សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ជិន និត​ជា​មន្ត្រី​យោធា​ផង​ជា​ឈ្មួញ​ឈើ​ផង រកស៊ី​ឈើ​យ៉ាង​សកម្ម​នៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ​មន្ត្រីខេត្ត​និង​ជំនាញ​បើ​កដៃ​

លោក​ជិន និត​ជា​មន្ត្រី​យោធា​ផង​ជា​ឈ្មួញ​ឈើ​ផង រកស៊ី​ឈើ​យ៉ាង​សកម្ម​នៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ​មន្ត្រីខេត្ត​និង​ជំនាញ​បើ​កដៃ​

ខេត្ត​ពោធិ៍សាត់​ ៖​ តើ​លោក​ម៉ៅ ធនិន​អភិបាលខេត្ត​ពោធិ៍សាត់​ក្មួយ​ប្រសារ​នាយករដ្ឋមន្ត្រី​មាន​បានដឹង ម្សៀ​ព្រិន្ទបាលឯក ជិន និត មន្ត្រី​យោធា​កងពលតូច​អន្តរាគមន៍​លេខ ១៤ (​បាយ​ឃ្លះ​) ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ចេញពី​ស្រុក​ភ្នំ​ក្រវ៉ា​ញ​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ ជា​រៀង​រាល់​ពេល​យប់​ដែឬទេ​?​។​ឬ​ដឹង​ដែរ​តែ​ធើ​មិនដឹង​ដើម្បី​លាភសក្ការៈ​?​។​

​សេចក្ដីរាយការណ៍​ពី​ស្រុក​ភ្នំ​ក្រវ៉ា​ញ​បានឲ្យដឹងថា​៖ បច្ចុប្បន្ន​នេះ​មាន​មេ​ឈ្មួញ​ឈើ​ឈ្មោះ ជិន និត ជា​មន្ត្រី​យោធា អង្គភាព​កងពលតូច​លេខ​១៤ ឈរជើង (​បាយ​ឃ្លះ​)​នៅ​ខាងលិច​ស្ពាន​ទ្វារ​ម្អម កំពុង​បញ្ចេញ​សកម្មភាព​យ៉ាង​សកម្ម​ដឹក​ឈើប្រណិត ហើយ​មិន​មាន​ការរំខាន​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​ឡើយ​ដែល​ប្រការ​នេះ​គេ​ជឿ​ថា​បាន​ច្រះច្រម​ហើយ​មាន​ស្ងាត់​ចឹង​។​

​ជា​រៀងរាល់​យប់​គេ​សង្កេតឃើញ​ក្បួន​រថយន្ត​ដឹក​ឈើប្រណិត​សេរី​ទំនើបៗ​របស់​មេ​ឈ្មួញ​ឈើ​ឈ្មោះ​ជិន និត ដែល​មាន​រថយន្ត កាមរី​ហើម បា​ឡែន ហាយ​ឡិន​ឌើ និង ឡុច​ស៊ីស​ជា​ច្រើន​គ្រឿង​កំពុង​បញ្ចេញ​សកម្មភាព​ដឹក​ឈើប្រណិត​របស់ មន្ត្រី​យោធា​ឈ្មោះ ជិន និត នេះ​យ៉ាង​សកម្ម​ជា​រាងរាល់ថ្ងៃ​យប់​ចេញពី​ស្រុក​ភ្នំ​ក្រវ៉ា​ញ​ខេត្ត​ពោធិ៍សាត់ ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​ហើយ​បន្តដំណើរ​ឆ្ពោះ​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ ដោយ​សុ​វត្ថ​ភាព ។​

​សេចក្ដីរាយការណ៍​ផ្សេង​ទៀត​អះអាងថា​៖ ឈ្មួញ​ឈើ​ជា​មន្ត្រី​យោធា​ឈ្មោះ ជិន និត គាត់​រួម​និង​ឈ្មួញ​ឈើ​ផ្សេងទៀត​ដែល​មាន​ឈ្មោះ​ឌឿ​ម ឈ្មោះ​ណុប ឌី​ដែល​សុទ្ធ​ជា​ឈ្មួញ​ប្រកបមុខរបរ​រកស៊ី​ឈើប្រណិត​ដោយ​ខុសច្បាប់ មាន​លុយ​និង​មាន​ឥទ្ធិពល​ហើយ​មាន​(​ក្រុម​ចៃ​សង្គម​)​កាង​និង​រត់ការ​មើលផ្លូវ ទើប​មិន​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចេញមុខ​មក​ចាប់​ឬ​បង្ក្រាប​នោះឡើយ​។​

​លោក​ព្រិន្ទបាលឯក ជិន និត មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​មីនា​ឆ្នាំ​២០១៩ នេះ​អំពី​ករណិយ៍​ថា​តើ​របរ​រកស៊ីផ​សគា​ត់​មានច្បាប់​អនុញ្ញាត​ដែរ​ឬ​អត់​?​ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​។​

​ជុំវិញ​សេចក្ដីរាយការណ៍​ថា​លើក​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ភ្នំក្រវាញ ស្នើសុំ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ពេ​សិស​នាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​សូម​ពិនិត្យមើល​ផង​ទាន​។​
​អង្គភាព​ព័ត៌មាន​គេហទំព័រ​យើង សូម​ស្វាគមន៍​រងចាំ​ទទួល​ធ្វើកា​បកស្រាយ​ប្រសិនបើ​មាន​ប្រិត្តិកម្ម​ណាមួយ​នោះ​៕

Filed in: ព័ត៌មានជាតិ