សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ព្រៃ​អង់​តែ​ន​ក្នុង​ស្រុក​សន្ទុក​ទឹកដី​ខេត្ត​កំពង់ធំ នៅតែ​ទទួលរង​ការកាប់បំផ្លាញ​មាន​មន្ត្រី​បរិស្ថាន​ដូច​អត់​!

​ព្រៃ​អង់​តែ​ន​ក្នុង​ស្រុក​សន្ទុក​ទឹកដី​ខេត្ត​កំពង់ធំ នៅតែ​ទទួលរង​ការកាប់បំផ្លាញ​មាន​មន្ត្រី​បរិស្ថាន​ដូច​អត់​!

កំពង់ធំ ​៖​ ​ប្រជាពលរដ្ឋ​រាយការណ៍​ថា​នៅ​ពេលយប់​គោយន្ត​កន្ត្រៃ​នៅតែ​មាន​សកម្មភាព​ដឹកឈើ​មូល​មាន ចេញពី​តំបន់​ព្រៃ​អង់​តែ​ន​កាត់​មុខ​ស្នាក់ការ​បរិស្ថាន​អូ​តា​ព្រុំ​។

​បច្ចុប្បន្ន​ដែន​ព្រៃ​អង់​តែ​ន​ដែល​ជា​ព្រៃ​សម្រាប់​រង្វាស់​ទឹករ​វាលទំនាប​អាស៊ី​មូសុង​ទន្លេមេគង្គ ប្រទេស កម្ពុជា​ក្រោម​ការឧបត្ថម្ភ​ពី រាជរដ្ឋាភិបាល ជប៉ុន​នោះ បាននិងកំពុង​ទទួល​រង​ការកាប់បំផ្លាញ​កាន់តែ​រីក​រាលដាល ដែល​សាធារណជន​លើកឡើងថា​មាន​មន្ត្រី​បរិស្ថាន​ដូច​អត់​មាន បើ​នៅ​តែ​បែបនេះ គឺ​ខ្ទិច​គ្មាន​សល់ ជាពិសេស ដើម ឈើ​ធំៗ​។​

​ប្រជាពលរដ្ឋ​និយាយថា ខាង​ក្នុង​ដែន​ព្រៃ​អង់​តែ​ន​នេះ នៅ​កន្លែង​ខ្លះ​ត្រូវ​បាន​កាប់​រុករាន​យក​ដី​ថ្មីៗ ចំណែក​កន្លែង ចាស់​ខ្លះ​ទៀត ត្រូវ​បាន​កាប់​ពង្រីក​ហើយ​ដុតបំផ្លាញ ឯ​ដើម ឈើ​ធំៗ​ដែល​ពុំ​សូវ​មាន​តម្លៃ នៅជាប់​នឹង​ផ្លូវ ដែល​ពី មុន​នៅ​សេសសល់​១​ដើមៗ​នោះ ឥឡូវ​គឺ​បង្ហើយ​អស់ហើយ ចំណែកឯ បរិស្ថាន​ឈ្មោះ ផល ប្រធាន​ស្នាក់ការ​អូ​តា​ព្រុំ​និង​ប្រធាន​ស្នាក់ការ​អូ​ដៃ​ជ្រៃ​ឈ្មោះ ខេង នៅ​ទីនោះ គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

​សមត្ថកិច្ច​គង​រាជ​អាវុធហត្ថ ស្រុក​សន្ទុក ធ្លាប់​បាន​បង្ក្រាប​ឈើ ហ៊ុប​ជ្រុង​ហ៊ុប​មូល ជា​បន្តបន្ទាប់ ដែល​ជន ទុច្ចរិត ដឹកជញ្ជូន​មក​លាក់ទុក នៅ​មូលដ្ឋាន​ឃុំ​កំពង់ថ្ម ក្នុងភូមិ​ស្នោ​ខ្លី ក៏​ទទួលស្គាល់​ថា បទល្មើស​នេះ គឺ​ដឹក​ចេញពី​ព្រៃ​អង់​តែ​ន​មែន​។​

​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ឬ​ស្សី​និង​ភូមិ​កំពុប​អំបិល​ក្នុង​ទឹកដី​ស្រុក​សន្ទុក​បានឲ្យដឹងថា ក្នុង​មួយ​យប់ៗ​គោយន្ត​កន្ត្រៃ​ដឹកឈើ​មូល​និង​ជំនៀរ​ពុះ​មិន​ក្រោម​ពី ៣០​ទៅ​៤០​គ្រឿង​ទេ​ដែន​ដឹក​ចេញពី​តំបន​ព្រៃ​អង់​តែ​ន ដែល​ជា​ព្រៃ​ការពារ​ដោយ​មន្ត្រី​បរិស្ថាន របស់​លោក​សាយ​សំ​អាល់ ។​

Filed in: ព័ត៌មានសំខាន់