សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចប់​កម្មវិធី​ការ ចោទ​មិត្តភក្តិ​ខ្លួន​ថា​បាន​លួច​លុយ​៤​លាន​រៀល តែ​ត្រូវ​មិត្តភក្តិ ប្តឹង​វិញ​ឲ្យ​សង​ជម្ងឺ​ចិត្ត​៦​ពាន់​ដុល្លារ​

ចប់​កម្មវិធី​ការ ចោទ​មិត្តភក្តិ​ខ្លួន​ថា​បាន​លួច​លុយ​៤​លាន​រៀល តែ​ត្រូវ​មិត្តភក្តិ ប្តឹង​វិញ​ឲ្យ​សង​ជម្ងឺ​ចិត្ត​៦​ពាន់​ដុល្លារ​

បន្ទាយមានជ័យ ​៖ ​រោងការ​មួយកន្លែង ដែល​ស្ថិតនៅ​ភូមិ​អន្លង់​វិល ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​កំពុងតែ​ល្បីល្បាញ​យ៉ាងខ្លាំង​ដោយសារតែ​កម្មវិធី​រៀប​អាពាហ៍ពិពាហ៍ មួយ​នេះ​បាន​ចោទប្រកាន់ ទៅ​លើ​ភ្ញៀវ​របស់ខ្លួន ដែល​ត្រូវជា​មិត្តភក្តិ​ស្និត​ស្នាល​របស់​កូនក្រមុំ ថា​បាន​លួច​លុយ​
៤​លាន​រៀល បន្ទាប់​ពី​ភ្ញៀវ​ក្នុង​កម្មវិធី​ចេញ​អស់​។

​កម្មវិធី​អាពាហ៍ពិពាហ៍​នេះ​បាន​ចាប់ផ្តើម កាលពី​ថ្ងៃ​ទី​០២/​កុម្ភៈ​/២០១៩ ដោយ​កូនកំឡោះ​មានឈ្មោះ ឃូ សក្ខី​នី​ន និង​កូនក្រមុំ​មាន​ ​ឈ្មោះ ស្មៀន ស្រី​ដឿ​ន ។​រីឯ​អ្នក​ដែល​ខាង​ម្ចាស់​កម្មវិធី​ចោទថា​លួច​លុយ​នោះ មានឈ្មោះ ញឿ​ម ផល្លី​ន​ភេទ​ស្រី​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ ក្រឡាញ់ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​ករណីយ៍​នេះ​លោក តុ​ន ប៊ុន​សិទ្ធ ដែល​ត្រូវជា​ឪពុក​ឈ្មោះ ញឿ​ម ផល្លី​ន ជនរងគ្រោះ​រង​ការ​ចោទ កំពុង​ដាក់​ពាក្យបណ្តឹង ទៅកាន់​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន ខេត្ត​បន្ទាយមានជ័យ ពី​បទ​បរិហារកេរ្ដិ៍ ទៅលើ​មនុស្ស​ចំនួន​៥​នាក់ ដែល​បាន​ចោទ​ទំលាក់កំហុស ទៅលើ​កូនស្រី​របស់​គាត់ ដោយ គ្មាន​ភស្តុតាង​គ្មាន​សាក្សី​បានឃើញ ព្រោះ​រឿងហេតុ​ដ៍​អាក្រក់​នេះ វា​ធ្វើឲ្យប៉ះពាល់ ដល់​កិត្តិយស​សេចក្តីថ្លៃថ្នូរ របស់​ក្រុម​គ្រួសារ ជា​ពិសេស​បាន​ធ្វើឲ្យ​ខួច​កេរ្តិ៍ឈ្មោះ អនាគត​កូនក្រមុំ​របស់គាត់​ផង​។​

​បុគ្គល​ទាំង​៥​នាក់ ដែល​ត្រូវ​ប្តឹង​នោះ ទី​១​មានឈ្មោះ សូ​នី សាវិន ភេទ​ស្រី ទី​២​មានឈ្មោះ សាវឿន​ហៅ​ង៉ិ ភេទ​ស្រី ទី​៣​មានឈ្មោះ កើ​ស សា​កាន ភេទ​ស្រី ទី​៤​មានឈ្មោះ ស្រួច សា​វន ភេទ​ស្រី​និង​ទី​៥​មានឈ្មោះ ស្រួច សាវឿន ហៅ​ចក់ ភេទ​ស្រី ដោយ​អ្នក​ខាងលើនេះ សុទ្ធតែ​ជាប់​សាច់ឈា​
​ម​បងប្អូន ជាមួយ​ម្ចាស់​ដើមការ និង​ជា​អ្នក​បាន​ចោទ អះអាងថា ឈ្មោះ​ញឿ​ម ផល្លី​ន​ជា​អ្នក​លួច​លុយ​។​

