សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ភ្ញៀវ​ទេសចរណ៍​បរទេស​មក​ខេត្ត​មណ្ឌលគិរី​ភាគច្រើន​មាន​ចំណាប់​អារម្មណ៍​ជាមួយ​ការដើរ​កម្សាន្ត​ព្រៃ​ជាមួយ​សត្វ​ដំរី

ភ្ញៀវ​ទេសចរណ៍​បរទេស​មក​ខេត្ត​មណ្ឌលគិរី​ភាគច្រើន​មាន​ចំណាប់​អារម្មណ៍​ជាមួយ​ការដើរ​កម្សាន្ត​ព្រៃ​ជាមួយ​សត្វ​ដំរី

​ខេត្ត​មណ្ឌលគិរី ត្រូវ​គេ​មើលឃើញ​ថា ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​សម្បូរបែប ហើយ​អ្នក​ទេសចរណ៍​ភាគច្រើ ន ដែល​បាន​មក​ទស្សនា​ខេត្តមណ្ឌលគិរី​តែង​ចាប់អារម្មណ៍​ចំពោះ​ទី​រមណីយដ្ឋាន​ធម្ម ជាតិ សម្រស់​ព្រៃព្រឹក្សា និង​អាកាស ធាតុ ដ៏​ត្រកាល​នៃ​តំបន់​ខ្ពង់រាប​មួយ​នេះ ប៉ុន្តែ​អ្វី​ដែល​ជា​ចំនុច​ពិសេស​មួយទៀត ដែល ភ្ញៀវ​ទេ ស​ចរណ៍​បរទេស​ចាប់​អារម្មណ៍ ខ្លាំង នោះ គឺ​ការដើរ​លំហែរ​ក្នុងព្រៃ​ជាមួយ​សត្វ​ដំរី ។

​មគ្គុ​ទេស​ទេសចរណ៍​ប្រចាំ​ខេត្តម​ណ្ឌ​ល​គិរី​មួយរូប​បានឲ្យដឹងថា អ្នក​ទេសចរណ៍​ដែល​បាន​ជួល ដំរី​ដើរ​កម្សាន្ត​ក្នុង ព្រៃ ភាគច្រើន​គឺ​មិន​លើស​ពី​ពីរ​ថ្ងៃ​ឡើយ ហើយ​នៅពេល​ត្រូវ​ដើរ​កម្សាន្ត​ក្នុងព្រៃ អ្នក​នាំ​ផ្លូវ​បាន​រៀបចំ​អាហារ​វេច​ខ្ចប់​ងាយៗ ស ម្រាប់​អ្នកទេសចរណ៍​បរិភោ​គ ឬ​គេ​អាច​ដាក់​មង រកត្រី​តាម​ដងអូរ ក្នុងព្រៃ​តែម្ដង យក​មក​អាំង​ដើម្បី​បង្កើន​ភាព​រីករាយ ដល់​ភ្ញៀវ​មួយកំ រិត​ថែមទៀត ។

​លោក​បាន​បន្តថា នៅពេល​ភ្ញៀវ​ទេសចរណ៍​កំពុង​កម្សាន្ត​លេង​ជាមួយ​សត្វ​ដំរី គេ​មិន​ភ្លេច​ធ្វើ កា រ ណែនាំ​ពី​របៀបរបប​នៃ​ការរស់នៅ​របស់​បងប្អូន​ជនជាតិ​ភាគ​តិច​ឡើយ ដោយ​គេ​បានធ្វើ ម្ហូបអាហារ​ដូចជា សម្ល​បុក (​គេ​ប្រើ​បំពង​ឬ​ស្សី​សម្រាប់​ចម្អិន​សម្ល​) ការថែទាំ​សត្វ​ដំរី ការ​ស្នាក់នៅ​ក្នុង​ព្រៃ និង​វប្បធម៌​មួយចំនួនទៀត ដល់​អ្នក​ទេស ច​រ ណ៍​មិន​ឲ្យ​នឿយណាយ​ក្នុង​ដំណើរ​កម្សាន្ត​របស់​ពួកគេ​ទេ ។​

