បក្សប្រឆាំង ដែល​កំពុងតែ​ធ្វើ​សកម្មភាព កៀងគរ​សកម្មជន ប្រជុំ​តាម​រថយន្តក្រុង និង​រៀបចំ​សកម្មជន​មួយចំនួន ដើម្បី​ត្រៀម​ធ្វើ​កុបកម្ម ពេល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ។

​ក្នុងឱកាស​អញ្ជើញ​បើក ការដ្ឋាន​សាងសង់​សំណង់​ផ្សេងៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នា​ព្រឹក​ថ្ងៃទី​៣ មីនា​សម្ដេច​តេជោ ហ៊ុន សែន​ថ្លែង ថា​៖ អ្នក​ដែល​ចង់​ចេញ ធ្វើ​នយោបាយ​គេ​ចង់ ប៉ុន្តែ​មាន​អ្នកខ្លះ​កំពុង​រៀបចំ ប្រជុំ​តាម​រថយន្ត សូម្បី​តែ​ប្រជុំ​នៅ​បឹង​ត្រកួន ខេត្ត​បន្ទាយមានជ័យ មាន​មេក្លោង​ឈ្មោះ រ័ត្ន សុធី ។​

​ពាក់ព័ន្ធ​ឈ្មោះ​រត្ន័សុធី​នេះ សម្ដេច​តេជោ​ផ្ដាំ វិញ​ថា កុំ​ធ្វើឲ្យ​សោះ​រឿង​ប្រជុំតាម​រថយន្ត ដើម្បី​កៀងគរ​សកម្មជន ត្រៀម​ធ្វើ​កុបកម្ម ពេល​លោក សម រង្ស៊ី ចូល​ស្រុក ប្រយ័ត្ន​ជាប់​ខ្នោះ ។ “​ហើយ​នៅ​នេះ ស្រី​មួយ​ដើរតួ​ខ្លាំង ប្រជុំ​តាម​ឡាន​តែម្ដង ថ្ងៃមុន​ប្រជុំ​ចេញពី​ភ្នំពេញ ទៅ​ភ្នំ​តា​ម៉ៅ (​ខេត្តតាកែវ​) ឥឡូវ​កំពុង​ដំណើរការ​រៀបចំ​បន្តទៀត សកម្ម​ខ្លាំងណាស់ ប្រយ័ត្ន​នាង​! បើ​ជា​ជ្រុល​ធ្វើ​ចេញ មុខ​ធ្វើ​តែម្ដងទៅ ហើយ​កុំ​ណា​អា​ចាត់តាំង បណ្ដាញ​លួចលាក់ ដើម្បី​ត្រៀម​រៀបចំ​កុបកម្ម អត់​ត្រូវបាន​អនុញ្ញាត ហើយ​មិន​ត្រូវបាន​លើកលែង​ដាច់ខាត ព្រោះនេះ​ជា​បែប​កុបកម្ម ព្រោះ​អា​នៅ​ខាងក្រៅ​ប្រកាសថា នឹង​មក​ចាប់ ហ៊ុន សែន ចឹងគេ​រៀបចំ​មួយ​សង្កាត់ ៥​នាក់ ផ្ដាំ​ឲ្យ​ហើយ ហើយ​មើល​មុខ​ហ៊ុន សែន ឲ្យ​ច្បាស់ និយាយ​អី​ធ្វើ​ហ្នឹង​” ។​

