សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាវុធហត្ថ​ចុះបង្ក្រាប​និង​ដកហូត​ឈើ​កកោះ​,​ឈើ​គគីរ​ប្រភេទ​ដុំ​និង​សន្លឹក​ចំនួន​២​រថយន្ត​ឡង់​គ្រីស័រ​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​

អាវុធហត្ថ​ចុះបង្ក្រាប​និង​ដកហូត​ឈើ​កកោះ​,​ឈើ​គគីរ​ប្រភេទ​ដុំ​និង​សន្លឹក​ចំនួន​២​រថយន្ត​ឡង់​គ្រីស័រ​ប្រគល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​

​រតនគិរី​ ៖ ​កម្លាំង​អាវុធហត្ថ​ខេត្ត​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​៣​ខែ​មិនា​ឆ្នាំ​២០១៩​នេះ​បាន​ចុះ​បង្ក្រាប​និង​ដកហូត​ឈើ​ក​កោះ​,​ឈើ​គគីរ​ប្រភេទ​ដុំ​និង​សន្លឹក​ចំនួន​២​រថយន្ត​ឡង់​គ្រីស័រ​ត្រង់​ចំណុច​ភូមិ​ហាត់ប៉​ក់​ឃុំ​ហាត់​ប៉ក់​ស្រុក​វ៉ើន​សៃ​ខេត្តរតនគិរី​។​

​លោក​វរសេនីយ៍ទោ ឃី សុខា ប្រធាន​មន្ទីរ​បច្ចេកទេស​និង​សន្តិសុខ​នៃ​ទីបញ្ជាការ​អ​-​ហ​ខេត្ត​បាន​ប្រាប់​សារព័ត៌មាន​ថា កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​រឹបអូស​ឈើ​ខាងលើ​នេះ​គឺ​មាន​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន​មេបញ្ជាការ​អ​-​ហ​ខេត្ត​និង​ដឹកនាំ​កម្លាំង​ចំនួន​១២​នាក់​ដោយ​លោក​វរសេនីយ៍ឯក​ផាន់ សុផាត​មេបញ្ជាការរង​ទទួលបន្ទុក​ក្រុម​ការងារ​បង្ក្រាប​ធនធាន​ធម្មជាតិ​។​

​លោក​វរសេនីយ៍ទោ​ឃី សុខា​ប្រាប់​បន្តថា​មុន​នឹង​ឈាន​ដល់​ការបង្ក្រាប​ករណី​ខាងលើ​នេះ​គឺ​យើង​បាន​ប្រើប្រាស់​បណ្តាញសំងាត់​តាមដាន​ជា​ប្រចាំ​រួច​សុំ​យោបល់​លោក​មេបញ្ជាការ​បង្កា​ប​ជាក់ស្តែង​តែ​ម្តង ។ លោក​វរសេនីយ៍ទោ​ឃី សុខា​បន្ថែម​ឲ្យដឹង​ទៀតថា ឈើ​ខាងលើនេះ មាន​ប្រភេទ​ដុំ​និ​សន្លឹក​ប្រភេទ​កកោះ​និង​គគី​រលាយ​គ្នា​ដែល​ឈ្មួញ​ប្រុង​ដឹក​ចូល​ក្រុង​បាន​លុង​។​បច្ចុប្បន្ន​រថយន្ត​ឡង់​គ្រីស័រ​២​គ្រឿង​ផ្ទុក​ឈើ​គគីរ​,​ឈើ​កកោះ​ច្រើន​ដុំ​និង​សន្លឹក​ត្រូវបាន​ប្រគល់​ឲ្យ​មន្ត្រីខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចាត់ចែង​បន្ត​នៅ​ព្រឹក​ថ្ងៃ​ទី​៣​ខែ​មិនា​ឆ្នាំ​២០១៩ ។ យ៉ាងណា​ក៏​ដោយ​ចំនួន​ឈើ​ពិតប្រាកដ​មិនទាន់​ដឹង​នៅឡើយ​ទេ រង់ចាំ​ធ្វើ​ការវាស់វែង​។​

​ប្រភព​ព័ត៌មាន​ដោយឡែក​ទៀត​បង្ហើប​ឲ្យដឹងថា សព្វថ្ងៃ​នេះ​ការ​លួច​ដឹក​ជញ្ជូន​ឈើ​មាន​ជើង​ខ្លាំង​២​នាក់​ត្រូវជា​កូនប្រុស​មន្ត្រី​ជាន់ខ្ពស់​នៅ​ខេត្ត​រតនគិរី ដែល​សមត្ថកិច្ច​ជំនាញ​និង​ស្ថាប័ន​ពាក់ព័ន្ធ​កន្លងមក​មិន​ហ៊ាន​ប៉ះ ៕
​ដោយ ៖ ចាប សំអាន​

Filed in: ព័ត៌មានជាតិ