សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រធាន​សមាគម​សិល្បៈក​រ​ខ្មែរ​អំពាវនាវ​សុំ​កុំឲ្យ​រើសអើង​សិល្បៈ​ជនពិការ​

​ប្រធាន​សមាគម​សិល្បៈក​រ​ខ្មែរ​អំពាវនាវ​សុំ​កុំឲ្យ​រើសអើង​សិល្បៈ​ជនពិការ​

​ភ្នំពេញ ៖ អ្នកនាង ច​ន ច័ន្ទ​ល័ក្ខិណា​តារា​សម្តែង​និង​ជា ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​បាន​អំពាវនាវ​អង្វរ​ទាំង​ទឹកភ្នែក​សុំ​ឲ្យ​បុគ្គលឬ​មហាជន​ខ្មែរ​កុំ វាយ​តម្លៃ​និង​មា​ក់មាយ ចំពោះ​ជនពិកា​តាមរយៈ​រូបភាព​រើសអើង​ផ្សេងៗ​។​

​នៅក្នុង​កម្មវិធី សំនៀង​តន្ត្រី​ជនពិកា តាមរយៈ​ការ​សំណេះសំណាល​ថា កម្មវិធី​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​សំខាន់​គឺ​ដើម្បី​ចូលរួម​លើក​ទឹកចិត្ត​ដល់​បងប្អូន​ជនពិកាឲ្យ​មាន​ភាព​រឹ​ង​មាំ និង​ការតស៊ូ​លើផ្លូវ​ជីវិត អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​សន្យាថា ចាប់​ថ្ងៃនេះ​ត​ទៅ​តាមរយៈ​នាង​ខ្ញុំ​និង​សិល្បករ​ខ្មែរ​ឯ​ទៀត​គឺ​មិន​ទុក​ឲ្យ​ជន​ពិការណា​ម្នាក់​ឯកោ ហើយក៏​ចូលរួម​លុបបំបាត់​រាល់​បុគ្គល​ទាំងឡាយណា​ដែល​មាក់ងាយ​ជនពិកា​នៅ​ទូទាំង​ប្រទេស​កម្ពុ ជា​ក៏ដូចជា​ទូទាំង​ពិភពលោក​។​

​អ្នក​ច​ន ច័ន្ទ​លក្ខិណា បញ្ជាក់ទៀតថា ខ្ញុំ​គ្មាន​សិទ្ធិ គ្មាន​អំណាច​អ្វី ទៅ​ថ្កោលទោស​ទេ ប៉ុន្តែ​គឺ​បេះដូង​របស់​ខ្ញុំ​ផ្ទាល់​ជា​អ្នក​ថ្កោលទោស រួម​ទាំង​បេះដូង​អ្នកសិល្បៈ​ផ្សេងៗ​ទៀត​ដែល​ពួកគាត់​តែងតែ​លើកស្ទួយ​ផ្តល់​កម្លាំងចិត្ត​ចំពោះ​ជនពិការ​នៅក្នុង​ប្រទេស​កម្ពុជា​។ ដូច្នេះ​សូម​បណ្តា​ម្ចាស់​ពិធី មង្គលការ​ឬ​កម្មវិធី​ផ្សេងៗ​អង្វរ ខ្ញុំ​សំពះ​សុំ​អង្វរ និង​តំណាង​ឲ្យ​អ្នកសិល្បៈ​ខ្មែរ​ជា​ច្រើន​គឺ​សូម​អង្វរ​ឲ្យ​បញ្ឈប់​នូវ​ការរើសអើង​ក៏​ដូច​ជា​ការ​មាក់ងាយ​ម​កលើ​បងប្អូន​ជនពិការ​ទៀត​។​

Filed in: សិល្បៈ កំសាន្ត