សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទា​ហ៊ាន​ផ្កាយ​បី​ទះកំផ្លៀង​ស្រី​ចំ​រឿង​ភោជនីយ៍ដ្ឋាន​បឹង​មាស​គឺ​ឧត្តមសេនីយ៍ឯក​ប៉ុល​ស៊ីនួន​!?

ទា​ហ៊ាន​ផ្កាយ​បី​ទះកំផ្លៀង​ស្រី​ចំ​រឿង​ភោជនីយ៍ដ្ឋាន​បឹង​មាស​គឺ​ឧត្តមសេនីយ៍ឯក​ប៉ុល​ស៊ីនួន​!?

ភ្នំពេញ ៖ មន្ត្រី​យោធា​ផ្កាយ​៣​ដែល​ទះកំផ្លៀង​ស្រី​ចំរៀង​ភោជនីយ៍ដ្ឋាន​បឹង​មាស​ដោយសារ​ប្រកែក​មិន​ព្រមទៅ​ដេក​ជាមួយ​កាលពី​យប់​ថ្ងៃ​ទី​២៧​កុម្ភៈ​ហើយ​លួច​ទៅ​ចរចារ​សង​៨​ពាន់​ដុល្លារ​អាមេរិក​ដើម្បី​បញ្ចាប់រឿង​ពេល​លោក​នាយឧ​ត្ត​ម​សេនីយ៍​ឈុំ​សុជាតិ​អ្នកនាំពាក្យ​ក្រសួង​ការពា​ជាតិ​ប្រកាសថា​៖​នឹង​វែកមុខ​នោះ​អា​ឡូ​វ​ត្រូវបាន​គេ​ស្គាល​ហើយ​គឺ​ឈ្មោះ​ប៉ុល​ស៊ីនួន​។​នេះ​បើ​តាម​ហ្វេ​សប៊ុក​លោកផែង​វណ្ណៈ​។

​លោក​ឧត្ដមសេនីយ៍​ផ្កាយ​៣ ប៉ុល ស៊ីនួន នាយទាហានជាន់ខ្ពស់​នៅ​ក្រសួង​ការពារជាតិ ដែល​សំបូរ​ទៅ​ដោយ​រឿងអាស្រូវ ត្រូវបាន​គេ​ស្គាល់​ថា ជា​ជនដៃដល់​ដែល​ប្រើ​ហិង្សា​លើ​នារី​អ្នកចម្រៀង​នៅ​ភោជនីយដ្ឋាន​បឹង​មាស​កាលពី​យប់​ថ្ងៃទី​២៧​ខែ​កុម្ភៈ ឆ្នាំ ២០១៩​។​

​លោក ផែង វណ្ណៈ​ដាក់​ជា​សំនួរ​ថា​៖ មហាជន​រង់ចាំ​មើល​ចំណាត់ការ​បន្ត​តើ​លោក​ឧត្ដមសេនីយ៍​ផ្កាយ​៣ ប៉ុល ស៊ីនួន ត្រូវ​រួចខ្លួន ឬ យ៉ាងណា ? គួរបញ្ជាក់​ថា​កន្លងមក​លោក​ផ្កាយ​៣ ប៉ុល ស៊ីនួន ធ្លាប់​ត្រូវបាន​គយ​ចាប់​ឡាន​អត់​ពន្ធ​ម្ដង​រួចមក​ហើយ​នៅ​ខេត្ត​បាត់ដំបង​។​សូមបញ្ជាក់​ថា​លោក​លោកនាយ​ឧត្តមសេនីយ៍ឈុំ​សុជាតិ​អ្នកនាំពាក្យ​ក្រសួង​ការពា​ជាតិ​ថា​នឹង​វែក​រក​មុខ​មុខ​ផ្កាយ​បី​វ៉ៃ​ស្រី​នោះ​ដែរ​។​អា​ឡូ​វ​មុខ​ត្រូវបាន​វែក​ហើយ​តើ​!​។​

​សូម​បញ្ជាក់​ដែរ​ថា ៖ យោង​ហ្វេ​សប៊ុក​របស់លោក ហង ឡុង ដែល​ត្រូវជា​ស្វាមី​របស់​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​គឺ​អ្នកនាង ច​ន ច័ន្ទ​ល័ក្ខិណា បាន​ឲ្យដឹង​នា​រសៀល​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៩​ថា​តារា​ចម្រៀង​ស្រី​ដែល​រង​អំពើហិង្សា​ដោយ​ការ​ទះកំផ្លៀង​ពី​មន្ត្រី​ទាហាន​ផ្កាយ​៣​នោះ​ពេលនេះ​នាង​ទទួលបាន​យុត្តិធម៌​ហើយ​ក្រោយពេល​ជន​បង្ក​ចូល​សម្រុះសម្រួល​ដោយ​ព្រម​សង​សំណង​ជំងឺ​ចិត្ត​នូវ​ទឹកប្រាក់​ចំនួន​៨​ពាក់​ដុល្លារ​។

​សូម​រម្លឹកថា កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់​ថ្ងៃទី​២៧ ខែ​កុម្ភៈ​ស្ថិតនៅ​ចំណុច​ភោជនីយដ្ឋាន​បឹង​មាស តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A​ក្នុង​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ មាន​រឿង​ដ៏​គួរឲ្យភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​លើ​នារី​ដែល​ជា​អ្នកចម្រៀង​ស្រស់​ស្អាត​ប្រចាំ​នៅ​ហាង​ខាងលើ ក្រោយពេល​ដែល​បុរស​ម្នាក់​អួតខ្លួន​ថា ជា​មន្ត្រី​យោធា​ពាក់​ផ្កាយ​៣ រួម​នឹង​បក្ខពួក​ប្រុស​-​ស្រី​៥​ឬ​៦​នាក់​ទៀត បាន​ជិះ​រថយន្ត​២​ទៅ​៣​គ្រឿង​មក​ចូល​ផឹកស៊ី​រួច​ក៏​ត្រូវបាន​លោក​ផ្កាយ​៣ ម្នាក់​ផ្ទុះ​កំហឹង ទះកំផ្លៀង​លើ​នារី​ជា​អ្នកចម្រៀង​ព្រោះ​រឿង​មិន​ព្រម​ទៅ​ដេក​ជាមួយ​ខ្លួន​។​

Filed in: ព័ត៌មានសំខាន់