​កញ្ញា ញឿ​ម ផល្លី​ន បាន​បកស្រាយ​បំភ្លឺ​ជុំវិញ​ករណី​នេះ​ថា នាង​ពិតជា​មាន​ការ​ខ្មាស់អៀន​ខ្លាំង​ណាស់​ដោយសារ​ការចោទប្រកាន់​របស់​បុគ្គល​ខាងលើ ហ៊ាន​ធ្វើ​យ៉ាង​ងងើល​និង​បំពាន ដោយ​នាង​មិន​បាន​ប្រព្រឹត្ត នូវ​រឿង​ដ៏​សែន​ថោកទាប​ទាំង​នេះ​ឡើយ ម្យ៉ាងវិញទៀត​ករណីនេះ បាន​ធ្វើឲ្យ​នាង​ខ្មាស​គេ​ពេញ​ភូមិ​ស្រុក ហើយ​នាង​ថា​ទង្វើ​នេះ មិន​អាច​អត់អោន​បានឡើយ​។​

​កញ្ញា ញឿ​ម ផល្លី​ន បញ្ជាក់​ពី​ហេតុការណ៍ ដែល​ត្រូវ​គេ​ចោទ​ថា​លួច​លុយ យ៉ាង​ដូច្នេះ​ថា បន្ទាប់ពី​ចប់​កម្មវិធី​ការ នាង​បាន​ឡើង​ទៅលើ​ផ្ទះ​ដើម្បី​ទៅ​យក​ខោអាវ​ក្នុង​បន្ទប់ តែ​នៅក្នុង​បន្ទប់​នោះ​គឺ​មាន​ម្តាយ​កូនក្រមុំ​បាន​នៅ​ក្នុង​នោះ​ដែរ រួច​ហើយ​នាង​បាន​ដើរ​ជំរាបលា​មនុស្សម្នា​ជាច្រើន​នាក់​ទៀត​ផង ដើម្បី​ចេញ​មក​ផ្ទះ​វិញ ព្រម​ទាំង​ខាង​ម្ចាស់​ដើមការ បាន​ឲ្យ​សាច់ញាតិ​របស់​គាត់ យក​ម៉ូតូ​ដឹក​ជូន​ដល់​ផ្ទះ​ទៀត​ផង ។​ព្រោះ​អី​នាង​បាន​មកដល់​ផ្ទះ​របស់​ខ្លួន​វិញ តាំងពី​ម៉ោង​២​រសៀល រហូតដល់​ម៉ោង​៨​យប់ ទើប​ខ​ល​ទូរស័ព្ទ មក​ចោទថា​នាង​ខ្ញុំ​បាន​លួច​លុយ និង​ប្រើ​ពាក្យ​គម្រាមថា បើ​មិន​ឲ្យ​វិញ​ទេ គេ​នឹង​ហៅ​ប៉ូលិស​ឲ្យ​ចាប់​។​

​ក្នុងករណី​ដែល​បាន​ចោទប្រកាន់​នាង​ខាងលើ នាង​បាន​និយាយថា ប្រសិន​បើ​នាង​បាន​លួច​លុយ​គេ​មែន នាង​ហ៊ាន​ផឹកទឹកសម្បថ កុំថាឡើយ​១០​វត្ត ១០០​វត្ត​ដែល​ពូកែ​សក្តិ​សិទ្ធ ក៍​ហ៊ាន​ស្បថ​ដែរ​។​តែ​នាង​សំនូមពរ​ឲ្យ​អ្នកចោទខាង​លើ ទៅ​ស្បថ​ជាមួយ​ផង​។ ម្យ៉ាង​ទៀត​នាង​បញ្ជាក់ថា បើ​ខាង​អ្នកចោទ ឬ​នគរបាល សើ​ប​អង្កេត រកឃើញ​ថា​នាង​បាន​យកមែន កុំ​ថា​១​សង​នឹង​១០​ដង ទោះជា​ឲ្យ​សង​នឹង​១០០​ដង លើ​ចំនួន​លុយ​ដែល​បាត់ ក៍​ព្រម​ដែរ​។ ហើយ​នាង​សុខចិត្ត​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់​ថែម​តៀត​។​