​មគ្គុ​ទេស​ទេសចរណ៍​ទេសចរណ៍​រូបនេះ​បានឲ្យដឹង​ទៀតថា សំដៅ​សម្រាប់តែ​សហគមន៍​ពូ​តាំង​ក្នុង​០១​ថ្ងៃ​យ៉ាង​ហោ ចណាស់​ក៏មាន​ភ្ញៀវ​បរទេស​៤-៥​នាក់​ដែរ ដែល​ចូល​ទៅក្នុង​សហគមន៍​មានបំណង​កម្សាន្ត​ជាមួយ​សត្វ​ដំរី​នេះ ហើយ​ចំពោះ តម្លៃ​នៃ​ការកម្សាន្ត​ជាមួយ​សត្វ​ដំរី​ក្នុងព្រៃ​នេះដែរ គឺ​ក្នុង​ម្នាក់​ត្រូវ​ចំណាយ​៤៥​ដុល្លា សេវាកម្ម​០១​ថ្ងៃ ០១​យប់ និង​៥៥​ដុល្លា សម្រាប់​ការកម្សាន្ត​០១​យប់ ០២​ថ្ងៃ ។ លោក​ងិន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ថ្លែងថា ជា​រៀងរាល់ថ្ងៃ​មាន​ភ្ញៀវ ទេសចរ ណ៍​អន្តរ ជាតិ​ជាច្រើ ន ក្រុ ម​បាន​ធ្វើដំណើរ​មក​ខេត្ត​មណ្ឌលគិរី ក្នុង​គោលបំណង ចម្បង​ដើម្បី​ទស្សនា​សត្វ​ដំរី និង​ជីវភាព​រស់ នៅ​រប ស់​ជ ន​ជា តិ ភាគ តិច​ព្នង ។ ពួក​គេ​ចូលចិត្ត​ផ្តល់​ចំណី និង​មុជទឹក​ជាមួយ​ដំរី ឯ​អ្នកខ្លះ​ចូល​ចិត្ត​ធ្វើ​ដំណើរ​ចូល​ក្នុង​ព្រៃ​ជ្រៅ និង​ស្នាក់ នៅ ជា មួយ បងប្អូន​ជនជាតិដើម​ភាគតិច ។

​លោក​ប្រធាន មន្ទីរ បាន បញ្ជាក់ ឲ្យដឹង ថា «​ស្ទើ រ​៩០%​ទៅ​៩៥ % ហើយ គឺ​សុទ្ឋតែ​ជា​ជន បរទេស​ដែល​ជួល​ដំរី​ដើរ​កម្សាន្ត មិនសូវមាន​ជនជាតិ​ខ្មែរ​ទេ​»​។ លោក​ប្រធាន មន្ទីរ ទេសចរណ៍​បានឲ្យដឹង​ទៀត​ថា ក្នុង​ខេត្ត​មណ្ឌលគិរី​តំបន់​ទេសចរណ៍​ជាមួយ​សត្វ​ដំរី​នេះ​គឺ​មាន​២ កន្លែង ក្នុងនោះ​មាន​នៅ​ភូមិ​ពូ​តាំង និង​ភូមិ​ពូ​លូ​ង ដែល​ស្ថិត​ក្នុង​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ដូចគ្នា ហើយ​សម្រាប់ នៅ​ភូមិ​ពូ​តាំង​គឺ​មាន​សត្វ​ដំរី​បម្រើ​សេវា​ទេសចរណ៍​ប្រមាណ​១០​ក្បាល ចំណែក​នៅ​ភូមិ​ពូ​លូ​ង​គឺមាន​ប្រមាណ​៤​ក្បាល ៕
​សារឿ​ន​

 

 

IMG-20160722-WA0042 IMG-20160722-WA0041 IMG-20160722-WA0043 IMG-20160722-WA0044 IMG-20160722-WA0045

Filed in: ទេសចរណ៍, ព័ត៌មានជាតិ