សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ​បញ្ជារ​ឲ្យ​ស្រាវដ​កមេ​យោធា​និង​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ពីរ​នាក់​និង​ដកហូត​យក​ដី​ភ្នំ​ដោះ​ក្រមុំ​នៅ​ខេត្ត​រតនៈគីរី​ដែល​គេ​រំលោភ​មកវិញ​

​សម្តេច​តេជោ​បញ្ជារ​ឲ្យ​ស្រាវដ​កមេ​យោធា​និង​អភិបាល​រង​ខេត្ត​ព្រះសីហនុ​ពីរ​នាក់​និង​ដកហូត​យក​ដី​ភ្នំ​ដោះ​ក្រមុំ​នៅ​ខេត្ត​រតនៈគីរី​ដែល​គេ​រំលោភ​មកវិញ​

ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​បញ្ជា​ឲ្យ​សិក្សា​ពី​មេបញ្ជាការ​យោធា​ខេត្ត​ព្រះសីហនុ និង​អភិបាលរង​ខេត្ត​២​រូប​ទៀត​ដើម្បី​ដក ចេញពី​តំណែង ពាក់ព័ន្ធ​ករណី​ប្រើ​អំពើហឹង្សា​បង្ក្រាបពលរ​ដ្ឋ​តវ៉ា​រឿង​ដីធ្លី នៅ​ខេត្ត​ព្រះសីហនុ កាលពីពេល​កន្លង​ទៅ​។

​មន្ត្រី​ដែល​បាន​ចូលរួម ក្នុង​កិច្ចប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នៅ​វិមាន​សន្តិភាព បាន​បង្ហើប​ប្រាប់​បណ្តាញ​ព័ត៌មាន ថា «​ក្នុង​កិច្ចប្រជុំ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យធ្វើ​ការសិក្សា ដើម្បី​ឈានដល់​ការដក​មេ​យោធា​ខេត្ត​ព្រះសីហនុ លោក សាវិន វិបុល និង​អភិបាលរង​ខេត្ត​២​នាក់​ទៀត ដែល​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ករណី​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​»​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​បញ្ជា​យ៉ាង​ដាច់​ណាត់​ថា មិន​អនុញ្ញាត​ឲ្យ​យក​កងទ័ព ដែល​មិនមែន​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ទៅ​អនុវត្ត​សាលដីការ​ឡើយ បើ​មាន គឺ​ដក​មេ​ចោល​តែម្តង​។​សូម​បញ្ជាក់​ដែរ​ថា​សម្តេច​ក្រឡាហោម​សខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏​បាន​ណែនាំ​ចឹងដែរ​ចំពោះ​អាជ្ញាធរ​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ​។​

​ក្រៅពី​ការណែនាំ​ខាង​លើ​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជា​ដាច់​ណា​ត់​ឲ្យ លោក ស្វាយ សំ​អៀង​អភិបាលខេត្ត​មណ្ឌលគិរី​ដកហូត យក​ភ្នំ​ដោះ​ក្រមុំ​មក​គ្រប់គ្រង​វិញ ដោយ​មិន​ត្រូវឲ្យមាន​នរណា​បំពាន ឬ​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​នោះឡើយ​។

​ប្រធាន​គណបក្ស​ទាំង​១៦ បាន​ធ្វើ​សេចក្តីរាយការណ៍​យ៉ាង​ច្បាស់លាស់​នូវ​បញ្ហា​នី​មួយៗ និង​ភាគី​ពាក់ព័ន្ធ (​ឈ្មោះ​មន្ត្រី​) និង​សំណូមពរ​ក្នុង​លក្ខណៈ​សហការ និង​រួម​ដោះស្រាយ​បញ្ហា​ទាំងនោះ​។ នៅក្នុង​កិច្ចប្រជុំ​នេះ បញ្ហា​ដែល​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ដាក់​ជូន​មក​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មានដូចជា បញ្ហា​ទំនាស់​ដីធ្លី ដែល​ក្នុងនោះ​ប្រភេទ​ទំនាស់​ដីធ្លី​នោះ​គឺ​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​ពលរដ្ឋ ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ និង​សមាគម ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន ការ​ទន្ទ្រាន​យក​ដី​រដ្ឋ​ដែល​ជា​ដី​កម្មសិទ្ធិ​ជា​ដើម​។ រឿងរ៉ាវ​ទាំងអស់នោះ​ភាគច្រើន​កើត​នៅ​តំបន់​ដែល​មាន​ការអភិវឌ្ឍ​ខ្លាំង​ដូចជា នៅ​ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប និង​ខេត្ត​បន្ទាយមានជ័យ​ជាដើម​។​