​បើ​តាម​ការ​និយាយប្រាប់​របស់​នគរបាល បានឲ្យដឹងថា ការ​ចោទ​ខាងលើ ពុំ​មាន​ភស្តុតាង​ជាក់លាក់​ណាមួយ​ដាក់បន្ទុក​លើ​គេ​នោះទេ ការពិត​រឿង​នេះ​គ្រាន់តែ​មាន​ការសង្ស័យ​លើ​គេ​ប៉ុណ្ណោះ ថា​ចំនួន​លុយ​ដែល​បាត់​នោះ គឺ​៤​លាន​រៀល តែ ពេល​សួរដេញដោល មិនដឹង​បាត់​ប៉ុន្មាន​ពិតប្រាកដ នេះ​ប្រហែល​មកពី​ពលរដ្ឋ​យើង​មួយចំនួន មិន​យល់​ពី​ផ្លូវច្បាប់ ដោយ​គ្រាន់តែ​សង្ស័យ ចោទ​និង​ជេរ​គ្នា​ដូច​នៅ​សម័យមុន ដោយ​មិន​បាន​គិត​ពី​ផ្លូវ​ច្បាប់​បច្ចុប្បន្ន​។​

​ក្រោយ​ពី​ខាង​ជនរងគ្រោះ​ដាក់​ពាក្យបណ្តឹង ទាមទារ​សំណង​ជម្ងឺ​ចិត្ត​៦ ពាន់​ដុល្លា​រអា​មេ​រិច ចុង​ចម្លើយ​មិន​ព្រម​ច​ចារ បង់ថ្លៃ​ខួច​ខាត​កិត្តិយស​ដល់​ដើមបណ្តឹង​ជាដាច់ខាត ប្រហែល​ដោយសារ​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង រហូត​ខាង​អ្នក​ចោទ​គេ​ទាំង​៥​នាក់​ខាងលើ ដាក់​ពាក្យបណ្តឹង​នៅ​កន្លែង​ប៉ូលិស​វិញ ថា​ឈ្មោះ​ញឿ​ម ផល្លី​ន បាន​លួច​លុយ​គេ​ពិតប្រាកដ​។​

​សូមបញ្ជាក់​ថា​ដំណើររឿង​រាវ​ខាងលើ កាន់តែ​រីក​ធំ​ធំ​ហើយ ចាំ​មើល​បញ្ហា​នេះ តើ​ខាង​ណា​ត្រូវ​សង​ខាង​ណា​? បើ​ខាង​ក្រោម​អ្នក​ចោទ​គេ​គ្មាន​ភស្តុតាង​អ្វី​សំអាង​ទាំងអស់ ហើយ​ថែមទាំង​ហ៊ាន​ដាក់​ពាក្យបណ្តឹង​គេ​ទៀត​នោះ មិនដឹង​ថា​ពួកគាត់​អាង​អ្វី​ទេ​។​

​បើ​តាម​ការសាកសួរ​អ្នកច្បាប់ បាន​បកស្រាយ​ថា អ្នក​ចោទ​គេ​នេះ អាច​វ័ណ្ឌក​ខ្លួនឯង ដោយសារ​ពួក​គាត់​បាន​ប្រឹង​ចាប់​ពស់​ខាង​កន្ទុយ រឿងនេះ​នឹង​មាន​បទ​ចោទ​ពី​រ ប្រសិន​បើ​ខាង​អ្នកចោទ​៥​នាក់​ដាក់​ពាក្យបណ្តឹង​ថា​គេ​លួច តែ​បើ​គ្មាន​អ្វី​ដាក់បន្ទុក រក​មិនឃើញ​បទល្មើស​ទេ​នោះ (​ទី​១​បទ​បរិហាកេរ្តិ៍ )​និង​ទី​២
​ត្រូវ​គេ​ប្តឹង​ពីបទ​(​បណ្តឹង​បរិហារ​បង្កាច់​កេរ្ដិ៍​)​បទ​នេះ​ត្រូវ​មានទោស និង​ពិន័យ​ជា​ទឹកប្រាក់​។​

