សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ដេញ​លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុន​វណ្ណៈ​ពី​អភិបាលរង​ខេត្ត​ព្រះសីហនុ​ទុក​យន្ត​ម៉ី​ន​?

​ដេញ​លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុន​វណ្ណៈ​ពី​អភិបាលរង​ខេត្ត​ព្រះសីហនុ​ទុក​យន្ត​ម៉ី​ន​?

​ភ្នំពេញ ៖​លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ​ទាំង​២​រូប​នៅ​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៩ បាន​បាត់បង​មុខ​តំណែង​ហើយ​តាមរយៈ​អនុក្រឹត្យ​លេខ​ចុះ​ហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​ដេល​កាលពី​ថ្ងៃ​ទី​២៨​កុម្ភៈ​បាន​សន្យា​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិក​គណកម្មាធិកា​រ​ពិគ្រោះ​និង​ផ្តល់​យោបល់​នៅ​វិមាន​សន្តិភាព​។

​មូលហេតុ​គឺ​ពាក់​ពន្ធ័​និង​ការចេញមុខ​ដឹកនាំក​ម្លាំង​ប្រដាប់អាវុធ​ប្រើ​ហឹង្សាអ​នុវត្តន៍​សាលក្រម​ដក​យក​ដី​ពី​ប្រជា​ពលរដ្ឋៅ​ខេត្តព្រះសីហនុ​កាលពីពេ​ល​ថ្មីៗ​នេះ​។​គេ​ឆ្ងល់​ថា​តើ​អភិបាលខេត្តរង​ទាំង​ពីរ​គ្រឿង​ហ្នឹង​លួច​ធើ​ការ​អត់​ឆ្លង​យោបល់​លោក​យន់​ម៉ី​ន​ជា​ចៅហ្វាយខេត្ត​ទេ​ឬ​បានជា​រក​ឃើញ​កំហុស​តែ​ពី​នាក់​ចឹង​។​ព្រោះ​បើ​គ្មាន​ការឯកភាព​ពី​ប្រធាន​គណបញ្ជាការ​ឯកភាព​ខេត្ត​តើ​លោក​ស្រ៊ុន​ស្រ៊ន​និង​លោក​ផៃ​ប៊ុន​វណ្ណៈ​អាច​ប្រើ​កម្លាំង​ប្រដាប់អាវុធ​ចំរុះ​ទា​ហ៊ាន​ប៉េអឹម​ប៉ូលិស​បាន​ដែរ​?​។​

​សូមបញ្ជាក់​ថា លោក​មេបញ្ជាការ​យោធា​សឹក​រង​ខេត្ត​ព្រះសីហនុ​ក៏​ជា​មុខសញ្ញា​ត្រូវ​ដេញ​ចោល​ដែរ​ក្នុង​រឿង​នេះ​តែ​សេចក្តីសម្រេច​ចេញ​ត្រឹម​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​តែប៉ុណ្ណោះ​។​

​ដោយឡែក នៅ​ថ្ងៃ​ទី​១​មិនា​នេះដែរ​សារព័ត៌មាន​បាន​ដកស្រង់​សំដី​លោក​នាយ​ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ មក​ផ្សាយ​ថា ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ចេញ​បទបញ្ជា​យ៉ាង​ដាច់ខាត​មួយ មិន​ឱ្យ​មេបញ្ជាការ​គ្រប់​ជាន់ថ្នាក់ បញ្ជាការ​កងទ័ព ចូលរួម​សកម្មភាព​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ឡើយ ព្រោះ​វា​មិន​ស្រប តាមច្បាប់​លក្ខន្តិកៈ​របស់​កង​យោធពល​ខេមរភូមិន្ទ ។​

​លោក​ថា ការចូលរួម​សកម្មភាព ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​នេះ មាន​តែ​មន្ត្រី​យុត្តិធម៌ ក្នុង​កងរាជអាវុធហត្ថ​តែប៉ុណ្ណោះ​។​អ្នកតាមដាន​សភាពការណ៍​ឆ្ងល់​ថា​៖​យូ​ហើយ​ទើប​ដឹងថា​ធើ​ចឹង​ខុស​?៕

Filed in: ព័ត៌មានជាតិ