សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កុងស៊ី​សត្វឃាត្ត​ក្រុង​សៀមរាប សំបុក​ចោរកម្ម លោក​ព្រុំ​វិច​មេ​ពេទ្យសត្វ និង​លោកឩ​កញ៉ា ទូច​សៀ​ម្ចាស់​កុងស៊ី​សត្វឃាត្ត ធ្វើ​ព្រងើយ​រឿង​ចោរលួច សាច់គោ​សាច់ជ្រូក​

​កុងស៊ី​សត្វឃាត្ត​ក្រុង​សៀមរាប សំបុក​ចោរកម្ម លោក​ព្រុំ​វិច​មេ​ពេទ្យសត្វ និង​លោកឩ​កញ៉ា ទូច​សៀ​ម្ចាស់​កុងស៊ី​សត្វឃាត្ត ធ្វើ​ព្រងើយ​រឿង​ចោរលួច សាច់គោ​សាច់ជ្រូក​

សៀមរាប ៖ អាជីវក​ប្រុស​ស្រី កាប់​ជ្រូក​គោ​ផ្សា​ធំ​ថ្មី​អោយ​ដឹងថា​៖ ពួកគាត់​រកស៊ី​យូ​ហើយ​តែ​ក្រ​ទៅៗ​ដោយសា​កម្មករ​ធ្វើ​ឃាត​ជ្រូក​គោ និង​ពេទ្យសត្វ គឺ​សុទ្ធតែ​ចោរ​ព្រោះថា គោ​មួយ​ក្បាល​ពួក​គេ​កាត់​យក​សាច់​០៧​ខាំ (៧០០​ក្រាម​)​។

​បើ​គោ​ធំ​គេ​កាត់​យក​ពីរ​គីឡូក្រាម​ឫ​បី​គីឡូក្រាម​។ ពួក​គាត់​បន្ត​ថា​គោ​ត្រូវ​សម្លាប់​មួយ​យប់​៧៥​ក្បាល​ទៅ​៨០​សិប​ក្បាល​។ ដូច្នេះ​បើ​គិត​ត្រឹម​គោ​មួយ​ក្បាល​០១​គីឡូក្រាម ក៍​ត្រូវ​៧៥​គីឡូ​ឫ​៨០​គីឡូក្រាម​ដែរ​ត្រូវ​បាត់បង់​។ ម្ចាស់​គោ សុំ​មិន​បញ្ចេញ​ឈ្មោះ​អោយដឹងថា​៖​គាត់​ទិញ​សាច់គោ​ពី​ចោរ​លួច​មក​វិញ​ព្រោះ​ស្ដាយ​។​ទិញ មួយ​គីឡូ​១២០០០​រៀល លក់​ចេញ​១៩០០០​រៀល​មួយ​គី​ឡូ​។ ដូច្នេះ​បើ​យើង​យក​សាច់​៧៥​គីឡូ​គុណ​និង​១២០០០​រៀល មួយ​យប់​ត្រូវ​បាន​ប្រាក់​៩០​ម៉ឺន​រៀល ។​
​ចំណែក​ពេទ្យសត្វ​កូនចៅ​លោក​ព្រុំ​វិច​វិញ ពួក​គេ​កាត់​យក​សាច់គោ​គិតពី​០៦​ខាំ​រហូត​ដល់​មួយ​គីឡូក្រាម​មួយ​ក្បាល​ក៏មាន​ដោយ​ថា​យក​ទៅ​ពិសោធន៍ ។​ដូច្នេះ​បើ​គិត​ត្រឹម​០៨​ខាំ​គុណ​និង​៧៥​ក្បាល​ត្រូវបាន​សាច់គោ​៦០​គឺ​ឡូ​ក្រាម​ហើយ​បើ​គុណ​និង​១២០០០​រៀល​ត្រូវបាន​ប្រាក់​៧៤៤០០០​រៀល ក្នុង មួយ​យប់​។​

​ចំណែក​សាច់ជ្រូក​វិញ​មួយ​យប់​ត្រូវ​សម្លាប់​ពី​៣៥០​ក្បាល​ទៅ​៤០០​ក្បាល ។​កូនចៅ​លោក​ព្រុំ​វិច​កាត់​សាច់ជ្រូក​គិតពី​៧​ខាំ​ទៅមួយ​គីឡូក្រាម​មួយ​ក្បាល ។​ដូច្នេះ​បើ​គិត​មួយ​ក្បាល​០៧​ខាំ​គុណ​និង​៣៥០​សិប​ក្បាល ត្រូវបាន​សាច់ជ្រូក​២៤៥​គីឡូក្រាម​។​បើ គុណ​មួយ​គីឡូ​និង​ប្រាក់​មួយ​ម៉ឺន​រៀល​ត្រូវជា​ប្រាក់​២​លាន​៤៥​ម៉ឺន​រៀល​។​ចឹង​បើ បូក​និង​សាច់​៧៤៤០០០​ត្រូវ​បាន​ប្រាក់​៣​លាន​១៩​ម៉ឺន​បួន​ពាន់​រៀល​មួយ​យប់ ។​