​លោក​សិទ្ធ ឡោះ ស្នងការរង​ខេត្ត​បន្ទាយមានជ័យ បាន​សំនូមពរ​ដល់​ភាគី​ទាំងពីរ សូមឲ្យ​មាន​ការបន្ទន់​ឥរិយាបថ​រៀងខ្លួន កុំឲ្យ​បន្តរឿង​វែងឆ្ងាយ ហើយ​ប្រាប់​ដល់​គា​គី​ខាង​អ្នកចោទ ឲ្យធ្វើ​ការសុំទោស ឬ​ដាក់​កិច្ចសន្យា ជាមួយ​ដើមបណ្ដឹង ដើម្បី​បញ្ចប់រឿង​។​

​ចំណែក​ខាង​ដើមបណ្ដឹង (​តុ​ន ប៊ុន​សិទ្ធ​)​បានឲ្យដឹងថា ប្រសិន​បើ​គ្រាន់តែ​ធ្វើ​កិច្ចសន្យា សុំ​ទោស​ដោយ​គ្មាន​សំ​សង​ប៉ះ​ពៅ ថ្លៃ​ជួសជុល​ខួច​ខាត​កិត្ត​យស ដល់​គ្រួសារ​និង​កូន​ទេនោះ លោក​មិន​ព្រម​ជាដាច់ខាត ហើយ​នឹង​បន្ត​និតិ​វិធី​នេះ​ទៅ​តុលាការ​ទៀត ដោយ​ថា​លោក​នឹង ប្រមូល​ភស្តុតាង​បន្ថែម​លើ​អ្នកដើរ​បរិហារ ជាពិសេស​លោក​នឹង​ប្តឹង​បន្ថែម ទៅលើ​កូនក្រមុំ​(​កូន​ម្ចាស់​ដើមការ​)​ដែល​បាន​បង្ហោះ​ហ្វេ​ស​បុក​ចោទ​ឈ្មោះ​ញឿ​ម ផល្លី​ន ដោយ​ប្រើ​ពាក្យ ប្រៀបធៀប​ថា​មិន​បាន​ប្រហែល​សត្វ​ឆ្កែ ព្រមទាំង​បាន​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ​ជា​ច្រើន​ទៀត​។​

​ចំពោះ​ករណី​ខាងលើ ត្រូវបាន​មហាជន វិភាគ​ថា មិន​អាច​ខាង​ម្តាយ​កូនក្រមុំ​យកលុយ​ចំណងដៃ ទៅ​ទុក​ក្នុង​បន្ទាប់​ចោល ដោយ​គ្មាន​កេស​ចាក់សោរ ឬ​ចំហរ​បន្ទប់​នោះដែរ ព្រោះ​ក្នុង​កម្មវិធី​ការ មាន​មនុស្សម្នា​ច្រើនណាស់ មិន​អាច​ធ្វើ​ការចោទប្រកាន់ ទៅលើ​បុគ្គល​តែ​ម្នាក់​បាន​ទេ ថា​មិន​ត្រូវ អាចជា​មនុស្ស​ជាប់​សាច់ឈាម​បងប្អូន ជា​អ្នក​លួច​ក៍​មិន​ដឹង ជួនកាល​វីវក់ រវល់​ផង លុយ​ដក​ទិញ​របស់របរ​ផ្សេងៗ ភ្លេចភ្លាំង​ខ្លួនឯង​ក៍ថា​បាន ឬ​មួយ​ជា​ល្បិច ចង់​ធ្វើ​បាប ដើម្បី​ចង់​បំផ្លាញ អនាគត​គេ ព្រោះតែ​រឿង​គំនុំ អ្វី​ផ្សេង​ទេ​ដឹង ។​

​គេ គួរតែ​រក​វិធី​ណា​ច​ចារ ដោះស្រាយ​បញ្ចប់ កុំ​បន្ត​រុញ​ស៊ីក្លូឲ្យ​ចូល​ឡាន​អី ពុំនោះ​ទេ វា​កាន់តែ​ធ្ងន់​ក​ខ្លួនឯង​ឥតប្រយោជន៍ នៅពេល​រឿងក្តី​នេះ​ចូល​ដល់​ដៃ​តុលាការ ។​

Filed in: ព័ត៌មានជាតិ