​ក្រៅ​ពី​ទំនាស់​ដីធ្លី​ព័ត៌មាន​ពាក់ព័ន្ធ​បទល្មើស​ជលផល និង​បទល្មើស​ព្រៃឈើ ផងដែរ ដែល​ទាំងអស់​នេះ​ក៏​មាន​ការពាក់ព័ន្ធ​ទៅ​នឹង​ការលើកឡើង​ពី​ភាពមិនប្រក្រតី​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​ដែល​បង្កឡើង​ជា​បុគ្គល​ក៏ដូចជា​រឿង​មិនរ​គោរព​អនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្តិ​របស់​ថ្នាក់​ជាតិ​ដើម្បី​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​អនុវត្ត​ផ្ដល់​សេវា​ដល់​ប្រជាពលរដ្ឋ និង​បញ្ហា​អសកម្ម​ផ្សេងៗ​មួយចំនួន​ទៀត​ដែល​កើតចេញ​ពី​បុគ្គល​ដែល​ជា​អាជ្ញាធរ​។

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​រីករាយ​ដែល​បាន​ជួប​ជាមួយ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ ដែល​ទទួលបាន​នូវ​ព័ត៌មាន​ទាំងអស់នោះ ។ សម្តេច​បាន​ចាត់ទុក​អង្គប្រជុំ​នេះ​មាន​តម្លៃ​ស្មើនឹង​ការសម្រេច​របស់​សម្ដេច​ក្នុង​អង្គប្រជុំ​គណៈ​រដ្ឋមន្ត្រី​ផង​ដែរ​។​ការលើកឡើង​របស់​ប្រតិភូ​គណបក្ស​ទាំង​១៦​នោះ សម្ដេច​តេជោ​នឹង​ផ្ដល់​នូវ​ការណែនាំ និង​បញ្ជា​ឲ្យ​អាជ្ញាធរ​ជំនាញ​ដែល​សំដៅ​ទៅលើ​ក្រសួង​ជំនាញ​និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ចូលរួម​ដោះស្រាយ​ជាបន្ទាន់​ដូចជា​ករណី​បញ្ហា​ទំនាស់​ដីធ្លី រឿង​ពាក់ព័ន្ធ​នឹង​គំរប​ព្រៃឈើ​ជា​ដើម ដោយ​សម្តេច​បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ទប់ស្កាត់​កុំឲ្យ​មាន​ទំនាស់​ដីធ្លី​ថ្មី​កើតមាន ហើយ​នឹង​ព្យាយាម​រួមគ្នា​ដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​នៅ​សេសសល់​ដែល​ក្នុងនោះ​មាន​វិធាន​ជាច្រើន​ដែល​សម្ដេច​តេជោ​បញ្ជា និង​ណែនាំ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ជា​ពិសេស​ក្រសួង​រៀបចំ​ដែនដី​និង​រដ្ឋបាល​ថ្នាក់​ខេត្ត ស្រុក ខណ្ឌ​។​

​សម្ដេច​តេជោ ក៏​បាន​ប្រាប់​ប្រតិភូ​គណបក្សនយោបាយ​ទាំង​១៦​ដែល ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់​យោបល់​ថា រាជរដ្ឋាភិបាល​មាន​ថវិកា​គ្រប់គ្រាន់ ក្នុង​ការឆ្លើយតប​នឹង​ប្រាក់​បៀរ​វត្ស​មន្ដ្រីរាជការ ក៏​ដូចជា​កិច្ច​ថែរក្សា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ដែល​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ​។​

​សម្ដេច​តេជោក៏បាន​បង្ហាញនូវ​គោល​ជំហរ​ម៉ឺងម៉ាត់ ក្នុង​កិច្ច​ថែរក្សា​សន្ដិភាព “​មិន​អនុញ្ញាត​ឱ្យ​ជន​ណាមួយ មានឱកាស​បំផ្លាញ​សន្ដិភាព និង​ស្ថិរភាព​កម្ពុជា​បានឡើយ ហើយក៏​មិន​ឱ្យ​ឱកាស​ដល់​ជន​ណា អង្គការ​ណា ឬ​បរទេស​ណា ជ្រៀតជ្រែក​ក្នុង​ភាព​កំរោល​ណាមួយ​បានឡើយ​។​

 

Filed in: ព័ត៌មានជាតិ