​សម្ដេច​តេជោ ក៏​បាន​ប្រតិកម្ម​ទៅកាន់​អ្នក​លើកឡើងថា មាន​ការចូល​ចាប់ខ្លួន សម្ដេច​ដល់​គេហដ្ឋាន​ថា “​ប៉ុន្តែ​ចាប់ ហ៊ុន សែន ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី បញ្ជា​ទ័ព និង​កម្លាំងប្រដាប់អាវុធ​ទូទាំងប្រទេស វា​ដូចជា​ងាយ​ពេក​ទេ​ដឹង ក្នុងពេល​ដែល​អតីត​មេបញ្ជាការ​មួយ​នេះ បញ្ជា​កងទ័ព​ចូល​ប្រយុទ្ធ មិន​ខ្លាច​ស្លាប់​អ្វី​ទាំងអស់ ហើយ​មិនមែន​ជា​មេទ័ព​ទេ គឺជា​អ្នកបង្កើត​ទ័ព​តែម្ដង​” ។​ ​សម្ដេច​បន្ថែមថា កាលពី​សម័យ​ប៉ុល ពត គឺ​ពួក​នេះ​ចង់​សម្លាប់​សម្ដេច រហូត​ដល់​យក​បេ​៤០ មក​បាញ់​សម្ដេច ប៉ុន្តែ​សម្ដេច​នៅតែ​មិន​ស្លាប់ ។ សម្ដេច​ថា សម្ដេច​ចុះ​ទៅ​ប្រយុទ្ធ​នៅ​សមរភូមិ មិន​ខ្លាចញញើត​សូម្បី​តែ​បន្តិច​ផង រឿង​អ្វី​ឲ្យ​ចាប់ខ្លួនងាយៗ ស្មាន​តែ​កងទ័ព តាម​អ្នក​ណា​ផ្សេង ។​

​ក្រៅពី​ការព្រមាន​សម្តេច​តេជោ ហ៊ុន សែន ក៏ បាន​ប្រកាស​ពី​ឱ​សានុវាទ​សម្រាប់ អ្នក​ដែល​ត្រូវបាន គេ​បិទ​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​ចង់​ចូល​ធ្វើ​នយោបាយ​ឡើង​ផងដែរ​។​សម្តេច​បាន​អំពាវនាវ សូម​ប្រញាប់​ដាក់​ពាក្យ​ស្នើសុំ នៅ​ក្រសួង​មហាផ្ទៃ ឲ្យបាន​មុន ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ បើ​មិន​ដូច្នោះ​ទេ នឹង​ត្រូវ​រង់ចាំ​ដល់​ខែ​វិច្ចិកា ឆ្នាំ​២០២២ ទើប​អាច​ចូល​ធ្វើ​នយោបាយ​វិញ​បាន ព្រោះ​បើ​ដាក់​ពាក្យ​ស្នើសុំ ក្រោយ​បុណ្យចូលឆ្នាំថ្មី សម្តេច​នឹង​មិន​អើពើ​នោះទេ​។​

​សម្តេច​បាន​ប្រកាសថា ការ​ដាក់​ពាក្យ​ស្នើសុំ​ធ្វើ​នយោបាយ​ឡើង​វិញ នឹង​បិទ​នៅ​មុន​ឬ​ក្រោយ ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​។ សម្តេច​បាន​សង្កត់ធ្ងន់​ថា នឹង​មិន​មាន​ការសម្របសម្រួល ខាង​នយោបាយ​ណាមួយ ឬ​ការលើកលែង ការចោទប្រកាន់​ណាមួយ​នោះទេ ព្រោះ​នេះ​មិនមែន​ជា​រឿង​នយោបាយ​ទេ ប៉ុន្តែ​គឺជា​រឿង​ផ្នែក​ច្បាប់​។​

​សូម​បញ្ជាក​ដែរ​ដា​នៅ​ថ្ងៃនេះ​តាមរយៈ​ហ្វេ​សប៊ុក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ធ្វើ​ការអំពាវនាវ​ឲ្យមាន​ការដោះលែង​លោក​កឹម​សុខា​ដែល​ឃុំខ្លួន​១៨​ខែ​ហើយ​មិនទាន់​មាន​ការកាត់ទោស​និង​សុំ​ឲ្យ​អន្តរជាតិ​ចាតិ​វិធានការតឹ​រ៉ឹង​លើ​រាជរដ្ឋាភិបាល​ផង​ដែរ​។​លោក​កឹម​សុខា​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៧​កញ្ញា​ឆ្នាំ​២០១៧​ដោយ​ចោទ​ថា​មាន​ផែនការ​ក្បត់ជាតិ​ដោយសារតែ​ឃ្លិប​វិដេអូ​មួយ​ចេញ​កាលពី​ឆ្នាំ​២០១៣​។​

 

Filed in: ព័ត៌មានជាតិ