​ដូច្នេះ​ពេទ្យសត្វ​របស់​លោក​ព្រុំ​វិច​អាច​រក​ប្រាក់​បាន​រាប់​សិប​លាន​រៀល​ក្នុង​មួយខែៗ ។ ពេទ្យសត្វ​យក​ថ្លៃ​ជ្រូក​មួយ​ក្បាល​១៥០០​រៀល​។​គោ​មួយ​ក្បាល​៤០០០​រៀល​ដោយ​ប្រាប់​ថា​បង់ពន្ធ​ចូល​រដ្ឋ​។ ថ្លៃ​កម្មក​ធ្វើ​ជ្រូក​មួយ​ក្បាល​៣០០០​រៀល បង់​អោយ​កុងស៊ី​មួយ​ក្បាល​៦០០០​រៀល ។​គិត​ទៅ​អស់​១០៥០០​រៀល​ពួក​អាជីវក​គាត់​មិន​ថា​អី​ទេ ចុះបើ​ចោរលួច​សាច់​អស់​ច្រើន​ម្លឹងៗ​ពួក​គាត់​បាត់​ប្រាក់​ចំណេញ​អស់ហើយ ។

​ពួក​អាជីវករ​បន្តថា តាំង​ពី​ផ្ដល់​ព័ត៏មាន​អោយ​អ្នកកាសែត​មកគាត់​ព្រួយបារម្ភ​ខ្លាច​ពេទ្យ​សត្វគេ​ខឺង​ចងគំនុំ​ព្រោះខែ​ក្ដៅ ពេល​ជ្រូក​មាន​ឡើង​ពណ៏​ក្រហម ពេត្យ​សត្វថា​ជ្រូក​មាន​ជំងឺ​គេ​មិន​អោយ​លក់​ច្បាក់​ច្បាស់​ជា​ខាត់​ធំ​ហើយ ។​

​ពួក​គាត់​បន្ត​ថា​រឿង​ចោរលួច​សាច់គោ​ជ្រូក​គាត់ បាន​ប្រាប់​លោក​ទូច​សៀ​ម្ចាស់​កុងស៊ី​ជ្រូក​ដែរ តែ​អន់​ចោរលួច​បាន​តែ​មួយ​យប់​ពីរ យប់ ក្រោយ​មក​លួច​សាច់​ពួកគាត់​ដដែល​។ ដូច្នេះ​ដោយ​ទា​ល់​តម្រេះ​មិនដឹងធើ​ម៉េច​ពួក​អាជីវ​ស្នើសុំ​ថា​៖​បើ ពេទ្យសត្វ​កាត់​សាច់​យកទៅ​ពិសោធន៍​មួយ​ខាំ​ពី​ខាំ​បាន​ហើយ​កុំ​យក​តាមតែ​អំពើ​ចិត្ត​ទៅ​លក់​បែបនេះ​វា​ហួសហេតុ​ពេក​។​

​ចំណែក​ចោរ​លួច លួច​តិច​ទួច​បាន​ហើយ​កុំ​លួច​យក​ទៅ​លក់​ធ្វើ​អ្នក​មានចឹង​ពេក​។ លោក​ព្រុំ​វិច​ធ្លាប់​អោយដឹងថា ពេទ្យសត្វ​គេ​កាត់​សាច់​យក​ទៅ​ពិសោធន៍​មួយ​ខាំ​ពីរ​ខាំ អ្នកខ្លះ​ខូច​ដែរ​ចេះតែ​ចោទ​ពេទ្យសត្វ​។ ព្រះពុទ្ធ​សម្ដែង​ថា​វត្ថុ​អ្វីដែល​គេ​មិន​បាន​អោយ​ដោយ​កាយ​ឫ​ដោយ​វាចារ គឺជា​ចោរ ។​អ្នក​យក​ព៍ត៏មាន​មិន​អាច​ទាក់ទង​សុំ​ការប​ក​ស្រាយ​ពី​លោក​ទូច​សៀ​បាន​ទេ​ពេល​នេះ​ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ ។​

Filed in: ព័ត៌មានសំខាន់